
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា Denza N9 ដែលជារថយន្ត Full-Size SUV កម្លាំង 1,000 សេះ ចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៅក្នុងប្រទេសចិនហើយ។ សម្រាប់ម៉ូដែលនេះ គឺជារថយន្ត crossover BYD ដែលក្រុមហ៊ុននេះគ្រោងនឹងមានការប្រកាសនៅលើទីផ្សារចិនក្នុងឆ្នាំនេះ ហើយបន្ទាប់មក ក្រុមហ៊ុននឹងបន្តបង្ហាញទៅកាន់ទីផ្សារអឺរ៉ុប ហើយនិងអាស៊ីកណ្តាល។ សូមជំរាបថា ប្រេន Denza គឺជាម៉ូដែលអគ្គិសនីថ្នាក់ប្រណិតរបស់ BYD ដែលបាននាំចេញទៅទីផ្សារពិភពលោក។
ថ្មីៗនេះ ក្រុមហ៊ុននេះ បានប្រកាសចេញនូវរថយន្តជាច្រើនគ្រឿងរួចហើយមកហើយ ក្នុងនោះមានដូចជា Denza N7 crossover, Denza Z9 sedan, Denza Z9 GT estate ហើយនិង Denza D9 minivan ជាដើម។ កាលពីឆ្នាំមុននេះ Denza ត្រូវបានគេរាយការណ៌ថា បានលក់រថយន្តរបស់ខ្លួននៅប្រទេសចិនបានចំនួន 125,647 គ្រឿង នេះបើតាមការបង្ហាញពី China EV DataTracker ហើយនៅខែកុម្ភៈ ក្រុមហ៊ុន BYD ប្រកាសចេញនូវការផលិតលក្ខណៈទ្រង់ទ្រាយធំទៅលើម៉ូដែលប្រណិត Denza N9 crossover។ ម៉ូដែលថ្មីនេះ នឹងចេញលក់នៅខែក្រោយ។

ជាមួយនិងការផលិតនេះ BYD នឹងផ្តើមទៅលើ Denza N9 SUV ជាមួយម៉ូដែល PHEV ប៉ុណ្ណោះ សម្រាប់អគ្គិសនីសុទ្ធនឹងផលិតនៅខែក្រោយ។ តាមការបញ្ជាក់នៅក្នុងព័ត៌មានខាងលើនេះ អោយដឹងថា Denza N9 នឹងមានលក់នៅលើទីផ្សារចិននៅខែមីនាខាងមុខនេះជាមួយតម្លៃប្រហែល 500,000 យ៉ន់ ដែលប្រហែល68,600 ដុល្លារ។ ថ្មីៗនេះមានការបញ្ជាក់ថា រថយន្ត Denza N9 នឹងមានលក់នៅលើទីផ្សារ Kazakhstan ជាមួយ Fang Cheng Bao Bao 5 ហើយនឹង Bao 8 sturdy off-roaders។

Denza N9 មានទំហំ 5258/2030/1830mm ជាមួយគម្លាតកង់មុខក្រោយ 3125mm និងមានប្រវែងវែងជាង L460 Range Rover 5mm។ Denza N9 ប្រើប្រាស់កង់ទំហំ R21 ឬ R22។ សម្រាប់ម៉ូដែល PHEV របស់ Denza N9 SUV គឺមានការប្រើប្រាស់នូវម៉ូទ័រ 3 កម្លាំង 680kW (911 សេះ) និងមានម៉ាស៊ីនចំណុះ 2-liter turbocharged engine កម្លាំង 152kW (204 សេះ)។ រថយន្តនេះមានថ្មទំហំ 47-kWh LFP battery pack រត់បាន 200km នៅលើស្តង់ដារ (CLTC)។ រថយន្តនេះរត់បានល្បឿនលឿនដល់ 230km/h។ Denza N9 ក៏នឹងមានម៉ូដែល BEV ដែលមានម៉ូទ័រ កម្លាំង 710kW (951 សេះ) ផងដែរ។
