ស្វែងរកពួកយើង:

Digital Chat Station ទម្លាយថា vivo X200 Ultra អាចនឹងបង្ហាញខ្លួននៅខែមីនា ឬខែមេសា

ដោយ

Koun Jab Luffy

28 ធ្នូ 2024 03:55 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការបែកធ្លាយថ្មីទៀតហើយទាក់ទងនឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Vivo សម្រាប់ឆ្នាំ 2025។ នៅក្នុងការទម្លាយថ្មីនេះគឺមានការបង្ហាញពីវត្តមានរបស់ Vivo X200 Ultra នៅលើទីផ្សារប្រទេសចិន រួមជាមួយស្មាតហ្វូនថ្មីៗជាច្រើនទៀតដែលគ្រោងនឹងមានការប្រកាសចេញនៅលើទីផ្សារឆ្នាំ 2025 ខាងមុខផងដដែរ។ សូមជំរាបថា Vivo X200 និង X200 Pro គឺមានការបង្ហាញវត្តមាននៅលើទីផ្សារសកលរួចហើយ ប៉ុន្តែសម្រាប់ម៉ូដែលពិសេស Ultra នៅមិនទាន់មានការប្រកាសចេញនៅឡើយទេ។
បើតាមអ្នកទម្លាយ Digital Chat Station (DCS) បានព្យាករណ៌ថា ស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Vivo ដែលដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8 Elite នេះ គឺនឹងមានការសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារនាខែមីនា ឬខែមេសា ឆ្នាំ 2025 ខាងមុខនេះហើយ។ ស្មាតហ្វីនថ្មីនេះ ត្រូវបានគេជឿជាក់ថា គឺជាម៉ូដែលពិសេស Vivo X200 Ultra។
Article image
ស្មាតហ្វូន Vivo X200 Ultra ត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP គាំទ្រនូវសិនស័រ 1/1.3 អ៊ីង និងកាមេរ៉ា Periscope Sensor មួយគ្រាប់ទៀតមានទំហំ 200MP គាំទ្រដោយសិនស័រទំហំ 1/1.4-អ៊ីង។ ជាមួយគ្នានេះក៏មានការបញ្ជាក់ទៀតថា X200 Ultra គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ Vivo ដែលមានការបំពាក់នូវមុខងារថ្មីៗសំបូរបែបហើយនិងមានសមត្ថភាពខ្ពស់សម្រាប់ប្រជែងទីផ្សារនាឆ្នាំ 2025 ខាងមុខបនេះទៀតផង។
Digital Chat Station ទម្លាយថា vivo X200 Ultra អាចនឹងបង្ហាញខ្លួននៅខែមីនា ឬខែមេសា