
ថ្មីៗនេះ Deepal បានធ្វើការប្រកាសចេញរថយន្ត Sedan ស៊េរីថ្មីនៃម៉ូដែល S07 និង L07 ដែលមានជម្រើសចំនួន 7 និង 6 ម៉ូដែលផ្សេងគ្នា ទាំងម៉ូដែលអគ្គិសនីសុទ្ធ និងម៉ូដែល EREV ជាមួយតម្លៃចាប់ពីខ្ទង់ $23,300 ដល់ $27,200 និង $20,800 ដល់ $23,500 នៅទីផ្សារប្រទេសចិន។ Deepal S07 និង L07 ស៊េរីថ្មីគ្រប់ម៉ូដែលមានការគាំទ្រជាមួយប្រព័ន្ធជំនួយការបើកបរ advanced driving assistance ដែលដំណើរការជាមួយបច្ចេកវិទ្យា Huawei Qiankun ADS និង Deepal AD Pro systems។
សម្រាប់ប្រព័ន្ធ Deepal AD Pro គាំទ្រដំណើរការដោយប្រព័ន្ធសែនស័រកាមេរ៉ាកម្រិត HD ចំនួន 8 គ្រាប់ ដែល 4 គ្រាប់បំពាក់នូវជុំវិញរថយន្តសម្រាប់មើលជុំវិញរថយន្ត surround -views រួមជាមួយប្រព័ន្ធសែនស័រ millimeter-wave radars ចំនួន 5 គ្រាប់ និង ultrasonic radars ចំនួន 12 គ្រាប់ សម្រាប់ដំណើរការមុខងារជំនួយការបើកបរដូចជា forward collision warning, rear-end collision warning, lane departure warning, automatic emergency braking, lane keeping assist, traffic sign recognition, និង blind spot monitoring ជាដើម។ ហើយប្រព័ន្ធ Deepal AD Pro ក៏ត្រូវបានគេដឹងថា នឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនៅត្រីមាសទីមួយឆ្នាំនេះ ដែលវានឹងមានបញ្ចូលបន្ថែមនូវមុខងារ automatic parking scenarios រួមមានមុខងារ remote intelligent parking assistance និង customized parking ផងដែរ។

Deepal S07
ចំពោះម៉ូដែល Deepal S07 បានធើ្វបច្ចុប្បន្នភាពជាមួយនឹងប្រព័ន្ធ Deepal Super Range Extender 2.0 System ដែលដំណើរការនៅលើម៉ាស៊ីនសាំង 1.5L កំលាំង 97 សេះ សម្រាប់មុខងារ range extender រួមជាមួយការបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីក្រោយមួយមានដែលមានជម្រើសកំលាំង 235 សេះ និង 255 សេះ និងកញ្ចប់ថ្មដែលមានទំហំ 31.73kWh ឬ 39.05kWh ជាប្រភេទកញ្ចប់ថ្ម lithium iron phosphate battery packs។ បើតាមការធ្វើតេស្តពីស្ថាប័ន CLTC បានបញ្ជាក់ថា Deepal S07 ថ្មីអាចបើកបរបានចម្ងាយផ្លូវ 125km និង 285km ដោយថាមពលអគ្គិសនីសុទ្ធនៅពេលសាកថ្មមួយពេញម្តង និងដល់ 1,210km និង 1,280km នៅពេលសាកថ្ម និងចាក់សាំងមួយពេញម្តង។ សម្រាប់កម្រិតស៊ីសាំងវិញ ត្រូវបានស្ថាប័ន NEDC បញ្ជាក់ថា 4.1L/100km តិចជាងជំនាន់មុនប្រមាណ 0.4L។
ចំនែកម៉ូដែលប្រើអគ្គិសនីសុទ្ធ Deepal S07 EV និង L07 EV បានបំពាក់នូវម៉ូទ័រអគ្គិសនីពីរកំលាំង 160kW និង 190kW និងភ្ជាប់ដោយកញ្ចប់ថ្ម Lithium iron phosphate ទំហំ 68.82kWh ឬកញ្ចប់ថ្មប្រភេទ ternary lithium battery packs ទំហំ 79.97kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 520km និង 628km តាមជម្រើសទំហំថ្មនីមួយៗ។ Deepal S07 និង L07 គាំទ្រប្រព័ន្ធសាកភ្លើងកម្រិត 3C Fast Charging ដែលសាកពី 30% ទៅ 80% ចាយពេលខ្ទង់ 15 នាទី និងសាក 10 នាទី អាចបើកបរបានចម្ងាយផ្លូវដល់ 100km។

Deepal L07
សម្រាប់ម៉ូដែល Deepal S07 EREV គឺជារថយន្ត Sedan តែមួយគត់ដែលមានតម្លៃខ្ទង់ $27,400 ដែលបានគាំទ្រនូវប្រព័ន្ធ Huawei Qiankun ADS SE system នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន។ ម៉ូដែលនេះ បំពាក់ម៉ាស៊ីនសាំងចំនុះ 1.5L មានកំលាំង 97 សេះ សម្រាប់មុខងារ range extender ដែលភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីខាងក្រោយដែលពីរជម្រើសកំលាំង គឺជម្រើសកំលាំង 215 សេះ និង 255 សេះ ហើយបានប្រើប្រាស់នូវកញ្ចប់ថ្មប្រភេទ lithium iron phosphate battery packs មានពីជម្រើសទំហំ គឺ 28.39kWh និង 35.07kWh ដែលការសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 230km និង 300km ដោយប្រើថាមពលថ្មសុទ្ធ តាមការធ្វើតេស្តស្តង់ដារពី CLTC។ ហើយអាចបើបានចម្ងាយដល់ 1,330km និង 1,400km នៅពេលសាកថ្ម និងចាក់សាំងមួយពេញម្តង។

រីម៉ូដែល Deepal L07 EV បានប្រើនូវម៉ូទ័រអគ្គិសនីខាងក្រោយមួយមានកំលាំង 185kW ឬ 248 សេះ និងកញ្ចប់ថ្មប្រភេទ lithium iron phosphate battery pack ទំហំ 56.12kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 530km តាមស្តង់ដារ CLTC។ សម្រាប់ការ Upgrade ផ្សេងទៀតរបស់ Deepal S07 និង L07 ស៊េរីថ្មីនេះ មានដូចជាប្រព័ន្ធបំពងសំឡេងចំនួន 22 គ្រាប់, ភ្លើងបំភ្លឺតាមកាប៊ីនដែលមានចំនួណ 64 ពណ៌, កញ្ចក់ខាងមុខជាប្រភេទកញ្ចក់ការពារកំដៅ double-layer soundproof glass និងមុខងារ automatic anti-glare សម្រាប់កញ្ចក់មើលក្រោយជាដើម៕
