ស្វែងរកពួកយើង:

Dongfeng Nissan ស្នើរចុះបញ្ជីម៉ូដែលថ្មី NX8 SUV ដែលអាចនឹងមកដល់នៅត្រីមាសទី 1 ឆ្នាំ 2026

ដោយ

Koun Jab Luffy

09 ធ្នូ 2025 11:30 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ Dongfeng Nissan ដែលជាក្រុមហ៊ុនផលិតរថយន្តថ្មី មានការវិនិយោគរួមគ្នារវាង Nissan Motor និង Dongfeng នោះ នៅពេលនេះ បានបញ្ជាក់ពីការស្នើរចុះបញ្ជីសម្រាប់ម៉ូដែលថ្មី NX8 SUV ដែលនឹងមានការប្រកាសចេញនៅលើទីផ្សារឡានអគ្គិសនីធំជាងគេរបស់ពិភពលោកថែមទៀតហើយ។ ឡានថ្មីនេះ អាចនឹងមកដល់នៅត្រីមាសទី 1 ឆ្នាំ 2026។
តាមសេចក្តីរាយការណ៌នោះ បានបញ្ជាក់ថា NX8 នេះ គឺមានការទទួលស្គាល់ពីក្រសួងឧស្សាហ៌កម្ម និងបច្ចេកវិទ្យាព័ត៍មានរបស់ប្រទេសចិនហើយ ដោយអាចនឹងមានការផលិត ហើយនិងបង្ហាញវត្តមានឆាប់ៗនេះថែមទៀតផង។ NX8 នឹងបង្ហាញខ្លួនជាមួយនិងជម្រើស 2 ដែលមានម៉ូដែលអគ្គិសនីលាយចំហេះ (EREV) និងម៉ូដែលអគ្គិសនីសុទ្ធ (BEV) នេះបើតាមការបបញ្ជាក់នៅក្នុងព័ត៌មានដែលបានស្នើរខាងលើនេះ។
Article image
សម្រាប់វត្តមានម៉ូដែលថ្មីនេះ គឺអាចនឹងមកដល់នៅដើមឆ្នាំក្រោយ នេះបើតាមការបញ្ជាក់ Dongfeng Nissan នៅថ្ងៃនេះ។ ខណៈដែលមិនទាន់មានការទម្លាយព័ត៌មានស៊ីជម្រៅនោះ មានការបញ្ជាក់ថា ឡាននេះ អាចនឹងបង្ហាញខ្លួនជាលើកដំបូងនៅព្រឹត្តិការណ៌ Beijing auto show នាចុងខែមេសាឆ្នាំ 2026។
Article image
NX8 មានប្រវែង 4,870mm ទទឹង 1,920mm និងកំពស់ 1,680mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 2,917mm។ ឡានថ្មីនេះអាចដឹកបានចាប់ពី 2,045 ទៅ 2,245 kilograms ជាមួយនិងល្បឿនរត់លឿនបំផុត 180km ក្នុងមួយម៉ោង។ NX8 EREV ដំណើរការនៅលើម៉ាស៊ីនកម្លាំង 1,497-ml អាចបង្កើតកម្លាំង 109 kW ខណៈដែលម៉ូទ័រអគ្គិសនីមានកម្លាំង 195 kW។ ចំពោះ NX8 BEV គឺមានការប្រើប្រាស់នូវម៉ូទ័រអគ្កិសនីកម្លាំង 215 kW ឬ 250 kW។
Article image
តាមបញ្ជីខាងលើនេះបង្ហាញទៀតថា ឡានអគ្គិសនីថ្មីនេះ នឹងប្រើប្រាស់អាគុយ lithium iron phosphate (LFP) batteries ដែលមានការផ្គត់ផ្គង់ដោយ CATL។ Dongfeng Nissan បានបញ្ជាក់ថា NX8 គឺនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាក 800-volt high-voltage platform ដែលគាំទ្រដោយឆ្នាំងសាក 5C។ សូមជំរាបថា Dongfeng Nissan បានបង្ហាញចេញនូវឡានអគ្គិសនី N7 ម៉ូដែលដំបូងរបស់ខ្លួន កាលពីថ្ងៃទី 27 ខែមេសាកន្លងងទៅ ដោយមានតម្លៃចាប់ពី $16,960 ឡើងទៅ។ហើយកាលពីថ្ងៃទី 1 ធ្នូនេះ ក្រុមហ៊ុន Dongfeng Nissan បានបន្តបញ្ចេញនូវ N6 ដែលជាម៉ូដែល hybrid sedan បន្ថែមទៀតផងងដែរ។
Dongfeng Nissan ស្នើរចុះបញ្ជីម៉ូដែលថ្មី NX8 SUV ដែលអាចនឹងមកដល់នៅត្រីមាសទី 1 ឆ្នាំ 2026