ស្វែងរកពួកយើង:

Find N5 អាចនឹងក្លាយជាស្មាតហ្វូនបត់បានស្តើងបំផុតដែលបំពាក់នូវតួទីតាញ៉ូម

ដោយ

Koun Jab Luffy

11 មករា 2025 10:31 ព្រឹក

អាន 2 នាទី

Article image
OPPO Find N5 ដែលជាស្មាតហ្វូនបត់បានជំនាន់ថ្មី បានបង្កើតនូវព័ត៌មានរំភើបៗជាច្រើន ខណៈពេលដែលរបាយការណ៍ជាច្រើនកន្លងមក ក៏បានទម្លាយថាស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈឆ្នាំ 2025 នេះហើយ ដោយម៉ូដែលនេះ ក៏នឹងមានការបង្ហាញនូវបច្ចេកវិទ្យាឆ្នៃប្រឌិតជាច្រើនថែមទៀតផង។ បើតាមរបាយការណ៍ជាច្រើនថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូន Find N5 នឹងមានការផ្លាស់ប្តូរជាច្រើនទៅលើតួខ្លួន។ ស្មាតហ្វូនថ្មីនេះនឹងមានការឌីស្សាញរូបរាងស្តើង និងមុខងារកម្រិតខ្ពស់ជាច្រើននោះ ស្មាតហ្វូន Find N5 នេះ អាចយកឈ្នះទៅលើស្មាតហ្វូនម៉ូដែលជំនាន់មុនរបស់ខ្លួនថែមទៀតផង។
បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Find N5 នេះ នឹងមានតួខ្លួនទីតាញ៉ូមដែលធ្វើអោយស្មាតហ្វូននេះមានភាពធន់ និងស្រាលក្នុងការប្រើប្រាស់។ ការប្រើប្រាស់នូវសមាសភាគប្រណិតនេះ អាចធ្វើអោយស្មាតហ្វូននេះមានកម្រាស់ស្តើងត្រឹមតែ 9.2mm នៅពេលដែលវាបត់ដែលវាអាចយកឈ្នះទៅលើស្មាតហ្វូនបត់បានស្លីមបំផុតរបស់ពិភពលោកគឺ Honor Magic V3 ថែមទៀតផង។
របាយការណ៍ដដែលនេះបានបន្តថា ស្មាតហ្វូន Find N5 នេះ នឹងក្លាយជាស្មាតហ្វូនបត់បានដំបូងបំផុតដែលមានបន្ទះឈីប  Snapdragon 8 Elite របស់ក្រុមហ៊ុន Qualcomm ដែលមានសមត្ថភាពខ្លាំងក្លាបំផុត។ អ្នកទម្លាយ Smart Pikachu បានអះអាងនៅលើ Weibo ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានថាមពលថ្មជិត 6000mAh ដែលល្អក្នុងការប្រើប្រាស់បានពេញមួយថ្ងៃ និងទ្រទ្រង់ទៅលើបច្ចេកវិទ្យា Wireless Charging និង Satellite Communication ផងដែរ។ ស្មាតហ្វូននេះក៏បំពាក់នូវ IPX8 សម្រាប់ការពារការជ្រាបទឹកផងដែរ។
Article image
ស្មាតហ្វូន Find N5 នេះ គឹមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយដែលមាន Periscope Telephoto lens សហការជាមួយនឹងក្រុមហ៊ុន Hasselblad។ អេក្រង់បត់បានខាងក្នុងរបស់ស្មាតហ្វូននេះគឺមានកម្រិតភាពច្បាស់ 2K Resolution។ ស្មាតហ្វូន OPPO Find N5 នេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈនេះ ហើយវាអាចប្រជែងបានជាមួយនឹងស្មាតហ្វូន Vivo X Fold 4, Xiaomi Mix Fold 5 និង Samsung Galaxy Fold 7 ដែលនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឬទី 3 ឆ្នាំ 2025 ខាងមុខនេះ៕
Find N5 អាចនឹងក្លាយជាស្មាតហ្វូនបត់បានស្តើងបំផុតដែលបំពាក់នូវតួទីតាញ៉ូម