ស្វែងរកពួកយើង:

Dell XPS 17-9730 បំពាក់ Intel Raptor Lack H CPU ជាមួយ RTX4000 GPU ចេញលក់តម្លៃខ្ទង់ $3,749

ដោយ

Koun Jab Luffy

01 មីនា 2023 07:11 យប់

អាន 2 នាទី

ក្រុមហ៊ុនផលិតកុំព្យូទ័រម៉ាក Dell ទើបតែបានប្រកាសចេញម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីម៉ូដែល Dell XPS 17-9730 ជាមួយការបំពាក់
កំលាំងម៉ាស៊ីន Intel Raptor Lack H CPU និង Nvidia GeForce RTX4000 GPU។ Premium Laptop ស៊េរីថ្មីនេះមានភ្ជាប់មកជាមួយរ៉េមទំហំ 32GB និងថាសផ្ទុកឯកសារទំហំ 1TB ជាប្រភេទ NVMe SSD។
Article image
សម្រាប់តួររបស់ Dell XPS 17 ស៊េរីថ្មីនេះ គឺបានស្រោបដោយសារធាតុលោហៈ Aluminum chassis ដូចជំនាន់មុនរបស់វាដែរជាមួយផ្ទៃខាងមុខត្រង់កន្លែងដាក់ដៃស្រោបដោយ Carbon fiber។ ចំពោះម៉ូដែល Laptop កំពូលនេះបានបំពាក់ម៉ាស៊ីន Intel-core i9 CPU និងអង្គក្រាហ្វិច Nvidia GeForce RTX 4070។ ទោះជាយ៉ាងណាក្រុមហ៊ុន Dell ក៏ផ្តល់នូវជម្រើសម៉ាស៊ីន Dell XPS 17-9730 ជាមួយ Intel-core i9-13900H, Core i7 និង Core i5 ផងដែរ។ ជាមួយការប្រើនូវអង្គ CPU Intel-Raptor Lake នៅលើកុំព្យូទ័រជំនាន់ថ្មីនេះ គឺវាផ្តល់នូវភាពត្រជាក់ខាងក្នុងម៉ាស៊ីនជាងការប្រើ IHX CPU។
ហើយអង្គ CPU Intel Raptor Lake នៅលើ Dell XPS 17 ជំនាន់ថ្មីនេះ អាចគាំទ្រការដំឡើងរ៉េមបានទំហំ 64GB និងថាសផ្ទុកទិន្នន័យដល់ 4TB ជាប្រភេទ PCIe Gen 4 NVMe SSD ចំនែកអង្គក្រាហ្វិច Nvidia GeForce RTX 4000 Series គឺមានលទ្ធភាពផ្តល់នូវកំលាំង render ខ្លាំងដល់ 60W។ ចូលមកផ្នែកអេក្រង់វិញ Dell XPS17 ជំនាន់ថ្មីនេះបានបំពាក់អេក្រង់ LCD កម្រិតបង្ហាញ 4K+ ទំហំ 17-អ៊ីង ជាមួយកម្រិតពន្លឺ 500nits។ អេក្រង់របស់ Laptop ស៊េរីថ្មីនេះមានគែម Bezel ស្តើងដែលធ្វើឲ្យផ្ទៃបង្ហាញចេញនៅសរុបរបស់អេក្រង់បានទូលាយដល់ទៅ 93.7% Screen-to-body ratio។
Article image
បន្ទះអេក្រង់របស់ Laptop ស៊េរីថ្មីនេះគាំទ្រមុខងារ DisplayHDR+ និងបច្ចេកវិទ្យាចាក់ពណ៌កម្រិតស្តង់ដារ 94% DCI-P3 ផងដែរ។ នៅលើម៉ាស៊ីន Laptop ស៊េរីថ្មីនេះមានភ្ជាប់មកជាមួយរន្ធដំណរភ្ជាប់ប្រភេទ USB-C ឬ Thunderbolt 4.0 ចំនួន 4, រន្ធ 3.5mm Audio Jack និង microSD Card reader ផងដែរ។ Dell XPS 17 ជំនាន់ថ្មីនេះមានថ្មទំហំ 97Wh គាំទ្រកំលាំងសាកថ្មជាមួយឆ្នាំងសាក 130W តាមរយះរន្ធ USB-C។ បន្ថែមពីនេះវាក៏មានដំឡើងមកជាមួយ Wi-Fi6 និង Bluetooth 5.2 ថែមទៀតផង។ Dell XPS 17-9730 ជំនាន់ថ្មីនេះមានដាក់លក់នៅទីផ្សារអាមេរិក និងកាណាដាជាមួយតម្លៃខ្ទង់ $3,749៕
Dell XPS 17-9730 បំពាក់ Intel Raptor Lack H CPU ជាមួយ RTX4000 GPU ចេញលក់តម្លៃខ្ទង់ $3,749