
M-Hero M817 គឺជារថយន្ត off-road PHEV ដំបូងគេក្នុងលោកដែលគាំទ្រការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃ Qiankun ADS 4.0 advance driving system របស់ Huawei។ ហើយកាលពីម្សិលមិញនេះ Dongfeng ដែលជាក្រុមហ៊ុនមេ បានធ្វើការប្រកាសចេញផ្លូវ SUV ការណ៍ថា ការផលិតM-Hero M817 គឺឈានដល់ទី 10,000 គ្រឿងហើយ។
ឡាន Off-road PHEV SUV ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសបង្ហាញចេញដំបូងក្នុងខែសីហា ឆ្នាំ 2025 នេះ។ ហើយនៅរយះពេលប៉ុន្មានថ្ងៃបន្ទាប់ M-Hero M817 PHEV គ្រឿងដំបូងគេត្រូវបាននាំយកទៅប្រគល់ជូនលោក Jin Yuzhi ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Huawei Intelligent Automotive Solution Business Unit។

បច្ចុប្បន្ន Dongfeng M-Hero M817 PHEV ចេញលក់នៅលើទីផ្សារក្នុងប្រទេសចិនជាមួយជម្រើស 4 ម៉ូដែលផ្សេងគ្នា ជាមួយតម្លៃចាប់ពីខ្ទង់ប្រហែល $43,000 ដល់ $52,600។ ជាមួយគ្នានេះ កញ្ចប់នាំចេញជើងដំបូងដែលមានចំនួនប្រមាណ 400 គ្រឿងរបស់ M-Hero M817 PHEV គឺធ្វើដំណើរទៅកាន់ទីផ្សារមជ្ឈិមបូព៌ា កាលពីថ្ងៃទី 16 ខែធ្នូ ថ្មីៗនេះ។
M-Hero M817 PHEV ស្ថិតនៅក្នុងអម្បូររថយន្ត Large off-road SUV ដែលមានបណ្តោយតួរខ្លួនប្រវែង 5,100mm/ ទទឺង 1,998mm/ កំពស់ 1,899/1,919mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,005mm និងកំពស់ពីផ្ទៃដីធៀបនឹងបាតក្រោមរថយន្តប្រមាណ 900mm ហើយនិងរយះប្រវែងបត់ត្រឡប់ក្រោយប្រមាណ 3,5 ម៉ែត្រ។ M-Hero M817 PHEV មានមុខងារកំណត់សម្រាប់ការបើកបរតម្រូវតាមស្ថានភាពផ្លូវចំនួន 9 ដូចជា snow, deep snow, mud, rocks, sand, និង water mode ជាដើម។

ចំពោះប្រព័ន្ធម៉ាស៊ីន Plug-in-hybrid ឬ PHEV គូបផ្សំជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីដែលបំពាក់នៅលើ M-Hero M817 PHEV គឺអាចផលិតកម្លាំងសរុបបាន 505kW ឬ 677 សេះ និងកម្លាំងរមួល 848Nm ដែលអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ចាយពេល 5.2 វិនាទី។ សម្រាប់កញ្ចប់ថ្មវិញ M817 បានបំពាក់នូវកញ្ចប់ថ្មប្រភេទ Freevoy battery pack មានទំហំ 50.4kWh របស់ក្រុមហ៊ុន CATL ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 215km (CLTC) ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងដល់ 1,365km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តងសម្រាប់ម៉ូដែល Top-trim។

ដូចដែលបានជម្រាបពីខាងដើមអីចឹង M-Hero M817 PHEV គាំទ្រដំណើរការដោយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Huawei Qiankun 4.0 ADS ដោយប្រព័ន្ធនេះត្រូវបានសហការប្រតិបត្តិការដោយសែនស័រកាមេរ៉ាចាប់រូបភាពកម្រិតខ្ពស់ចំនួន 11 គ្រាប់, សែនស័រ 4D millimetre-wave radar 3 គ្រាប់, LiDARសែនស័រ 192-line និង Ultrasonic radar ចំនួន 12 គ្រាប់ ដែលសរុបមានសែនស័រចំនួន 27 គ្រាប់។ ប្រព័ន្ធឆ្លាតវៃ និងសែនស័រទាំង 27 គ្រាប់ មានសមត្ថភាពអាចជាន់ហ្រ្វាំងបញ្ឈប់ M-Hero M817 បានភ្លាមៗដោយស្វ័យប្រវត្តិនៅពេលមានឧបសគ្គនៅពេលបើកក្នុងល្បឿន 130km/h។

ផ្នែកកាប៊ីនខាងក្នុងរបស់ M-Hero M817 PHEV ថ្មីនេះ មានមកជាមួយអេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 10.25-inch, អេក្រង់កម្សាន្តទំហំធំដល់ 15.6-inch នៅកណ្តាល, មានប្រព័ន្ធបាញ់បង្ហាញនៅលើកញ្ចក់ដំបូលមុខ W-HUD, កញ្ចក់មើលក្រោយប្រភេទ digital rearview mirror និងមានទូរទឹកកករចំណុះ 5.05L នៅផ្នែកកណ្តាលខាងមុខថែមទៀតផង។ ហើយប្រព័ន្ធដំណើរការខាងក្នុងកាប៊ីនរបស់ M817 គឺគាំទ្រដោយប្រតិបត្តិការ Huawei HarmonySpace 5។ ជាងនេះទៅទៀត M817 ក៏មានប្រព័ន្ធភ្ជាប់ទំនាក់ទំនងជាមួយប្រព័ន្ធផ្កាយរណបផងដែរ។ នៅឃ្លប់គូទក្រោយរបស់ M817 អាចផ្ទុកអីវ៉ាន់បានទំងន់ 828L ឬស្មើរនឹងការដាក់វ៉ាលីខ្នាត 20-inch ចំនួន 12 ជាមួយទំហំ 28-inch បាន 1 រួមនិងកាបូបយូរបានមួយក្នុងពេលតែមួយផងដែរ។

សូមបញ្ជាក់ថា កាលពីខែវិច្ឆិកាកន្លងទៅ ម៉ាករថយន្ត M-Hero របស់ Dongfeng លក់រថយន្តបានចំនួន 2007 គ្រឿង កើនឡើងប្រមាណ 38.4% ធៀបនឹងខែតុលា៕
