ក្រុមហ៊ុនផលិតរថយន្ត Sport Car ម៉ាកល្បីតម្លៃថ្លៃរបស់អីតាលី Ferrari បានធ្វើការប្រកាសចេញផ្លូវការណ៍រថយន្តអគ្គិសនីម៉ូដែល Luce EV Super ឆ្នាំ 2027។ Luce EV Super ជាឡានអគ្គិសនីដំបូងរបស់ Ferrari។ Luce EV Super មានបំពាក់មកជាមួយប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់ទំនើប និងមានការឌីស្សាញរូបរាងខាងក្រៅថ្មី ខុសពីឡានម៉ាក Ferrari ផ្សេងទៀតដែលកំពុងមានវត្តមានចរាចរលើដងផ្លូវ។ក្រុមហ៊ុន Ferrari បានចំនាយពេលប្រមាណជា 5 ឆ្នាំ ក្នុងការអភិវឌ្ឍន៍ទម្រាំដល់ការសម្រេចបាននៅផលិតផលផ្លូវការណ៍សម្រាប់ផលិតកម្មរថយន្តអគ្គិសនីរបស់ខ្លួន ។
Luce EV Super គឺជាឡាន hyper-efficient super sedan ដែលមានកម្លាំងអតិបរិមាដល់ 772kW ជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ចាយពេលតែ 2.5 វិនាទីប៉ុណ្ណោះ ហើយការសាកថ្មពេញម្តងអាចបើកបរបានចម្ងាយផ្លូវជាង 500km។
Luce EV Super 2027 ត្រូវបានរចនាឡើងនៅខាងក្រៅស្ទូឌីយោរចនារបស់ក្រុមហ៊ុន Ferrari ដោយការឌីស្សាញត្រូវបានធ្វើឡើងនៅក្នុងក្រុមហ៊ុន LoveFrom ដែលដឹកនាំដោយលោក Sir Jony Ive និង Marc Newson។ លោក Ive ត្រូវបានគេស្គាល់ច្បាស់បំផុតចំពោះការងាររបស់គាត់នៅក្នុងក្រុមហ៊ុន Apple ជាកន្លែងដែលគាត់ធ្លាប់មានចំណែកក្នុងការរចនាទូរស័ព្ទ iPhone, iPad និង Apple Watch ជាដើម។ រីឯលោក Newson ដែលកើតនៅប្រទេសអូស្ត្រាលី ធ្លាប់ជានាយកផ្នែកច្នៃប្រឌិតនៅក្រុមហ៊ុន Qantas មុនពេលធ្វើការជាមួយលោក Ive នៅក្រុមហ៊ុន Apple ចន្លោះឆ្នាំ 2014 និង 2019។
តួរខ្លួនរបស់ Luce EV Super បានផលិតពីបន្ទះអាលុយមីញ៉ូមជាមួយការឌីស្សាញរូបរាងខាងក្រៅបែប aerodynamic ដើម្បីផ្តល់នូវកម្លាំងទំនាញ downforce ជួយរក្សាលំនឹង បង្កើននូវភាពត្រជាក់ និងជួយដល់ការបើកបរល្បឿនលឿនបានល្អបំផុត។ Luce EV Super ត្រូវបានឌីស្សាញឡើងជារថយន្តអគ្គិសនីប្រណីតទ្វារ 5 ជាមួយប្រវែងតួរខ្លួន 5,026mm/ ទទឹង 1,999mm/ កំពស់ 1,544mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,961mm និងមានទំងន់សរុប 2,260kg។ Luce EV Super ប្រើប្រាស់យ៉ាន់កង់មុខទំហំ 23-inch ជាមួយសម្បកខ្នាត 265/35 R23 និងយ៉ាន់ក្រោយទំហំ 24-inch ជាមួយសម្បកខ្នាត 315/30 R24។ ឡានអគ្គិសនីថ្មីនេះបំពាក់ដោយហ្វ្រាំងប្រភេទ carbon-ceramic brake ដោយខាងមុខមានទំហំ 390mm និងខាងក្រោយមានទំហំ 372mm។
Ferrari Luce EV Super ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីរហូតដល់ទៅ 12 គ្រាប់ ដែលភ្ជាប់នៅលើកង់នីមួយៗ ដែលទទួលថាមពលដំណើរការពីកញ្ចប់ថ្មទំហំ 122kWh។ ហើយក្នុងចំណោមម៉ូទ័រអគ្គិសនីដែលភ្ជាប់នៅលើកង់ទាំងបួន គឺមានកង់មួយសម្រាប់ផ្តល់ថាមពលដំណើរការទៅកាន់ប្រព័ន្ធុប៊ូមSuspension damping និងគ្រប់គ្រង់ចង្កូត “steering control” ដែលប្រើថាមពល 48V។ សម្រាប់ម៉ូទ័រអគ្គិសនីទាំង 12 គ្រាប់នៅលើកង់ទាំងបួនរបស់ Luce EV Super មានកម្លាំងសរុប 772kW និងកម្លាំងរមួល 990N.m អាចជាន់ស្ទុះល្បឿនពី 0-100km/h ចាយពេលតែ 2.5 វិនាទី ហើយនិងអាចជាន់ល្បឿនលឿនបំផុត 260km-310km/h។
សម្រាប់កញ្ចប់ថ្មដែលបំពាក់នូវលើ Luce គឺជាប្រភេទថ្ម 15-module មានកម្រិតថាមពល 305Wh/kg និងគាំទ្រប្រព័ន្ធភ្លើងកម្លាំងខ្លាំងដល់ 800V high-voltage ដែលគាំទ្រដល់ការសាកភ្លើងបានដល់ 350kW តាមរយះរន្ធសាកភ្លើងទាំងពីរនៅសងខាងរបស់រថយន្ត ហើយការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវដល់ 530km ស្តង់ដារ WLTP។ យ៉ាងណាមិញសម្រាប់តម្លៃ និងថ្ងៃចេញលក់ផ្លូវការណ៍របស់ Ferrari Luce EV Super ឆ្នាំ 2027 ក្រុមហ៊ុនមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕