ស្វែងរកពួកយើង:

DXOMARK បានបញ្ជាក់ពី ចំណុចសំខាន់ៗនៃការធ្វើតេស្តទៅលើកាមេរ៉ាស្មាតហ្វូន Huawei Pura 70 Ultra

ដោយ

Koun Jab Luffy

10 ឧសភា 2024 03:12 រសៀល

អាន 2 នាទី

Article image
នៅពេលនេះ ស្មាតហ្វូនស៊េរីថ្មី Huawei Pura 70 Ultra ត្រូវបានគេមើលឃើញថា បានក្លាយជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Huawei ដែលទទួលនូវពានរង្វាន់ទៅលើផ្នែកថតរូបភាព និងឈរនៅចំណាត់ថ្នាក់លេខ 1 នៅលើបញ្ជី DXOMARK ដែលជាស្ថាប័នធ្វើតេស្តសមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូនដែលទើបតែនឹងបង្ហាញវត្តមានថ្មីៗ។ ប្រភពខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ បានយកឈ្នះទៅលើស្មាតហ្វូន Magic 6 Pro រួមជាមួយនិង iPhone 15 Pro Max ដែលជាគូរប្រជែងរបស់ខ្លួនថែមទៀតទៀត។
ទាក់ទងនឹងការផ្តល់ពិន្ទុនេះ ស្ថាប័ន DXOMARK បានចែករំលែកនូវការតេស្តទៅលើកាមេរ៉ាចុងក្រោយបំផុតបស់ខ្លួន ដោយបានបង្ហាញថា ស្មាតហ្វូន Huawei Pura 70 Ultra គឺបានឈ្នះនៅលើចំណាត់ថ្នាក់ខ្ពស់លើបញ្ជីកាមេរ៉ាស្មាតហ្វូននេះ ជាមួយនឹងពិន្ទុដល់ទៅ 163។ ស្មាតហ្វូននេះ បានឡើងមកឈរចំណាត់ថ្នាក់លេខ 1 នោក្នុងបញ្ជីនៃស្មាតហ្វូនកាមេរ៉ាសកលនេះដោយសារតែមុខងារដ៏អស្ចារ្យនៅលើកាមេរ៉ា។ អ្នកវាយតម្លៃបានធ្វើការតេស្តទៅលើពិន្ទុសរុបរបស់កាមេរ៉ានៃស្មាតហ្វូន Pura 70 Ultra នេះ ដោយបានតេស្តទៅលើផ្នែករូបភាព វីដេអូ និងគុណភាពនៃការ Zoom ផងដែរ។
ស្មាតហ្វូន Huawei Pura 70 Ultra ទទួលបានចំណាត់ថ្នាក់ខ្ពស់នៅគ្រប់ផ្នែកទាំងអស់ ដែលក្នុងនោះរួមមានការធ្វើតេស្តនៅការថត Photo គឺបានពិន្ទុ 169, Bokeh មានពិន្ទុ 85, Preview មានពិន្ទុ 82, Zoom មានពិន្ទុ 164 និង Video មានពិន្ទុ 148។ ប្រភពដដែលនេះ បន្តថា ស្មាតហ្វូន Huawei Pura 70 Ultra នេះ បានទទួលបាននូវពិន្ទុខ្ពស់សម្រាប់ការ Preview និង Video។ ជាមួយគ្នានេះ ស្មាតហ្វូន Pura 70 series ថ្មីនេះ ក៏ត្រូវបានគេរាយការណ៌ថា បានទទួលបាននូវចំណាត់ថ្នាក់លេខ 1 នៅក្នុងការចាត់ថ្នាក់ Ultra-Premium ranking (ស្មាតហ្វូនដែលមានតម្លៃលើសពី $800)។
Article image
បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន Huawei Pura 70 Ultra នេះក៏ធ្វើបានល្អទៅលើការងារ indoor និង outdoor ថែមទៀតផង។ សូមជំរាបថា ស្មាតហ្វូន Huawei Pura 70 Ultra គឺជាម៉ូដែលថ្មីមួយរបស់ក្រុមហ៊ុន Huawei ដែលត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បំពាក់នូវសិនស័រកាមេរ៉ាគោលទំហំ 50MP កម្រិត 1-អ៊ីង (Sony IMX989) គាំទ្រជាមួយនិងជាមួយនឹង  F/1.6-F/4.0 aperture ខណៈដែលឡែន ultra-wide គឺមានទំហំ 40MP (f/2.2 Quad PD+AF) និងគ្រាប់ទីបីគឺជា Telephoto lens ដែលមានទំហំ 50MP (f/2.1, Quad PD+AF+OIS)៕