ស្វែងរកពួកយើង:

Loading Ad...

Dreame ជ្រើសរើសកំពូលតារាបាល់ទាត់ Cristiano Ronaldo ធ្វើជា Global Ambassador ផ្សព្វផ្សាយផលិតផលរបស់ខ្លួន

ដោយ

ជុំ ប៉េងលីន

29 ឧសភា 2026 02:52 រសៀល

អាន 2 នាទី


Dreame Technology បានចាប់ដៃគ្នាជាមួយនិងកំពូលតារាបាល់ទាត់ពិភពលោក Cristiano Ronaldo បង្កើតនូវយុទ្ធសាស្រ្តទីផ្សារថ្មីទៅលើការផ្សព្វផ្សាយផលិតផលរបស់របស់ខ្លួន។ ផ្អែលតាមការសេចក្តីរាយការណ៌របស់ក្រុមហ៊ុននេះ បានអោយដឹងថា តារាបាត់ទាត់ Ronaldo នឹងជួយជុំរុញនូវកេរ្ត៍ឈ្មោះរបស់ផលិតផល Dreame កាន់តែរីកសុះសាយ ល្បីល្បាញពិភពលោក ដែលមានរាប់ចាប់ពី ឧបករណ៌ប្រើប្រាស់នៅក្នុងផ្ទះ ឧករណ៌សំអាតឆ្លាតវៃ រួមនិងឧករណ៌សំអាតប្រើប្រាស់តាមខ្លួនជាដើម។ 
Article image

ដូច្នេះចាប់ពីពេលនេះទៅ គ្រប់ផលិតផលរបស់ក្រុមហ៊ុន Dream ដែលមានដូចជា Robot Vacuums, Kitchen Appliances និង TVs ក៏ដូចជា Personal Care មួយចំនួនទៀត នឹងមានភ្ជាប់ជាមួយនិងរូបភាពរបស់កំពូលតារាបាល់ទាត់ Cristiano Ronaldo គ្រប់ទីកន្លែងនៅទូទាំងពិភពលោក។

Article image
ជាមួយនិងការចាប់ដៃគ្នានៅពេលនេះ ត្រូវបានក្រុមហ៊ុន Dreame បញ្ជាក់ថា គឺជាសហការគ្នាដ៏មានការតម្លៃខ្ពស់មួយពីព្រោះថា តាមរយៈនៃភាពលេចធ្លោរបស់កំពូលតារាបាល់ទាត់ Cristiano Ronaldo នឹងជុំរុញអោយម៉ាកយីហោរបស់ខ្លួនកាន់តែមានភាពល្បីល្បាញនាពេលខាងមុខ។ ហើយសម្រាប់ការធ្វើការជាមួយនិងគ្នាលើកដំបូង Ronaldo x Dreame នេះ នឹងអនុវត្តន៌ឡើងក្រោមពាក្យស្លោក “Dreame to Win” ដែលជាការចាប់បញ្ចូលគ្នារវាងក្តីសុបិន្ត និងជ័យជំនះ របស់ “world-class winning mindset” និង Dreame’s smart living products។
Dreame ជ្រើសរើសកំពូលតារាបាល់ទាត់ Cristiano Ronaldo ធ្វើជា Global Ambassador ផ្សព្វផ្សាយផលិតផលរបស់ខ្លួន