ស្វែងរកពួកយើង:

Deepal S05 បង្ហាញវត្តមាននៅ Bangkok Motor Show 2025 មុនមកដល់ទីផ្សារកម្ពុជា

ដោយ

Koun Jab Luffy

31 មីនា 2025 08:20 ព្រឹក

អាន 2 នាទី

Article image
Deepal S05 ដែលរថយន្តអគ្គិសនីស៊េរីថ្មីប្រភេទ SUV ដែលនឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសកម្ពុជាឆាប់ៗនោះ បានបង្ហាញខ្លួននៅក្នុងពិធីតាំងពិពណ៌រថយន្តនៅប្រទេសថៃ 46th Bangkok International Motor Show 2025 (BIMS 2025) ហើយ។ រថយន្តនេះត្រូវបានគេចាត់ទុកថា ជាម៉ូដែល SUV មានតម្លៃសមរម្យ និងមានការឌីស្សាញរូបរាងស្អាត ហើយនិងមានសមត្ថភាពខ្ពស់ថែមទៀតផង។ Deepal S05 មាបទំហំ 4,620*1,900*1,600mm។ ជាមួយនិងការប្រកាសចេញលក់នៅលើទីផ្សារថៃនៅពេលនេះ Deepal S05 គឺមានប្រភេទ EV និង EV (REEV) ដែលមានតម្លៃចាប់ពី THB 799,000 បាតសម្រាប់ម៉ូដែល EV និង THB949,000 បាត សម្រាប់ REEV។
នៅលើរថយន្តអគ្គិសនី Deepal S05 EV នេះ គឺដំណើរការនៅលើម៉ូទ័រមួយ ដែលមានម្លាំង 238 សេះ និងកម្លាំងរមួល 320 Nm ហើយសម្រាប់ការបង្កើតល្បឿនពី 0 ទៅ 100km គឺប្រើប្រាស់ពេលវេលាត្រឹមតែ 7.3 វិនាទីប៉ុណ្ណោះ។ រថយន្តអគ្គីសនី ថ្មីនេះ រត់បានល្បឿនលឿនបំផុត 180km/h ហើយតាមរយៈនៃការប្រើប្រាស់អាគុយថាមពល CATL ទំហំ 56kWh នោះ គឺបានធ្វើអោយរថយន្តនេះអាចរត់បានចម្ងាយ 470km។ សម្រាប់ការសាកបញ្ចូកភ្លើងពី 30%-80% គឺប្រើប្រាស់ពេលវេលាត្រឹមតែ 15 នាទីប៉ុណ្ណោះ។
Article image
ក្រឡេកមកមើលម៉ូដែល REEV វិញ ក៏មានការប្រើប្រាស់នូវម៉ូទ័រអគ្គិសនីមួយដូចគ្នា ប៉ុន្តែអាចបង្កើតកម្លាំងត្រឹមតែ 218 សេះ និងមានកម្លាំងរមួល 320Nm ប៉ុណ្ណោះ។ ម៉ូដែលនេះ មានការបំពាក់ម៉ាស៊ីនសាំង 4 ស៊ីឡាំង ចំណុះ 1.5-litre អាចបង្កើតកម្លាំងបាន 98 សេះ ហើយនិងមានអាគុយផ្ទុកអគ្គិសនីទំហំ 27kWh LFP battery pack។ Deepal S05 ម៉ូដែល REEV មានសមត្ថភាពអាចបង្កើតល្បឿនពី 0%-100km/h ប្រើពេល 7.9 វិនាទី និងអាចរត់បានល្បឿនលឿនបំផុត 175km/h។
Article image
សម្រាប់ការចាក់សាំងពេញ 45 លីត្រ និងមានការរួមបញ្ចូលគ្នាជាមួយថាមពលអគ្គិសនីនោះ រថយន្តនេះ អាចរត់បាន 1,000 km។ ហើយបើនិយាយពីការបើកបរជាមួយថាមពអគ្គិសនីសុទ្ធ គឺបាន 170km។
Deepal S05 បង្ហាញវត្តមាននៅ Bangkok Motor Show 2025 មុនមកដល់ទីផ្សារកម្ពុជា