ស្វែងរកពួកយើង:

Denza ត្រៀមចេញ D9 MPV ម៉ូដែលថ្មីតម្លៃធូជាងជំនាន់មុន នៅព្រឹត្តិការណ៌ Chengdu Auto Show 2025

ដោយ

Koun Jab Luffy

30 សីហា 2025 03:07 រសៀល

អាន 2 នាទី

Article image
Denza ដែលជាម៉ាកយីហោឡានប្រណិតរបស់ក្រមហ៊ុន BYD នៅថ្ងៃនេះ បានត្រៀមប្រកាសចេញនូវម៉ូដែលថ្មីសម្រាប់ D9 MPV មានតម្លៃធូជាងជំនាន់មុននៅក្នុងព្រឹត្តិការណ៌ 2025 Chengdu auto show ដែលនឹងមកដល់នាពេលឆាប់ៗនេះ។ តាមការបញ្ជាក់ពី Denza បានបង្ហាញថា ឡានថ្មីនេះមាន 4 ប្រភេទដែលមាន 3 ជាឡាន (PHEV) និងមួយម៉ូដែលទៀតជាម៉ូដែលអគ្គិសនីសុទ្ធ (BEV)។
Denza D9 PHEV ថ្មីនេះ នឹងមានតម្លៃចាប់ពី 309,800 យ៉ន់ ស្មើរនឹង $43,450 ដុល្លារ ខណៈដែលម៉ូដែលអគ្គិសនីសុទ្ធមានតម្លៃចាប់ពី 319,800 យ៉ន់។ ប្រៀបធៀបជាមួយនិងម៉ូដែលមុន D9 ដែលបង្ហាញខ្លួនកាលពីខែធ្នូឆ្នាំ 2024 កន្លងទៅនេះ គឺមានតម្លៃ 339,800 យ៉ន់ទៅលើម៉ូដែល PHEV ខណៈម៉ូដែល BEV មានតម្លៃ 379,800 យ៉ន់។
Article image
ក្រុមហ៊ុន Denza បន្ថែមថា ឡាន Denza D9 PHEV ថ្មីនេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា DM ជំនាន់ទី 5 របស់្ BYD និងមានម៉ាស៊ីនចំនុះ 1.5L engineហើយនិងមានម៉ូទ័រកម្លាំង 115 kW។ Denza D9 PHEV ថ្មីនេះ មានការបំពាក់នូវអាគុទំហំ 40-kWh អាចរត់នៅលើអគ្គិសនីសុទ្ធបាន 200km ឬ 190km តាមស្តង់ដារ CLTC។ ជាមួយនិងការសាកពេញ និងចាក់សាំងពេញម្តងឡានថ្មីនេះ អាចបើកបរបានចម្ងាយ 1,100km ឬ 1,020 km។
Article image
ចំពោះម៉ូដែល D9 MPV BEV អគ្គិសនីសុទ្ធ គឺមានការបំពាក់នូវអាគុយទំហំ 103-kWh BYD Blade Battery ដែលសាកពេញម្តងអាចបើកបរបានចម្ងាយ 620km តាមស្តង់ដារ CLTC។ សូនមជំរាបថា ឡាន MPV នេះ គឺបានបង្ហាញខ្លួនជាលើកដំបូងកាលពីខែសីហា ឆ្នាំ 2022 នឹងបានដឹកជញ្ជូនអោយអតិថិជននៅខែតុលាឆ្នាំ 2022 ដដែល។ D9 គឺជាម៉ូដែលថ្មីរបស់ Denza បន្ទាប់ពី N7 SUV, N9 SUV និង Z9 sedan series។ កាលពីខែកក្កដានេះ Denza បានលក់រថយន្ត D9 MPV របស់ខ្លួននេះបាន 8,331 គ្រឿង។