Mic Mini 2 ដែលជាមៃក្រូហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន DJI ត្រូវបានក្រុមហ៊ុនធ្វើការចុះបញ្ចីលក់ផ្លូវការណ៍នៅលើគេហទំព័ររបស់ក្រុមហ៊ុនជាមួយការបង្ហាញនូវព័ត៌មានលម្អិតជាច្រើនដែលមាននៅលើកាមេរ៉ាស៊េរីថ្មីនេះ ខណៈការប្រកាសចេញផ្លូវការណ៍ក្រុមហ៊ុនមិនទាន់បញ្ជាក់នៅឡើយទេ។
បើតាមការបង្ហាញនៅលើគេហទំព័រក្រុមហ៊ុន DJI Mic Mini 2 មានភ្ជាប់មកជាមួយមុខងារថតវីដេអូកម្រិត 48kHz 24-bit, មុខងារ automatic anti-clipping និងមុខងារកាត់បន្ថយសំឡេងរំខានដែលអាចកំណត់បានពីរកម្រិត។ ទៅលើសមត្ថភាពថ្មវិញ គឺអាចកាន់បានដល់ 11.5 ម៉ោងនៅលើឧបករណ៍ Transmitter និង 10.5 ម៉ោងនៅលើឧបករណ៍ Receiver ហើយអាចកាន់ប្រើបានដល់ 48 ម៉ោងនៅពេលសាកភ្លើងជាមួយប្រអប់សាកថ្មរបស់វា។ DJI Mic Mini 2 មានមុខងារកំណត់សំឡេងចំនួន 3 គឺ Normal, Bright និង Rich ដែលវាជាមុខងារសាមញ្ញមួយ ប៉ុន្តែវាមានប្រយោជន៍ប្រសិនបើយើងចង់កែសម្រួលសំឡេងរបស់យើងដោយមិនចាំបាច់ធ្វើការកែសម្រួលនៅពេលក្រោយ។ ជាពិសេស Mic Mini 2 ក៏មានមុខងារថតសំឡេងខាងក្នុងកម្រិត 32-bit floating-point internal recording ថែមទៀតផង។
នៅលើបញ្ចីលក់ ដែលពេលនេះត្រូវបានក្រុមហ៊ុនលប់ចេញវិញពីលើគេហទំព័រក៏ដោយ ប៉ុន្តែ វាបានបង្ហាញថា DJI Mic Mini 2 គឺមានតម្លៃខ្ទង់ $26 សម្រាប់ឧបករណ៍ Transmitter និងប្រហែល $48 សម្រាប់ឧបករណ៍ Transmitter និង Receiver Combo ឬតម្លៃ $48 សម្រាប់ឧបករណ៍ Transmitter ជាមួយនឹង Charging Case។ ហើយសម្រាប់តម្លៃបញ្ចូលគ្នារវាងប្រអប់សាក Charging Case, Receiver និង Transmitter ចំនួនពីរ គឺប្រហែល $63។ ហើយការបូកបន្ថែមនូវឧបករណ៍ Transmitter តម្លៃអាចខ្ទង់ប្រហែល $88 និងដល់ $103។ សម្រាប់គ្រឿង Accessories ដូចជា windscreen និង magnetic faceplate គឺមានតម្លៃប្រហែល $15 ខណៈម៉ូដែលពិសេស Special Edition គឺមានតម្លៃប្រហែល $29។
DJI Mic Mini 2 អាចនឹងមិនមានលក់សម្រាប់ទីផ្សារអាមេរិក ទោះបីជាវាត្រូវបានចុះបញ្ចីផ្លូវការណ៍របស់ស្ថាប័ន FCC កាលពីដើមឆ្នាំនេះក៏ដោយ ដូចគ្នានឹងម៉ូដែល DJI Osmo Pocket 4 ដែរ គឺមិនត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកនោះទេរហូតមកទល់នឹងពេលនេះ។ ទោះជាយ៉ាងណាសម្រាប់ព័ត៌មានផ្លូវការណ៍បន្ថែមរបស់ DJI Mic Mini 2 អាចនឹងត្រូវបើកបង្ហាញនៅថ្ងៃដែលក្រុមហ៊ុនធ្វើការប្រកាសចេញលក់ជាផ្លូវការណ៍ក្នុងពេលឆាប់ៗខាងមុខនេះ៕


