
Denza គឺជាក្រុមហ៊ុនម៉ាករថយន្តកម្រិត Premium របស់ BYD ហើយក្រុមហ៊ុននេះ បានប្រកាសផ្លូវការណ៍នៃការមកដល់រថយន្ត SUV ប្រណិតស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល Denza N9 គឺនៅថ្ងៃទី 17 ក្នុងខែកញ្ញា សប្តាហ៍ក្រោយនេះ។ បើតាមរូបភាពផ្លូវការណ៍ដែលក្រុមហ៊ុនបានបញ្ចេញ បានបង្ហាញថា ឡាន Plug-in-hybrid SUV ជំនាន់ថ្មីនេះ មានការឌីស្សាញរូបរាងខាងក្រៅបែប two-tone paint។
សម្រាប់ Denza N9 បច្ចុប្បន្ន គឺជាប្រភេទរថយន្ត Large plug-in-hybrid SUV ដែលមានតម្លៃចាប់ពី $54,200 ដល់ $62,500។ N9 មានសមត្ថភាពអាចជិះបានចម្ងាយ 202km ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងដល់ 1,302km នៅពេលប្រើគូបជាមួយម៉ាស៊ីន Hybrid។
រថយន្ត PHEV SUV ប្រណិតនេះបំពាក់នូវប្រព័ន្ធ dual-chamber air suspension, God’s Eye B (DiPilot 300) assisted driving system, និង DiSus-A intelligent air body control system ដែលផ្តល់នៅសុវត្ថិភាព និងផាសុខភាពខ្ពស់ក្នុងការបើកបរ។ Denza N9 2026 មានការឌីស្សាញជាមួយពណ៌ two-tone ហើយមានជម្រើសពីរពណ៌គឺស្វាយហៅថា “Purple Jade Gold” និងក្រហមហៅថា “Red Elegant Gold”។

Denza N9 ស៊េរីឆ្នាំ 2026 មានប្រវែងតួរខ្លួន 5,258mm/ ទទឹង 2,030mm/ កម្ពស់ 1,830mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,125mm។ ឡាន SUV ពេញខ្នាតមួយនេះមានកៅអី 3 ជួរ តំរៀបជា 2x2x2។ N9 2026 មានអេក្រង់បង្ហាញព័ត៌មាន LCD កម្រិត 2.5K ទំហំ 13.2-inch, អេក្រង់កម្សាន្តនៅកណ្តាលទំហំ 17.3-អ៊ីង កម្រិតបង្ហាញ 2.5K និងអេក្រង់នៅខាងមុខកៅអីអ្នករួមដំណើរខាងមុខទំហំ 13.2-inch កម្រិតបង្ហាញ 2.5K។ បន្ថែមពីនេះ Denza N9 2026 នៅមានមុខងារ AR-HUD ទំហំ 50-inch, Speaker ស៊េរី Devialet ចំនួន 26 គ្រាប់ មុខងារទាំងអស់ត្រូវបានគាំទ្រដំណើរការដោយ DiLink 150 cockpit។

ផ្នែកខាងក្នុងមានជម្រើសពណ៌ដូចជា Platinum Sand, Grey និង Cloud Brocade Rice។ ជាមួយគ្នានេះ នៅមានអេក្រង់ទំហំ 17.3-inch ភ្ជាប់នៅលើដំបូលសម្រាប់កៅអីជួរក្រោយ, មានទូរទឹកកក និងកន្លែងសាកថ្មស្មាតហ្វូនមិនប្រើខ្សែកម្លាំង 50W។ Denza N9 ដំណើរការដោយប្រព័ន្ធ Plug-in-hybrid នៅលើម៉ាស៊ីន 2.0T Turbocharge engine ដែលមានប្រសិទ្ធិភាពខ្ពស់ដល់ទៅ 44.13%។ ម៉ស៊ីន 2.0T Turbocharge engine នេះអាចផលិតកម្លាំងបាន 207 សេះ រួមដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន 3 ដែលសរុបកម្លាំងចូលគ្នាអាចធ្វើបានដល់ 912 សេះ ហើយអាចជាន់ស្ទុះល្បឿនពី 0-100km/h ចាយពេល 3.9 វិនាទី៕

