ស្វែងរកពួកយើង:

Denza Z9 ដែលជារថយន្តស៊េរីថ្មីប្រភេទ Luxury Sedan នឹងចាប់ផ្តើមនាំចេញនៅដើមខែធ្នូខាងមុខនេះហើយ

ដោយ

Koun Jab Luffy

18 វិច្ឆិកា 2024 10:05 ព្រឹក

អាន 3 នាទី

Article image
នៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show ដែលធ្វើឡើងកាលពីថ្ងៃទី 15 ថ្មីៗនេះ Denza បានធ្វើការប្រកាសជាផ្លូវការណ៍ថា រថយន្តអគ្គិសនី Sedan ប្រណិតស៊េរីថ្មីម៉ូដែល Denza Z9 នឹងចាប់ផ្តើមធ្វើការនាំចេញនៅដើមខែធ្នូខាងមុននេះ។ រថយន្តស៊េរីថ្មីនេះបានទៅដល់ទីតាំងហាងសម្រាប់ធ្វើការចែកចាយបន្តនៅទូទាំងប្រទេសចិនរួចហើយ។
Denza Z9 ដែលជារថយន្តអគ្គិសនី Sedan ប្រណិតត្រូវបានក្រុមហ៊ុនធ្វើការប្រកាសបង្ហាញចេញផ្លូវការន៍នៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show 2024 កាលពីពេលថ្មីៗនេះ។ រថយន្តស៊េរីថ្មីប្រណិតនេះមានជម្រើសម៉ូដែល Plug-in-hybrid ដែលមានតម្លៃខ្ទង់ចាប់ពី $46,200 និងម៉ូដែលប្រើអគ្គិសនីសុទ្ធមានតម្លៃខ្ទង់ $49,000។ Denza Z9 ជារថយន្ត Sedan ដែលមានប្រវែងបណ្តោយ 5,235mm/ ទទឹង1,990mm/ កំពស់ 1,500mm និងគម្លាតចន្លោះកង់មុខក្រោយ 3,125mm ខណៈម៉ូដែល EV មានប្រវែងបណ្តោយខ្លួន 5,220mm។
Article image
នៅផ្នែកខាងក្នុងរបស់ Denza Z9 មានបំពាក់នូវអេក្រង់បង្ហាញព័ត៌មាននៅខាងក្រោយចង្កូតទំហំ 13.2-inch, អេក្រង់កម្សាន្តទំហំធំដល់ 17.3-inch ស្ថិតនៅកណ្តាល Dashboard និងអេក្រង់ខាងមុខអ្នករួមដំណើរកៅអីមុខទំហំ 13.2-inch មួយទៀត ព្រមទាំងមានប្រព័ន្ធបាញ់លើកញ្ចក់ដំបូលមុខទំហំ 50-inch head-up-display ថែមទៀតផង។ នៅផ្នែកកណ្តាលមានកន្លែងដាក់ដៃ កន្លែងដាក់កែវទឹកចំនួនពីរ និងកន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែកំលាំង 50W ចំនួនពីរ។
Article image
សម្រាប់កៅអីខាងក្រោយអាចធ្វើការកំណត់បានចំនួន 8 របៀប (8-way power-adjustable seats) ជាមួយខ្នើយកើយក្បាលអាចធ្វើការកំណត់បានពីររបៀប, មានកន្លែងដាក់សណ្តូកជើងដំណើរការដោយប្រព័ន្ធអេឡិចត្រូនិច ហើយអាចរំកឹលទៅមុខបាន 65mm និងលើកឡើងបាន 10 ដឺក្រេថែមទៀតផង។ សម្រាប់មុខងារសុវត្ថិភាពវិញ Denza Z9 មានបញ្ចូលនូវមុខងារ crab-walking mode (diagonal movement), compass-like U-turns, និង advanced autonomous parking ជាដើម។
ផ្នែកកំលាំងវិញ ម៉ូដែល Denza Z9 Plug-in-hybrid បានដំណើរការដោយម៉ាស៊ីន Hybrid 2.0T ដែលអាចផលិតកំលាំងបាន 152kW រួមជាមួយម៉ូដែលអេឡិចត្រូនិចចំនួន 3 ដោយម៉ូទ័រខាងមុខមានកំលាំង 200kW និងម៉ូទ័រខាងក្រោយទាំងពីរអាចផលិតកំលាំងបាន 240kW រៀងៗខ្លួន។ ម៉ូដែល PHEV នេះ មានកញ្ចប់ថ្មអគ្គិសនីទំហំ 38.5kWh ប្រភេទ LFP ដែលសាកភ្លើងមួយពេញម្តងអាចបើកបរបានចំងាយផ្លូវ 201km។
Article image
សម្រាប់ម៉ូដែល Denza Z9 BEV វិញ ដំណើរការដោយម៉ូទ័រអគ្គិសនីបីដោយមានម៉ូទ័រមុខមួយកំលាំង 230kW និងម៉ូទ័រក្រោយពីរកំលាំង 240kW រៀងៗគ្នា ហើយនិងបំពាក់កញ្ចប់ថ្ម LFP ទំហំ 100kW ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 630km។ Denza Z9 គឺជាប្រភេទរថយន្តអគ្គិសនី Sedan Luxury ដ៏ប្រណិតបំផុតដែលជាគូប្រកូតប្រជែងទីផ្សារដ៏សាកសមបំផុតជាមួយនឹងម៉ូដែល Avatr 12 និង Nio ET7៕