Dreame Technology ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនប៊ូមធូលីដ៏ធំបំផុតមួយក្នុងប្រទេសចិន ដែលបានវិវត្តន៍ខ្លួនចូលទៅក្នុងឧស្សាហកម្មយានយន្តដំណើរការដោយថាមពលថ្មី (New Energy Vehicles “NEV”) ថ្មីៗនេះ បាននាំយកឡានអគ្គិសនីប្រភេទ Supercar របស់ខ្លួនទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិពរណ៌រថយន្តប្រចាំឆ្នាំ 2026 Beijing International Auto Show។ ឡានអគ្គិសនី Supercar របស់ Dreame មានឈ្មោះថា Nebula Next 01 Jet Edition ដែលបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាdual-solid rocket booster system មានអនុភាពខ្លាំងអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលត្រឹមតែ 0.9 វិនាទីប៉ុណ្ណោះ។

Dreame បានឲ្យដឹងថា Nebula Next 01 Jet Edition ប្រើប្រាស់នូវប្រព័ន្ធ Powertrain ដែលភ្ជាប់នូវបច្ចេកវិទ្យា aerospace-grade technology មានចលនាឆ្លើយតបរហ័សប្រមាណតែ 150 វិនាទី និងអាចផលិតអនុភាពថាមពលខ្លាំងអតិបរិមា 100 Kilonewtons។ ក្រៅតែពីផ្តល់នូវប្រភពថាមពលដ៏មហិមាហើយ ប្រព័ន្ធនេះក៏ផ្តល់នូវសុវត្ថិភាពខ្ពស់តាមប្រព័ន្ធគ្រប់គ្រង  precision electronic control systems ថែមទៀតផង។ ជាមួយគ្នានេះ Supercar EV នេះ ក៏បំពាក់នូវកញ្ចប់ថ្មប្រភេទ Solid-state battery ដែលផ្តល់ជាប្រភពថាមពលខ្លាំង 450kW/kg និងមានសុវត្ថិភាពខ្ពស់នៅពេលសាក ធៀបនឹងកញ្ចប់ថ្ម Lithium ដែលពេញនិយមប្រើក្នុងវិស័យឡានអគ្គិសនីបច្ចុប្បន្នទៀតផង។ តាមការបញ្ជាក់ពីស្តង់ដារ CLTC កញ្ចប់ថ្ម Solid-state ដែលប្រើនៅលើ Nebula Next 01 Jet Edition គឺអាចបើកបរបានចម្ងាយលើសពី 550 គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ 

ឡាន Supercar ថ្មីនេះ បំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាដៃចង្កូតថ្មី Steer-by-wire ដែលទ្រទ្រង់កម្រិតមុំ 14 ដឺក្រេ សម្រាប់ប្រព័ន្ធគ្រប់គ្រង freedom non-linear cooperative control ជាមួយល្បឿនឆ្លើយតបលឿនបំផុតត្រឹម 1 វិនាទីប៉ុណ្ណោះ។ សម្រាប់ប្រព័ន្ធជំនួយការសុវត្ថិភាពបើកបរវិញ មានដូចជា ប្រព័ន្ធlateral parking, pivot turns, និង stability control during tyre blowouts ជាដើម។ បន្ថែមពីនេះ Nebula Next 01 Jet Edition ក៏គាំទ្រនូវប្រព័ន្ធជំនួយការអ្នកបើកបរឆ្លាតវៃ three-system architecture រួមមានប្រព័ន្ធ VLA (Vision-Language-Action) large models, incorporating “world understanding, self-evolution, និង human-machine co-driving”។ ប្រព័ន្ធនេះ ត្រូវបានធ្វើការសាកល្បងនៅក្នុងលក្ខខណ្ឌដ៏លំបាកៗបំផុត ដូចជានៅក្នុងអាកាសធាតចុះអ័ព្ទក្រាស់ ផ្លូវភ្នំ និងការដ្ឋានសំណង់…ជាដើម។ 

សម្រាប់ប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃនៅលើ Supercar របស់ Dreame មានការគាំទ្រដោយប្រព័ន្ធសែនស័រ DHX1 LiDAR កម្រិត 4,320-line មានសមត្ថភាពចាប់កម្រិតពណ៌ Full-4K, អាចចាប់សញ្ញាឧបសគ្គបានក្នុងចម្ងាយអតិបរមា 600 ម៉ែត្រ, អាចកំណត់អត្តសញ្ញាណវត្ថុនៅចម្ងាយ 400 ម៉ែត្រ សូម្បីតែនៅការក្នុងកម្រិតពន្លឺចាំងឆ្លុះត្រឹម 10% ហើយក៏អាចរកឃើញគោលដៅតូចៗដូចជា កោណចរាចរណ៍នៅចម្ងាយ 300 ម៉ែត្រ និងសត្វតូចៗនៅចម្ងាយ 280 ម៉ែត្រ។ ចំនែកក្នុងកាប៊ីនរបស់ Nebula Next 01 Jet Edition មិនត្រូវបានក្រុមហ៊ុនធ្វើការបង្ហាញលម្អិតនោះទេ គ្រាន់តែបង្ហើបថា វាប្រើប្រាស់នូវប្រព័ន្ធដំណើរការឆ្លាតវៃ  “smart life central brain” ដែលអាចភ្ជាប់ទៅកាន់ឧបករណ៍  home robots និង smart appliances។ 

លោក Sebastian Thrun សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Stanford University ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាបិតានៃយានយន្តស្វ័យប្រវត្តិទំនើបៗ បានចូលរួមព្រឹត្តិការណ៍សម្ពោធ និងបានទទួលស្គាល់ការច្នៃប្រឌិតបច្ចេកវិទ្យាកម្រិតខ្ពស់របស់ Dreame។ លោក Thrun បានមានប្រសាសន៍ថា “ការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរបស់ Dreame នៃបច្ចេកវិទ្យា aerospace technology, AI intelligence និងឧស្សាហកម្មរថយន្ត គឺបង្ហាញពីគំរូនវានុវត្តន៍ “cross-boundary innovation mode” ដែលផ្តល់នូវគំនិតថ្មីៗសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាយានយន្តឆ្លាតវៃនាពេលអនាគត”៕