ស្វែងរកពួកយើង:

Dongfeng M-Hero ចេញ M817 ម៉ូដែលថ្មី Max+ មានតម្លៃថ្លៃជាងពីរម៉ូដែលមុនខ្ទង់ជាង 5 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

30 កញ្ញា 2025 07:58 ព្រឹក

អាន 2 នាទី

Article image
ម៉ាករថយន្តប្រណិតកម្រិត Premium ឈ្មោះថា M-Hero របស់ក្រុមហ៊ុន Dongfeng Motors បានធ្វើការប្រកាសចេញលក់ម៉ូដែលថ្មីរបស់ឡាន off-road SUV ម៉ូដែល M817 បន្ថែមពីលើពីរម៉ូដែលផ្សេងទៀត គឺ M817 Pro និង M817 Max ដែលក្រុមហ៊ុនបានធ្វើការប្រកាសចេញលក់កាលពីថ្ងៃទី 17 ខែសីហា ឆ្នាំ 2025 កន្លងទៅ។
សម្រាប់ឡាន off-road SUV ម៉ូដែលថ្មីរបស់ M-Hero M817 គឺមានឈ្មោះថា Max+ ដោយម៉ូដែល M817 Max+ ថ្មីនេះ មានតម្លៃខ្ពស់ជាងម៉ូដែលមុន គឺខ្ទង់ $51,950 នៅទីផ្សារប្រទេសចិន ដែលខ្ពស់ជាងតម្លៃរបស់ M817 Pro ដែលមានតម្លៃខ្ទង់ប្រហែល $44,946 និង M817 Max ដែលមានតម្លៃខ្ទង់ប្រហែល $49,161។
Article image
M-Hero M817 Max+ ថ្មីនេះ បំពាក់នូវកញ្ចប់ថ្ម Freevoy battery ទំហំ 50.4kWh ដែលមានលេខកូដ HKG: 3750 របស់ក្រុមហ៊ុន CATL ដែលសាកភ្លើងមួយពេញអាចជិះដោយប្រើថាមពលថ្មសុទ្ធបានចម្ងាយ 215km។ ចំនែកការបើកបរដោយប្រើគូបជាមួយនឹងម៉ាស៊ីន Plug-in-hybrid វិញ គឺបានដល់ 1,365km។
Dongfeng M-Hero M817 Series គឺជារថយន្ត off-road Plug-in-hybrid SUV ដែលមានប្រវែងតួរខ្លួន 5,100mm/ ទទឹង 1,998mm/ កំពស់ 1,899-1,919mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,005mm។ រថយន្ត Off-road PHEV SUV នេះ គាំទ្រប្រព័ន្ធដំណើរការឆ្លាតវៃចុងក្រោយរបស់ Huawei គឺ ADS 4 advanced driving assistance system និងប្រព័ន្ធដំណើរការក្នុងកាប៊ីន HarmonySpace 5 cockpit។
Article image
សម្រាប់ការដំណើរការវិញ M-Hero M817 Series បានភ្ជាប់មកជាមួយម៉ាស៊ីនចំណុះ 1.5L និងមានម៉ូទ័រអគ្គិសនីពីរ ផ្តល់កម្លាំងសរុបដល់ 505kWh ឬស្មើរនឹង 687 សេះ និងកម្លាំងរមួល 848Nm ជាន់ស្ទុះពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 5.2 វិនាទី៕