ស្វែងរកពួកយើង:

Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

ដោយ

Koun Jab Luffy

07 មករា 2026 05:16 ល្ងាច

អាន 2 នាទី

Article image
Xiaomi EV ដែលជាក្រុមហ៊ុនផលិតឡានអគ្គិសនីរបស់ Xiaomi នៅថ្ងៃនេះ បានប្រកាសចេញនូវឡាន Facelift Xiaomi SU7 នឹងចាប់ផ្តើម Pre-Sales ទៅលើម៉ូដែលនេះ ជាមួយតម្លៃខ្ពស់ម៉ូដែលមុន។ Facelift Xiaomi SU7 ថ្មីនេះ នឹងមានតម្លៃចាប់ពី 229,900 យ៉ន់ ($32,890)។
សូមជំរាបថា ឡានអគ្គិសនី Xiaomi SU7 គឺបានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី 28 ខែមីនាឆ្នាំ 2024 និងបានចាប់ផ្តើមធ្វើការប្រគល់អោយអតិថិជននៅខែមេសាកាលពីឆ្នាំមុន ហើយក៏ឡាននេះ ក៏បានក្លាយជាម៉ូដែល Sedan ដែលពេញនិយមខ្លាំងជាងគេនៅលើទីផ្សារប្រទេសចិនថែមទៀតផង។ គិតត្រឹមរយៈពេល 9 ខែបន្ទាប់ពីការប្រកាសចេញ ក្រុមហ៊ុននេះ បានប្រគល់នអោយអតិថិជនជាង 360,000 គ្រឿង ដែលប្រហែលជាជាង 17,000 គ្រឿងនៅក្នុងមួយខែ នេះបើតាមការបញ្ជាក់ពីលោក Lei Jun ដែលជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Xiaomi នៅថ្ងៃនេះ។
Article image
យោងតាមរបាយការណ៌របស់ CnEVPost បានបង្ហាញថា ការប្រគល់ឡាន SU7 អោយអតិថិជន គឺបានឈានដល់ 29,244 គ្រឿងកាលពីខែមីនាឆ្នាំ 202 កន្លងទៅ។ ហើយបន្ទាប់ពីការប្រកាសចេញម៉ូដែល YU7 SUV នៅខែមិថុនាឆ្នាំ 2025 ការប្រគល់ឡាននេះ ត្រូវបានធ្លាក់ចុះបន្តិច ដោយសារតែក្រយមហ៊ុននេះ បានងាកមកផ្តោតការផលិតទៅម៉ូដែល YU7 ច្រើនជាង ហើយនឹងបានប្រគល់ឡាន SUV នេះ នៅខែកក្កដាឆ្នាំ 2025 មួយខែក្រោយផងដែរ។
Article image
លោក Lei Jun ដែលជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Xiaomi បានបន្តថា Xiaomi បានធ្វើការពង្រឹងទៅលើសមត្ថភាពរបស់ឡានជំនាន់ថ្មីរបស់ SU7 នេះកាន់តែខ្លាំង ដែលធានាថា នឹងផ្តល់អោយអ្នកប្រើប្រាស់កាន់តែទទួលបាននូវភាពសំបូរបែបជាងមុនទៅលើការបើកបរ។
Article image
ជាមួយនិងវត្តមានម៉ូដែល facelift ថ្មីនេះ នឹងមានការបន្ថែមនូវពណ៌ថ្មី និងកង់ថ្មី ហើយនិងផ្នែកខាងក្នុងមានការអាប់ដែតខ្លាំងផងដែរ។ លោក Lei Jun ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Xiaomi បានបន្ថែមថា ប្រព័ន្ធសុវត្ថិភាពនៅលើឡាននេះនេះ ក៏មានការប្រើប្រាស់នូវសិនស័រ LiDAR គ្រប់ម៉ូដែលថែមទៀតផង ដែលខុសពីម៉ូដែលបច្ចុប្បន្ន មិនមាន LiDAR នោះទេ។
Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន