Denza Z9 GT Chopard Edition គឺជារថយន្តម៉ូដែលពិសេសប្រណីតបំផុតមួយ និងផលិតឡើងតែមួយគ្រឿងប៉ុណ្ណោះនៅលើលោកយើងនេះ។ ឡានដ៏កម្រ និងប្រណីតបំផុតមួយនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន BYD និងមានការសហការជាមួយក្រុមហ៊ុនម៉ាកនាឡិកា និងគ្រឿងអលង្ការប្រណីតរបស់ប្រទេសស្វីស Chopard ហើយវាត្រូវបានលក់ដេញតម្លៃនៅឯពិធីជប់លៀងសប្បុរសធម៌ “Cannes amfAR charity gala” លើកទី 32 នៅប្រទេសបារាំង ដែលបានប្រកាសដាក់បង្ហាញដោយក្រុមហ៊ុន BYD។ តម្លៃបញ្ចប់ការដេញថ្លៃ គឺទទួលបាន 700,000 អឺរ៉ូ ឬប្រហែល 815,000 ដុល្លារអាមេរិក ហើយប្រាក់ចំណូលពីការដេញថ្លៃ Denza Z9 GT Chopard Edition នឹងត្រូវបរិច្ចាគទៅកាន់កម្មវិធីស្រាវជ្រាវផ្នែកជំងឺអេដស៍ ឬ “AIDS research programs”។
រថយន្តប្រភេទ Shooting Brake ពិសេសនេះ ត្រូវបានដាក់បង្ហាញក្នុងអំឡុងព្រឹត្តិការណ៍មហោស្រពភាពយន្ត “Cannes Film Festival activities” នៅទីក្រុង Antibes ប្រទេសបារាំង ហើយត្រូវបាន BYD ពិពណ៌នាថា គឺជាការផលិតពិសេសបំផុតលើពិភពលោក ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការដេញថ្លៃដើម្បីគាំទ្រដល់កម្មវិថីសប្បុរសធម៌។ Denza Z9 GT Chopard Edition ទទួលបានការតុបតែងខាងក្រៅរំលេចដោយពណ៌មាសផ្តាច់មុខ និងផ្នែកខាងក្នុងដែលត្រូវបានរចនាឡើងវិញ ដែលបានបំផុសគំនិតដោយសិប្បកម្មគ្រឿងអលង្ការ របស់ក្រុមហ៊ុន Chopard។
ដោយផ្នែកកាប៊ីនរួមមានការគ្រឿងតុបតែងលម្អដែលមានលំនាំត្បូងអាមេទីស, ផ្នែក gemstone-style physical controls រចនាពីត្បូង ក្បាច់ប៉ាក់ផ្ទាល់ខ្លួនដែលមានឡូហ្គោ "C" របស់ Chopard ផ្ទៃនៃកន្លែងសាកថ្មឥតខ្សែមានអក្សរ Chopard និងផ្ទៃនៃកម្មវិធីកម្សាន្តរចនាឡើងយ៉ាងពិសេសផ្ទាច់មុខជាដើម។
ដោយផ្នែកកាប៊ីនរួមមានការគ្រឿងតុបតែងលម្អដែលមានលំនាំត្បូងអាមេទីស, ផ្នែក gemstone-style physical controls រចនាពីត្បូង ក្បាច់ប៉ាក់ផ្ទាល់ខ្លួនដែលមានឡូហ្គោ "C" របស់ Chopard ផ្ទៃនៃកន្លែងសាកថ្មឥតខ្សែមានអក្សរ Chopard និងផ្ទៃនៃកម្មវិធីកម្សាន្តរចនាឡើងយ៉ាងពិសេសផ្ទាច់មុខជាដើម។
កិច្ចសហការនេះក៏រួមបញ្ចូលទាំងនាឡិកាប្រណីតម៉ាក “His & Hers” ដែលត្រូវគ្នានិងការវ៉ាលីដែលជា Collection ពិសេសផងដែរ។ លោក Li Ke អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន BYD បានមានប្រសាសន៍ថា គម្រោងនេះបានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យារថយន្ត និងសិប្បកម្មប្រណីតភាព ខណៈពេលដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរៃអង្គាសថវិកានៅក្នុងពិធីជប់លៀង amfAR។ ចំនែកលោកស្រី Caroline Scheufele សហប្រធាន និងជានាយិកាផ្នែកសិល្បៈរបស់ Chopard បានពិពណ៌នាអំពីយានយន្តនេះថា ជាការបកស្រាយដែលបំផុសគំនិតដោយគ្រឿងអលង្ការនៅលើ Platform នៃរថយន្ត Denza Z9 GT។
BYD Denza Z9 GT គឺជាផលិតផលរថយន្តដំបូងគេរបស់ BYD ដែលបានបំពាក់នូវបច្ចេកវិទ្យាថ្ម Blade Battery 2.0 និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត Flash Charging technology ជំនាន់ចុងក្រោយ។ បន្ថែមពីនេះ Z9 GT បានបំពាក់នូវប្រព័ន្ធគ្រប់គ្រងជើងក្រោមឆ្លាតវៃ DiSus intelligent body control system។ Denza Z9 GT ត្រូវបានក្រុមហ៊ុនធ្វើការនាំចេញលើកដំបូងកាលពីអំឡុងខែមីនា។ សម្រាប់ម៉ូដែលស្តង់ដារ Z9 GT គឺមានតម្លៃចាប់ពីខ្ទង់ $39,000 ដល់ $53,500 នៅទីផ្សារប្រទេសចិន៕





