ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Dell UltraSharp ម៉ូនីទ័រស៊េរីថ្មីបំពាក់អេក្រង់កោងទំហំ 37.5-inch និង USB ចំនួន 9 បានប្រកាសចេញលក់នៅទីផ្សារអឺរ៉ុប

ដោយ

Koun Jab Luffy

12 កុម្ភៈ 2024 04:38 ទៀបភ្លឺ

អាន 2 នាទី

Article image
ក្រុនហ៊ុន Dell បានធ្វើការប្រកាសចេញលក់ម៉ូនីទ័រអេក្រង់កោងស៊េរីថ្មី Dell UltraSharp 38 ម៉ូដែល U3824DW នៅទីផ្សារអឺរ៉ុប បន្ទាប់ពីការប្រកាសចេញលក់នៅទីផ្សារសហរដ្ឋអាមេរិក និងប្រទេសចិន។ Dell UltraSharp 38 បានបំពាក់នូវបច្ចេកវិទ្យាអេក្រង់កោង IPS LCD ទំហំ 37.5-inch ដែលគាំទ្របច្ចេកវិទ្យា IPS Black technology enhances contrast និងគាំទ្រកម្រិតរីសូលូហ្ស៊ិន 3840x1600 pixels ល្បឿន 60Hz ជាមួយល្បឿន response time 5ms។
បច្ចេកវិទ្យាអេក្រង់របស់ម៉ូនីទ័រកោងរបស់ Dell មួយនេះ ក៏គាំទ្របច្ចេកវិទ្យាចាក់ទឹកពណ៌ 98% DCI-P3 Color gamut  ជាមួយនិងបច្ចេកវិទ្យា Delta E ហើយនិងអាចបង្កើនកម្រិតពន្លឺខ្ពស់បំផុតដល់ 3,000nits។ ជាងនេះទៅទៀត Dell UltraSharp 38 Monitor ក៏មានភ្ជាប់មកជាមួយនូវរន្ធតំណរភ្ជាប់សំខាន់ៗជាច្រើនដូចជា HDMI 2.1, DP 1.4, USB-C ដែលគាំទ្រមុខងារ Power Delivery កំលាំង 90W ក៏ដូចជារន្ធ 2.5Gbps RJ-45 Ethernet Port ផងដែរ។
Article image
Dell UltraSharp 38 Monitor ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ដំបូងក្នុងតម្លៃខ្ទង់ $1,529.99 នៅទីផ្សារអាមេរិក ប៉ុន្តែបច្ចុប្បន្នធ្លាក់តម្លៃមកនៅត្រឹម $1,149.99។ ចំនែកតម្លៃដែល Dell បានប្រកាសចេញលក់នៅទីផ្សារចក្រភពអង់គ្លេស និងទីផ្សារអឺរ៉ុប គឺមានតម្លៃខ្ទង់ £1,1620.80 និង €1,303.05៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Dell UltraSharp ម៉ូនីទ័រស៊េរីថ្មីបំពាក់អេក្រង់កោងទំហំ 37.5-inch និង USB ចំនួន 9 បានប្រកាសចេញលក់នៅទីផ្សារអឺរ៉ុប