
នេះគឺជាឡាន Ferrari Testarossa ថ្មី ដែលជាប្រភេទប្រើម៉ាស៊ីន Plug-in Hybrid ទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារបរទេស ហើយវាអាចមានតម្លៃខ្ទង់ $470,000។ ឡានស្ព័ររបស់អ៊ីតាលីមួយនេះ ផ្តល់ទាំងជម្រើសតួខ្លួន Coupe និង តួខ្លួន Spider អាចបើកដំបូលបាន ហើយបំពាក់ម៉ាស៊ីន Twin-turbo ទំហំ 8 ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនី 3 ដែលអាចបង្កើតកម្លាំងបានសរុប 1,035 HP ហើយប្រើប្រអប់លេខ 8 វគ្គ ប្រភេទ Dual-clutch F1 Gearbox។
អ្វីដែលពិសេសនោះគឺ វាមានបំពាក់កញ្ចប់អាគុយ ទំហំ 7.45 KwH ដែលអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ 25 KM ហើយនៅក្នុង EV Mode នេះ វាអាចរត់ដល់ល្បឿន Top Speed ត្រឹម 128 KM/H ប៉ុណ្ណោះ។ ក្រៅពីនោះ ឡាន Ferrari Testarossa គឺអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹម 2.2 វិនាទីប៉ុណ្ណោះ ហើយមានល្បឿន Top Speed ដល់ទៅ 330 KM/H។

បើនិយាយពីការឌីហ្សាញវិញ ឡានស្ព័ររបស់អ៊ីតាលីមួយនេះ ពិតជាស្រស់ស្អាតខ្លាំងមែនទែន ហើយវាក៏បានបំផុសការឌីហ្សាញចេញពី ម៉ូដែល Ferrari SF90 និង SP3 Daytona ផងដែរ ខណៈផ្នែកខាងក្នុងពិតជាប្រណីត និងស្ព័រតែម្តង ជាមួយនឹងការបំពាក់អេក្រង់ឌីជីថលសុទ្ធ និងស្បែកគុណភាពខ្ពស់ ទៀតផង។ សូមបញ្ជាក់ថា Ferrari Testarossa ស៊េរីថ្មីនេះ នឹងចេញលក់ជាផ្លូវការ នៅឆ្នាំ 2026 ឆាប់ៗខាងមុខនេះតែម្តង៕

