ស្វែងរកពួកយើង:

Find N3, Find N3 Collector Edition និង Find N3 Flip ផ្តើមទទួលបានការអាប់ដេត ColorOS 14

ដោយ

Koun Jab Luffy

03 កុម្ភៈ 2024 03:03 រសៀល

អាន 2 នាទី

Article image
បន្ទាប់ពីការអាប់ដេត Android 14 Open Beta និងជំនាន់ទី 2 រួចមក ក្រុមហ៊ុន OPPO នៅពេលនេះ ក៏បានចាប់ផ្តើមធ្វើការអាប់ដេតទៅលើ ColorOS 14 សម្រាប់ស្មាតហ្វូន OPPO Find N3 ហើយ។ ការអាប់ដេតថ្មីនេះ គឺដំណើរការនៅក្នុងប្រទេសចិន សម្រាប់ស្មាតហ្វូន OPPO N3, OPPO N3 Collector Edition និង OPPO N3 Flip។ សម្រាប់ការអាប់ដែតនៅពេលនេះ ស្មាតហ្វូនបត់បាន Flip ទទួលបាននូវ ColorOS 14.0.0.400 firmware ខណៈពេលដែលស្មាតហ្វូន N3 និង N3 Collector Editionទទួលបាននូវការអាប់ដេត ColorOS 14.0.0.401 firmware។
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីទាំង 3 ម៉ូដែលនេះ នឹងទទួលបាននូវ ColorOS 14.0 និង Android 14។ សម្រាប់មុខងារថ្មីនៅលើការអាប់ដេតនេះគឺ Home Screen App ដែលផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើការងារ multitasking បានកាន់តែប្រសើរ។ សម្រាប់មុខងារថ្មីៗនៅលើស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានការផ្លាស់ប្តូរទៅលើចម្រៀង ឬការទទួលបាននូវ notifications ជាដើម។ បន្ថែមពីនេះ អ្នកប្រើប្រាស់ទាំងអស់គ្នាក៏អាចធ្វើការកែប្រែទៅលើ App Screen នៅក្នុងកម្រិត refresh rate រួមជាមួយនិង Color display optimization សម្រាប់ការពារភ្នែក និង ambient color adaptation modes ជាដើម ដែលបច្ចេកវិទ្យាថ្មីទាំងនេះ នឹងមានការពង្រឹងទៅលើបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យ។ ជាមួយគ្នានេះ ក៏មាន System notifications អាប់ដេតថ្មីផងដែរ។ នៅក្នុង Gallery អ្នកប្រើប្រាស់ក៏អាចកែប្រែទៅលើរូបភាពជាមួយនឹងការបន្ថែមនូវមុខងារថ្មី ក្នុងការកែប្រែរូបភាពបានយ៉ាងសម្បូរបែប។
Article image
ជំហានក្នុងការអាប់ដេត ColorOS 14.0
ជំហ៊ានទី 1: ចូលទៅកាន់ Settings > About device > Tap the top of the page > ចុចនៅលើជ្រុងខាងស្តាំ > Early Adapter Version > Official version > Apply Nowរួចបំពេញព័ត៌មានរបស់អ្នក បន្ទាប់មកក្រុមការងាររបស់ OPPO នឹងធ្វើការ verify នឹងអោយលោកអ្នកអាចអាប់ដេតបាន។
ជំហ៊ានទី 2:  បន្ទាប់ពីទទួលបានជោគជ័យ អ្នកអាចចូលទៅកាន់About Device និងចុចយក “Download Now.”
Find N3, Find N3 Collector Edition និង Find N3 Flip ផ្តើមទទួលបានការអាប់ដេត ColorOS 14