ស្វែងរកពួកយើង:

Denza D9 ក្លាយជារថយន្ត MPV ដែលលក់ដាច់ជាងគេនៅក្នុងខែមេសា 2025

ដោយ

Koun Jab Luffy

19 ឧសភា 2025 10:08 ព្រឹក

អាន 2 នាទី

យោងតាមការចេញផ្សាយព័ត៌មានថ្មីពីសារព័ត៌មាន carnewschina នៅថ្ងៃនេះ បានបង្ហាញថា កាលពីខែមេសាកន្លងទៅនេះ ការលក់រថយន្តនៅលើទីផ្សាប្រទេសចិន គឺមានចំនួន 1.755 លានគ្រឿងនៅក្នុងសម្រាប់រថយន្តប្រភេទ Sedans និង hatchbacks គឺមានការលក់ចេញបាន 821,000 គ្រឿង កើនឡើង 13.3% ប្រៀបធៀបជាមួយនិងឆ្នាំមុន ខណៈដែលម៉ូដែល SUVs លក់បាន 847,000 គ្រឿង កើនឡើង 16.4% ប្រៀបធៀបជាមួយនិងឆ្នាំមុន។
ក្រឡេកមកមើលរថយន្តម៉ូដែល MPVs វិញ គឺមានការលក់ចេញបាន 86,000 គ្រឿង កើនឡើងបាន 7.1% ធៀបនឹងឆ្នាំមុនប៉ុន្តែថយចុះ 3.6% ប្រៀបធៀបនឹងខែមុន។ ជាមួយនិងកំនើននៃការលក់រថយន្តកាលពីខែមេសានេះ រថយន្ត Geely Geome Xingyuan ដែលជាម៉ូដែល hatchback បានក្លាយជារថយន្តដែលលក់ដាច់ខ្លាំងជាងគេបំផុតនៅខែមេសានេះ។
Article image
Geely Geome Xingyuan ត្រូវបានគេស្គាល់ថា គឺជារថយន្តអគ្គិសនីជំនាន់ថ្មី ដែលមានតម្លៃធូរថ្លៃ និងលក់ដាច់ជាងគេបំផុតនៅលើទីផ្សារប្រទេសចិន។ ហើយថ្មីៗនេះ រថយន្តនេះ ក៏បានក្លាយជារថយន្តអគ្គិសនី ដែលផលិតចេចញបានដល់ទៅ 200,000th គ្រឿងថែមទៀតផង។
Article image
ក្រៅពីនេះ BYD Seagull ក៏ក្លាយជារថយន្តអគ្គិសនីដែលលក់ដាច់ជាងគេនៅលើទីផ្សារចិនផងដែរ។ រថយន្តនេះ គឺបានឈរនៅលើលេខរៀងទី 2 និងមានតាមពីក្រោយដោយម៉ូដែល Hongguang Mini EV ដែលរថយន្តលក់ដាច់ជាងគេនៅលើទីផ្សារនេះផងដែរ។ ចំពោះម៉ូដែល SUV ឈរនៅលើ top 10 នោះ គឺមានដូចជា Geely Xingyue L ឈរនៅលើកំពូលតារាង ខណៈដែល Tesla Model Y គឺឈរនៅលើលេខរៀងបន្ទាប់។ Geely Xingyue L ដែលជារថយន្តរចំហេះក្នុង គឺលក់បាន 79,883 គ្រឿង នៅត្រីមាសទី 1 ឆ្នាំ 2025 កន្លងទៅនេះ។
Article image
ចំពោះរថយន្ត MPV ដែលលក់ដាច់ជាងគេនៅលើទីផ្សារចិនកាលពីខែមេសាកន្លងទៅនេះ មានចំនួន 67 ម៉ូដែល។ Denza D9 ត្រូវបានគេចាត់ទុកថា គឺជារថយន្តដែលលក់ដាច់ជាងគេ ដោយអាចនាំចេញបាន 9,045 គ្រឿង។ រថយន្តនេះ គឺមានតាមពីក្រោយដោយ Toyota Sienna និង Voyah Dreamer។
Article image
Denza D9 ក្លាយជារថយន្ត MPV ដែលលក់ដាច់ជាងគេនៅក្នុងខែមេសា 2025