ស្វែងរកពួកយើង:

Deepal S07 SUV រថយន្តដំបូងគេ ដែលបំពាក់នូវប្រព័ន្ធ Qianku ADS3.0 របស់ Huawei តម្លៃជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

27 កក្កដា 2024 10:40 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុនរថយន្តម៉ាក Deepal បានធ្វើការប្រកាសចេញរថយន្តស៊េរីថ្មី Deepal S07 ជាផ្លូវការណ៍។ រថយន្តស៊េរីថ្មីនេះមានពីរជម្រើសម៉ូដែល គឺ EV និង EREV ជាមួយជម្រើសរហូតដល់ទៅ 10 ស៊េរីផ្សេងពីគ្នា និងមានតម្លៃចាប់ពីខ្ទង់ $20,700 ដល់ $29,450 នៅទីផ្សារប្រទេសចិន។
ទាំងពីប្រើថាមពលថ្មអគ្គិសនីសុទ្ធ (all-electric) និង EREV គឺមានការឌីស្សាញដូចៗគ្នា។ សម្រាប់ទំហំវិមាត្ររបស់ Deepal S07 គឺរក្សានៅដូចគ្នានឹងទំហំវិមាត្រម៉ូដែលមុនដដែលជាមួយទំហំវិមាត្រ 4,750 x 1,930 x 1,625mm និងគម្លាតចន្លោះកង់មុខក្រោយប្រវែង 2,900mm។ ហើយសម្រាប់ម៉ូដែល Deepal S07 EREV គឺមានទំងន់ពី 1,875kg, 1,950kg, និង 2,025 kg។ ដោយឡែកសម្រាប់ម៉ូដែល All-electric វិញ គឺមានទំងន់ 2,025kg សម្រាប់ម៉ូដែល Low-spec និង 2,035kg សម្រាប់ម៉ូដែល Top-spec។ រថយន្តនេះមានដៃទ្វារ Hidden door handle។
Deepal S07 មិនមានអេក្រង់បង្ហាញព័ត៌មាន LCD Instrument Panel ដោយវាប្រើប្រាស់ប្រព័ន្ធបង្ហាញនៅលើអេក្រង់ដំបូល Head Up Display។ ចំនែកអេក្រង់កម្សាន្តវិញ គឺមានទំហំធំដល់ 15.6-inch គាំទ្រកម្រិតបង្ហាញ 2.5K សម្រាប់ម៉ូដែល High Spec គឺមានបន្ថែមអេក្រង់កម្សាន្តទំហំ 12.3-inch សម្រាប់អ្នករួមដំណើរ។ សម្រាប់ប្រព័ន្ធអេក្រង់របស់ Deepal S07 គាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8155 ដោយមានមុខងារចំណាំផ្ទៃមុខ Face recognition និងបញ្ជាដោយសំឡេង voice interaction។ Deepal S07 ចំនួន 4 ម៉ូដែល មានបំពាក់នូវប្រព័ន្ធ Qianku ADS3.0  System របស់ Huawei ដែលម៉ូដែលទាំងបួននេះ គឺគាំទ្រប្រព័ន្ធជំនួយបើកបរ Huawei Smart driving system ដែលជាជំនួយក្នុងការបើកបរកម្រិតខ្ពស់ក្នុងការបើកបរល្បឿនលឿនទាំងនៅលើផ្លូវ Highway, ក្នុងក្រុង Urban Expressways និងផ្លូវកោង ring road ជាដើម។
Article image
សម្រាប់មុខងារជំនួយការបើកបររួមមាន lane changes, intelligent obstacle avoidance, intelligent cornering, controlling the speed, និង entering and exiting ramps។ ហើយប្រព័ន្ធ ADS3.0 នេះ ក៏គាំទ្រមុខងារជំនួយការចូលចំណោតឆ្លាតវៃ  intelligent parking ចំនួន 160 របៀបផ្សេងៗគ្នាថែមទៀតផង។ នៅលើម៉ូដែល Deepal S07 Extended-rang (EREV) មានបំពាក់នូវម៉ាស៊ីនចំនុះ 1.5-liter JL473QJ អាចផលិតកំលាំងបាន 70kw។ ដោយក្នុងនោះម៉ូដែល EREV តម្លៃធូរថ្លៃចំនួន 4 ម៉ូដែល គឺមានបំពាក់ម៉ូទ័រអគ្គិសនីមួយកំលាំង 175kW និងកំលាំងរមូល 320Nm។ ខណៈពីរម៉ូដែល EREV ដែលមានតម្លៃថ្លៃបានបំពាក់ម៉ូទ័រអគ្គិសនីកំលាំង 190kW និងកំលាំងរមូល 320Nm ដូចគ្នានឹងម៉ូដែលប្រើអគ្គិសនីសុទ្ធ all-electric ដែរ។
Article image
សម្រាប់ទំហំកញ្ចប់អាគុយអគ្គិសនីដែលបំពាក់នៅលើ Deepal S07 EREV វិញ គឺមានជម្រើសទំហំចាប់ពី 18.99kWh, 31.73kWh និង 39.05kWh។ ចំពោះកម្រិតស៊ីសាំងវិញ គឺ 5.5L,5.6L និង 5.7L នៅក្នុងមួយ 100km សម្រាប់ម៉ូដែលនីមួយៗ។ ហើយសម្រាបជួររយះចម្ងាយផ្លូវដែល Deepal S07 EREVអាចធ្វើបាន គឺចាប់ពី 1,045km, 1,130km, និង 1,200 km។ ដោយឡែកសម្រាប់ម៉ូដែលប្រើបាស់ថាមពលអគ្គិសនីសុទ្ធ គឺមានជម្រើសបំពាក់កញ្ចប់អាគុយទំហំ 68.82kWh និង 79.97 kWh។ Deepal S07 ទាំង 10 ស៊េរី គឺប្រើប្រាស់កញ្ចប់អាគុយប្រភេទ lithium iron phosphate និងគាំទ្រប្រព័ន្ធសាកភ្លើងល្បឿនលឿន 3C Charging ដែលមានសមត្ថភាពសាកភ្លើងពី 30% ទៅ 80% ប្រើពេលខ្ទង់ 15 នាទីប៉ុណ្ណោះ៕
Deepal S07 SUV រថយន្តដំបូងគេ ដែលបំពាក់នូវប្រព័ន្ធ Qianku ADS3.0 របស់ Huawei តម្លៃជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ