ស្វែងរកពួកយើង:

Deepal S07 រថយន្តអគ្គិសនី SUV ថ្មីបានប្រកាសចេញផ្លូវការ និងត្រៀមនាំចេញទៅកាន់ទីផ្សារអឺរ៉ុប

ដោយ

Koun Jab Luffy

09 កក្កដា 2024 10:03 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាក Deepal ដែលជាបុត្រសម្ព័ន្ធរបស់ Changan  បានធ្វើការប្រកាសចេញរថយន្តអគ្គិសនី SUV ស៊េរីថ្មីម៉ូដែល Deepal S07 ដែលជាម៉ូដែល Facelifted version បន្ទាប់ពី S07 ដែលបានប្រកាសចេញកាលពីប៉ុន្មានខែមុន។ សម្រាប់ម៉ូដែល Deepal S07 Facelifted Version ថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការ Upgraded ថ្មីជាមួយការបំពាក់នូវប្រព័ន្ធថ្មី Qiankun ADS System របស់ក្រុមហ៊ុន Huawei។
ហើយរថយន្តអគ្គិសនី SUV ស៊េរីថ្មីនេះ ក្រុមហ៊ុនគ្រោងនាំចេញទៅលក់នៅទីផ្សារប៉ែកអឺរ៉ុប។ Changan ដែលជាក្រុមហ៊ុនមេ មានគម្រោងក្នុងការនាំយកស្លាកយីហោរថយន្ត Deepal ទៅលក់នៅទូទាំង 70 ប្រទេស និងតំបន់នៅឆ្នាំក្រោយ ដែលវាជាផ្នែកមួយនៃផែនការដ៏មហិច្ឆតាសម្រាប់ម៉ាកយីហោរថយន្តមួយនេះ ដែលនឹងមានរួមបញ្ចូលនៅម៉ូដែលថ្មីៗជាច្រើនថែមទៀត។
Article image
Deepal S07 មានជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើអគ្គិសនីសុទ្ធ (EV) និងម៉ូដែល EREV។ សម្រាប់ម៉ូដែល All-electric vehicle គឺបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 1 មានកំលាំង 160kW ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយផ្លូវប្រមាណ 620km។ ចំនែកម៉ូដែល Extended range ឬ EREV វិញ គឺមានបំពាក់បន្ថែមនៅម៉ាស៊ីនចំនុះ 1.5-liter ស៊េរី JL473QJ Engine ដែលមានកំលាំងសរុប 70kW។ ម៉ូដែលនេះមានពីរជម្រើស គឺជម្រើស 121km និងជម្រើស 200km បើកបរដោយប្រើថាមពលអគ្គសនីសុទ្ធបាន ហើយបើសរុបសមត្ថភាពបញ្ចូលជាមួយកំលាំងម៉ាស៊ីន គឺអាចបើកបរបានចម្ងាយផ្លូវដល់ទៅ 1,120km។
Article image
នៅផ្នែកខាងក្នុងរបស់ Deepal S07 មានរចនារំលេចជាមួយដៃចង្កូតរាងអក្សរ D រចនាជា  two-spoke multifunction steering wheel ជាមួយអេក្រង់កម្សាន្តទំហំធំដល់ 15.6-inch កម្រិតបង្ហាញ 2.5K នៅកណ្តាល ដែលអាចកាច់ទៅឆ្វេង ទៅស្តាំបានក្នុងកម្រិតមុំ 15 ដឺក្រេ។ រថយន្តនេះមិនមានអេក្រង់បង្ហាញព័ត៌មាន Instrument Panel នោះទេ ដោយវាជំនួសមកវិញនូវប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលខាងមុខ Head-up-display ដែលអាចបង្ហាញបានទំហំ 55-inch។
Article image
ប្រព័ន្ធដំណើរការរបស់រថយន្ត គឺពឹងផ្អែកទៅលើបន្ទះឈីប Qualcomm Snapdragon 8155 មានអង្គផ្ទុកទិន្នន័យទំហំ 128GB ជាមួយរ៉េមទំហំ 16GB និងដំណើរការដោយប្រព័ន្ធ Deepal OS System។ Deepal S07 មានបំពាក់នូវប្រព័ន្ធបំពងសំឡេងចំនួន 14 គ្រាប់, ដំបូលបើកបានទំហំ 1.9 square meter panoramic roof និងបំពាក់កញ្ចក់ពិសេសដែលអាចជួយកាត់បន្ថយសំឡេងរំខានពីខាងក្រៅបានថែមទៀតផង។ បន្ថែមពីនេះសម្រាប់កៅអីអ្នករួមដំណើរខាងមុខមានមុខងារម៉ាស្សា និងកន្លែងសណ្តូកសំរាកជើងផងដែរ។ នៅផ្នែកខាងក្នុងមានជម្រើសបីពណ៌ គឺបៃតង ខ្មៅ ឬទឹកក្រូច។
Article image
សូមបញ្ជាក់ថា Deepal បានចូលវាយលុកទីផ្សារប្រទេសថៃកាលពីឆ្នាំមុនជាមួយការដាក់បង្ហាញរថយន្តស៊េរីថ្មីចំនួនពីរម៉ូដែល គឺ Deepal L07 និង S07 (នៅប្រទេសចិនគេស្គាល់ថា SL03 និង S7) ហើយត្រឹមរយះពេលកន្លះឆ្នាំ Deapal បានលក់រថយន្តរបស់ខ្លួនបានចំនួន 11,000 គ្រឿងនៅក្នុងទីផ្សារប្រទេសថៃ។ បើតាមការបញ្ជាក់បន្ថែមពីលោក Deng Chenghao អ្នកគ្រប់គ្រង់ទូទៅរបស់ Deepal ក្រុមហ៊ុននឹងពង្រីកដែនទីផ្សារម៉ាកយីហោរថយន្តរបស់ខ្លួនទៅកាន់ប្រទេស និងតំបន់ជាង 70 បន្ថែមទៀតនៅឆ្នាំក្រោយនេះ៕