ស្វែងរកពួកយើង:

DEEPAL S07 ឡាន SUV អគ្គិសនីថ្មី សាកភ្លើងមួយពេញ ជិះបានចម្ងាយ 620 KM ហើយមានធានាដល់ 8 ឆ្នាំ!

ដោយ

Koun Jab Luffy

20 មករា 2025 08:51 ព្រឹក

អាន 2 នាទី

Article image
Deepal S07 គឺជាឡាន SUV អគ្គិសនីថ្មី ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារប្រទេសកម្ពុជាយើងថ្មីៗប៉ុណ្ណោះ តាមរយៈការនាំចូលជាផ្លូវការ ដោយក្រុមហ៊ុនមេ RMA Cambodia ដោយសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 620 KM ហើយវាមានតម្លៃ $49,900។
Deepal S07 ប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (RWD) ដែលអាចបង្កើតកម្លាំងបាន 254 HP និង កម្លាំងរមួល 320 NM ហើយអាចរត់ពីកុងទ័រ 0-100 KM/H ប្រើពេល 6.2 វិនាទី។ វាបំពាក់កញ្ចប់អាគុយ ទំហំ 66.8 kWh ហើយក៏គាំទ្រការសាកភ្លើងល្បឿនលឿន ពី 30-80% ប្រើពេល 35 នាទី ប៉ុណ្ណោះ។
Article image
អ្វីដែលជាចំណុចទាក់ចិត្តសម្រាប់ឡាន Deepal នេះ ច្បាស់ណាស់គឺជាការឌីហ្សាញរូបរាងផ្នែកខាងក្រៅ និងខាងក្នុង ក៏ដូចជា Option ដែលវាមានបំពាក់មក។ រូបរាងរបស់វា គឺរចនាបែបទាន់សម័យ Concept បែបអនាគត មើលទៅទាក់ភ្នែក ស័ក្កសមមែនទែនសម្រាប់ Lifestyle សម័យថ្មីនេះ។
មិនតែប៉ុណ្ណោះ ការប្រើប្រាស់ Material នៅក្នុងកាប៊ីនរបស់វា មានលក្ខណៈ Premium ផ្តល់ឲ្យនូវភាព Luxury ក៏ដូចជា ផាសុកភាពខ្ពស់នៅពេលប្រើប្រាស់ ជាពិសេសគឺ ការប្រើប្រាស់នូវអេក្រង់កម្សាន្តផ្នែកកណ្តាលធំ ទំហំ 14.6 អ៊ីញ អាចបង្វិលទៅរកអ្នកបើកបរ ឬ អ្នកដំណើរ ច្បាស់ ងាយស្រួលបញ្ជា សម្បូរមុខងារទំនើបៗច្រើន ដែលសុទ្ធសឹងតែត្រូវសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំង កុងទ័របាញ់លើកញ្ចក់ ដែលអាចបង្ហាញឲ្យនូវព័ត៌មានសំខាន់ៗ រួមទាំងអាចប្រាប់ពីឧបសគ្គនៅជុំវិញឡាន និង កុងទ័រឌីជីថល ទំហំ 10.2 អ៊ីញ ទៀតផង។
Article image
សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្សសម័យថ្មី ច្បាស់ណាស់គឺមិនអាចចោលបានឡើយ នូវកន្លែងសាកថ្មទូរសព្ទឥតខ្សែ កម្លាំង 40W, មានប្រអប់ត្រជាក់ CoolBox, ប្រព័ន្ធភ្លើងឌីមក្នុងកាប៊ីន Ambient Lighting, ដំបូលកញ្ចក់ធំ (Panoramic Glass Roof) ក៏ដូចជា Drive Mode ចំនួន 4 ផងដែរ។
Article image
អ្វីដែលជាចំណុចលេចធ្លោខ្លាំងបំផុតមួយទៀតនោះ គឺផ្នែកសុវត្ថិភាព ដោយសារតែឡានអគ្គិសនី Deepal S07 បានបំពាក់ Option សុវត្ថិភាពមកច្រើនមែនទែន ដោយក្នុងនោះរួមមានទាំង ប្រព័ន្ធហ្វ្រាំងបន្ទាន់អូតូ, មុខងារ Blindspot, ប្រព័ន្ធ Adaptive Cruise Control, មុខងារចាប់គន្លងផ្លូវ, មុខងារចាប់ស្លាកសញ្ញាល្បឿន, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ និង ប្រព័ន្ធប្រាប់ដំណឹងឧបសគ្គពេលបើកថយក្រោយ ជាដើម៕