ស្វែងរកពួកយើង:

DJI Mini 4K Drone ស៊េរីថ្មីបានប្រកាសចេញលក់ផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ $207

ដោយ

Koun Jab Luffy

24 ឧសភា 2024 12:29 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតយន្តហោះដ្រូនរបស់ប្រទេសចិន និងជាក្រុមហ៊ុនឈានមុនគេក្នុងទីផ្សារយន្តហោះដ្រូនក្នុងពិភពលោក DJI បានធ្វើការប្រកាសចេញលក់កូនយន្តហោះដ្រូនស៊េរីថ្មីម៉ូដែល DJI Mini 4K ជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិន។ DJI Mini 4K ត្រូវបានក្រុមហ៊ុនធ្វើការ Upgrade ទៅលើគុណភាពកាន់តែប្រសើរជាងម៉ូដែល Mini 2 SE ដោយម៉ូដែលថ្មីនេះមានសមត្ថភាពផលិតសាច់វីដេអូបានខ្ពស់ដល់ 4K@30fps ធៀបនឹង Mini 2 SE ដែលអាចផលិតបានត្រឹម 2.7K@30fps។
DJI Mini 4K មានទំនង់ស្រាលត្រឹម 249 ក្រាម។ Dron ស៊េរីថ្មីនេះគាំទ្រមុខងារ one-click takeoff, landing, និង automatic return។ Mini 4K មានថាមពលថ្មដែលអាចហោះហើរថតសកម្មភាពបានរយះពេល 30 នាទីនៅពេលសាកថ្មពេញម្តង និងអាចដល់ 93 នាទី ប្រសិនបើមិនប្រើកាមេរ៉ាក្នុងការថតវីដេអូ។ កូនយន្តហោះដ្រូនស៊េរីថ្មីនេះមានមុខងារទប់លំនឹងកាមេរ៉ាកម្រិតខ្ពស់ three-axis mechanical gimbal និង Electronic Image Stabilization (EIS) ក៏ដូចជាគាំទ្រមុខងារ intelligent shooting modes ដូចជា one-click short films និង panoramic photos ទៀតផង។ បន្ថែមពីនេះវាក៏មាននូវមុខងារ One-click short video shoot ក៏ដូចជាមុខងារ fade, spiral, soar, surround, និងcomet modes ផងដែរ។
Article image
សម្រាប់សមត្ថភាពក្នុងការចាប់ និងបញ្ចូនរូបភាពវិញ គឺអាចធ្វើបានដល់រយះចំងាយប្រមាណ 10 គីឡូម៉ែត្រ ព្រមទាំងអាចថតរូបភាពបែប panoramic shots ក្នុងកម្រិត wide-angle, 180°, និង spherical panorama modes។ លើសពីនេះទៀត Mini 4k ត្រូវបានបំពាក់ដោយម៉ូទ័រចំនួនបួនដែលមានសមត្ថភាពរក្សាលំនឹងប៉ះទង្គិចជាមួយខ្យល់បានក្នុងកម្រិត Level 5 wind resistance និងអាចហោះឡើងដល់រយៈកំពស់ 4,000 ម៉ែត្រ។ យន្តហោះដ្រូនស៊េរីថ្មីនេះមានម៉ូឌុល GNSS ដែលភ្ជាប់មកជាមួយប្រព័ន្ធdownward visual perception system, និង  infrared perception system ដែលអនុញ្ញាតឱ្យ Mini 4K មានស្ថេរភាព និងកំណត់នូវឧបសគ្គខាងក្រោមបានយ៉ាងជាក់លាក់។
DJI Mini 4K Dron មានដាក់លក់នៅលើបណ្តាញលក់ទំនិញអនឡាញ DJ.com របស់ប្រទេសចិនជាមួយតម្លៃខ្ទង់ប្រហែល $207។ Mini 4K Dron នេះ ក៏ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់កាលពីខែមុននៅសហរដ្ឋអាមេរិកតាមរយះបណ្តាញលក់ Amazon.com ដែលមានតម្លៃខ្ទង់ $299៕