ស្វែងរកពួកយើង:

Doogee Fire 5 Ultra ស្មាតហ្វូនដែលសក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តដំណើរកំសាន្តការបោះតង់

ដោយ

Koun Jab Luffy

07 តុលា 2025 10:48 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនស្មាតហ្វូន Doogee បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មី Fire 5 កាលពីខែមុននេះ ហើយក្នុងខែតុលា នេះ Doogee ក៏នឹងបញ្ចេញសមាជិកថ្មីចំនួន 2 ម៉ូដែលទៀត គឺ Fire 5 Pro និង Fire 5 Ultra។ ចំពោះម៉ូដែលថ្មីទាំងពីរ Fire 5 Pro និង Fire 5 Ultra គឺជាស្មាតហ្វូនតែមួយ គ្រាន់តែនៅលើម៉ូដែល Ultra មានការឌីស្សាញបំពាក់បន្ថែមជាមួយភ្លើងខ្នងក្រោយហៅថា Camping Light ហើយនិងសែនស័រកាមេរ៉ាមានទំហំរីសូលូស៊ិនធំជាងប៉ុណ្ណោះ។
Doogee Fire 5 Ultra មានភ្ជាប់ជាមួយភ្លើងលើខ្នងក្រោយហៅថា Camping Light ដែលមានកម្រិតពន្លឺ 1200IM ហើយអាចជះពន្លឺភ្លើងច្បាស់បានដល់ចម្ងាយ 8 ម៉ែត្រ។ Camping Light នេះ ក៏អាចប្រើជាភ្លើង Flash Light ឬ ក៏ភ្លើងសូមជំនួយ SOS ដែលមានស្តង់ដារពន្លឺ SOS ចំនួន 3 កម្រិត (3-SOS Modes) ផងដែរ។ ទៅលើកាមេរ៉ាវិញ Doogee Fire 5 Ultra បានបំពាក់មកជាមួយសែនស័រកាមេរ៉ាគោលស៊េរី OmniVision OV48B2Q ទំហំ 48MP។
Fire 5 Ultra មានរ៉េមទំហំ 8GB និងម៉េមូរីស្រាប់ទំហំ 256GB ហើយអាចដាក់បន្ថែមទំហំម៉េមូរីក្រៅបានដល់ 2TB ជាប្រភេទ SD Card។ ស្មាតហ្វូនស៊េរីថ្មីនេះដំណើរការនៅលើបន្ទះឈីប MediaTek Helio G81 SOC, ដំណើរការដោយ Android 15, មានអេក្រង់កម្រិត HD+ 90Hz ទំហំ 6.6-inch, កាមេរ៉ាសែលហ្វីទំហំ 8MP (Sony IMX355) និងមានថ្មទំហំធំដល់ 13,000mAh ហើយគាំទ្រកំលាំងសាកភ្លើង 18W Wired Chargingរួមទាំងមានមុខងារ reverse wired charging កំលាំង 5W ថែមទៀតផង។
ទៅលើមុខងារផ្សេងៗទៀតដែលមាននៅលើ Doogee Fire 5 Ultra រួមមានដូចជា សែនស័រស្កែនក្រយ៉ៅម្រាមដៃស្ថិតនៅលើគែមនៃស៊ុមខាងស្តាំ, មានប៊ូតុង Customizable key, ប្រព័ន្ធ NFC ហើយនិងការទទួលបានវិញ្ញាណបនប័ត្របញ្ជាក់ភាពធន់រឹងមាំក្នុងការប្រើប្រាស់កម្រិត MIL-STD-810H ជាមួយនឹងប្រព័ន្ធការពារទឹក និងធូរលីកម្រិត IP69K ជាដើម។ ចំនែកម៉ូដែល Fire 5 Pro វិញ គឺមិនមានភ្លើង Camping Light ដូចម៉ូដែល Ultra នោះទេ ហើយម៉ូដែល Pro នេះ មានសែនស័រកាមេរ៉ាគោលខាងក្រោយទំហំ 13MP ស៊េរី Samsung ISOCELL S5K3L6 និងមានរ៉េមទំហំ 4GB ហើយនិងម៉េមូរីផ្ទុកទិន្នន័យក្នុងម៉ាស៊ីនស្រាប់ទំហំ 128GB។
Article image
Doogee Fire 5 Pro និង Fire 5 Ultra មានជម្រើសពណ៌បៃតង Forest Green, ទឹកក្រូច Blaze Orange, និងប្រផេះ Twilight Gray។ Fire 5 Pro នឹងមានតម្លៃខ្ទង់ប្រហែល $169.99 រីម៉ូដែល Fire 5 Ultra នឹងមានតម្លៃប្រហែល $199.99។ ទោះជាយ៉ាងណា Doogee មិនទាន់បញ្ជាក់ថ្ងៃប្រកាសចេញ និងចេញលក់ Doogee Fire 5 Pro និង Fire 5 Ultra នៅឡើយទេ៕
Doogee Fire 5 Ultra ស្មាតហ្វូនដែលសក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តដំណើរកំសាន្តការបោះតង់