ស្វែងរកពួកយើង:

Deepal S09 កក់មុននៅក្នុងព្រឹត្តិការណ៍ Shanghai International Auto Show តម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

25 មេសា 2025 08:35 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន Deepal បានធ្វើការប្រកាសបើកទទួលការកក់មុនរថយន្ត Full-sized Flagship SUV ស៊េរីថ្មីរបស់ខ្លួនម៉ូដែល S09 នៅក្នុងព្រឹត្តិការណ៍ Shanghai Internation Auto Show 2025។ Deepal S09 គឺជាប្រភេទរថយន្ត family large six-seater smart flagship SUV ដែលដំណើរការដោយប្រព័ន្ធអគ្គិសនី ហើយក៏ជាគូប្រជែងទីផ្សារជាមួយនឹងម៉ូដែល Li Auto L9 និង Aito M9 ផងដែរ។
Deepal S09 មានជម្រើសរហូតដល់ទៅ 5 ម៉ូដែលផ្សេងគ្នា គឺ RWD Max, RWD Ultra, RWD Ultra+, AWD Ultra, និង AWD Ultra+ High-Definition ហើយនិងមានតម្លៃចាប់ពីខ្ទង់ $32,900 ទៅ $42,500។ រថយន្ត Full-size Flagship SUV ស៊េរីថ្មីរបស់ Deepal មួយនេះមានប្រវែងបណ្តោយ 5,050mm/ទទឹង1,960mm/កំពស់ 1,750mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,050mm។ ផ្នែកចំហៀងរបស់ S09 ត្រូវបានរចនារំលេចសោភ័ណ្ឌភាពប្រណិតទាន់សម័យជាមួយដៃទ្វារលាក់ ឬ Hidden Door handle និងប្រើប្រាស់យ៉ាន់កង់ប្រភេទ Alloy ទំហំធំរចនាជា 6 កាំ។
Article image
នៅផ្នែកខាងក្នុងកាប៊ីនត្រូវបានគ្រប់ដណ្តប់ដំណើរការទូទ័រដោយប្រព័ន្ធ  HarmonySpace 5 cockpit system របស់ Huawei ព្រមទាំងមានបំពាក់នូវបច្ចេកវិទ្យាអេក្រង់កម្សាន្តទំហំ 21.4-inch កម្រិតបង្ហាញ 3K Ultra clear, កន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែ រួមនឹងបច្ចេកវិទ្យាប្រើប្រាស់ឆ្លាតវៃដ៏សម្បូរបែបជាច្រើនទៀត។ ហើយនៅឃ្លប់គូទក្រោយរបស់ Deepal S09 អាចផ្ទុកអីវ៉ាន់បានទំងន់ 313 លីត្រ។
Article image
Deepal S09 ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Plug-in-hybrid- Super Range Extension 2.0 technology របស់ក្រុមហ៊ុន Deepal ផ្ទាល់ ដោយប្រព័ន្ធនេះដំណើរការនៅលើម៉ាស៊ីន 1.5T សម្រាប់ម៉ូដែល extended-range ហើយនិងប្រើកញ្ចប់អាគុយប្រភេទ LFP (lithium iron phosphate)។ Deepal S09 មានជម្រើសដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយ (RWD) និងម៉ូទ័រពីរ ឬប៉ុងពីរ (AWD)។
Article image
បើតាមការធ្វើតេស្តស្តង់ដារពីស្ថាប័ន WLTC បានឲ្យដឹងថា កញ្ចប់អាគុយរបស់ Deepal S09 ម៉ូដែល RWD សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 180km និង 170km សម្រាប់ម៉ូដែល AWD។ ចំពោះការសាកភ្លើងវិញ Deepal S09 គាំទ្រនូវប្រព័ន្ធសាកភ្លើងល្បឿនលឿនកំលាំង 800V high-voltage fast charging ដោយការសាកភ្លើងតែ 10 នាទី អាចកាន់ភ្លើងជិះបានដល់ 300km។
Article image
S09 គឺជារថយន្តម៉ូដែលដំបូងរបស់ Deepal ដែលគាំទ្រប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់ ADS 3.3 advanced driver-assistance system ឬ ADAS របស់ Huawei។ ដែលប្រព័ន្ធនេះ មានរួមបញ្ចូលនូវមុខងារជំនួយការបើកបរបានគ្រប់ស្ថានភាពផ្លូវមិនថាផ្លូវហាយវ៉េ ឬផ្លូវក្នុងទីក្រុងនោះទេ ហើយជាពិសេសវាក៏មានមុខងារជំនួយការចូលចំណោតក្នុងស្ថានភាពលំបាកចូលខ្លាំងសម្រាប់រថយន្តដែលមានទំហំធំដូច Deepal S09 នេះ ថែមទៀតផង៕
Deepal S09 កក់មុននៅក្នុងព្រឹត្តិការណ៍ Shanghai International Auto Show តម្លៃជាង 3 ម៉ឺនដុល្លារ