
Fang Cheng Bao Bao 5 ដែលជារថយន្ត Off-Road ប្រភេទ PHEV Crossover របស់ក្រុមហ៊ុន BYD នឹងមានការប្រកាសដាក់លក់នៅលើទីផ្សារសកលជាមួយនិងឈ្មោះថ្មី Denza B5។ ថ្មីៗនេះរថយន្តនេះត្រូវបានប្រទះឃើញធ្វើតេស្តនៅលើដងផ្លូវក្នុងប្រទេសអូស្រ្តាលី។ រថយន្ត Denza B5 ថ្មីនេះ នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារជាច្រើននៅតំបន់អឺរ៉ុប ដែលមានដូចជា ចក្រភពអង់គ្លេសជាដើម។ រថយន្តនេះ គឺជាម៉ូដែលប្រណិតរបស់ Denza នឹងក្លាយជាផ្នែកមួយរបស់ក្រុមហ៊ុន BYD។
សូមជំរាបថា Denza គឺម៉ាកសញ្ញាមួយដែលមានការចាប់ដៃគ្នា 50%-50% រវាង Mercedes-Benz ជាមួយនិង BYD។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុនចិនមួយនេះ បានទិញយកហ៊ុន 100% ពីក្រុមហ៊ុននេះទាំងមូលតែម្តង។ ថ្មីៗនះ ក្រុមហ៊ុននេះ បានបញ្ចេញនូវម៉ូដែលថ្មីៗជាច្រើដូចជា N7 fastback SUV, D9 minivan, Z9 GT shooting brake ក៏ដូចជា Z9 sedan ជាដើម។ ថ្មីៗនេះ Denza N9 SUV ក៏បានចូលរួមជាមួយម៉ូដែលទាំងនេះដែរ។ ប៉ុន្តែសម្រាប់ការលក់នៅលើទីផ្សារសកល គឺអាចនឹងមានឈ្មោះខុសគ្នា។

ជាមួយគ្នានេះ BYD ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតដែលមានឈ្មោះថា Fang Cheng Bao (FCB) ផងដែរ ដោយម៉ូដែលនេះ គឺមានការផ្តោតខ្លាំងទៅលើម៉ូដែល off-road។ កន្លងមកមានការប្រកាសចេញនូវម៉ូដែល off-road SUVs ចំនួន 2 រួមមានដូចជា Bao 5 និង Bao 8 ឬហៅថា Leopard 5 និង Leopard 8។ ក្រុមហ៊ុន BYD មានគោលដៅលក់រថយន្ត FCB នេះដូចជា Denza ផងដែរសម្រាប់ទីផ្សារសកល។ ក្រុមហ៊ុននេះមានបំណងចង់អោយ Denza ក្លាយជាម៉ូដែលប្រណិតនៅលើទីផ្សារសកល។

កន្លងមកមានការរាយការណ៌ថា FCB Bao 5 អាននឹងលក់នៅក្រោមម៉ាកសញ្ញា Denza នៅលើទីផ្សារអង់គ្លេស ហើយពេលនេះ រថយន្តនេះ គឺបានបង្ហាញវត្តមាននៅលើដងផ្លូវអូស្រ្តាលីថែមទៀតហើយ។ BYD Fang Cheng Bao Bao 5 បង្ហាញខ្លួននៅអូស្រ្តាលីជាមួយស្លាកលេខ NSW FHZ54S។ សូមជំរាបថា មកពេលនេះ Denza B5 នៅមិនទាន់មានការបញ្ជាក់ពីតម្លៃដាក់លក់នៅលើទីផ្សារសកលនៅឡើយទេ ខណៈដែលនៅលើទីផ្សារប្រទេសចិន ក្រុមហ៊ុននេះមានដាក់លក់ជាមួយតម្លៃ 239,800 យ៉ន់ ទៅ 302,800 យ៉ន់ ប្រហាក់ប្រហែល 32,750 ដុល្លារ ទៅ 41,350 USD ដុល្លារ។

