ស្វែងរកពួកយើង:

Loading Ad...

Find X10 Pro Max អាចនឹងក្លាយជាម៉ូដែលមាន Spec ខ្ពស់ជាងគេនៅក្នុងត្រកូល OPPO Find X10 Series

ដោយ

ជុំ ប៉េងលីន

21 កក្កដា 2026 05:24 ល្ងាច

អាន 2 នាទី

Find X10 Pro Max ក្លាយជាម៉ូដែលមាន Spec ខ្ពស់ជាងគេនៅក្នុងត្រកូល OPPO Find X10 Series
Article image
យោងតាមព័ត៌មានថ្មីដែលចែកចាយដោយអ្នកទម្លាយ Digital Chat Station នៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន OPPO នឹងមានការផ្លាស់ប្តូរទៅលើយុទ្ធសាស្ត្រថ្មីសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Find X10 Series។ តាមអ្នកទម្លាយរូបនេះ បាននិយាយថា OPPO នឹងធ្វើការកែសម្រួលទៅលើ Find X10 series ដោយបញ្ជាក់ថា Find X10 Pro Max គឺនឹងមានអេក្រង់ទំហំ 6.78 អ៊ីង កម្រិត 1.5K flat display ប្រភេទ ultra-narrow ហើយនឹងមានគែមអេក្រង់កាន់តែស្តើង ហើយនឹងមានការគាំទ្រដោយបច្ចេកវិទ្យា LIPO packaging technology ទៀតផង។

Article image
សូមជំរាបថា កន្លងមកធ្លាប់មានព័ត៌មានថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានអេក្រង់ទំហំ 6.89 អ៊ីងកម្រិតបង្ហាញ 2K resolution ប៉ុន្តែតាមការបែកធ្លាយថ្មីនេះ គឺបានបញ្ជាក់ថា អេក្រង់ស្មាតហ្វូនទាំងពីរនេះ ត្រូវបានធ្វើការកែសម្រួលហើយ។ ទៅលើកម្លាំងម៉ាស៊ីននៅលើ Find X10 Pro Max គឺនឹងមានការប្រើឈីប 2nm Dimensity 9600 Pro ហើយនិងកាមេរ៉ា Samsung HPC 200MP large-sensor camera ដែលគាំទ្រដោយ high dynamic range imaging ទៀតផង។ ហើយបន្ថែមពីនេះ ក៏នូវមានកាមេរ៉ា 200MP ultra-wide lens និង 200MP periscope telephoto camera ផងដែរ។

អ្នកទម្លាយរូបនេះបានបន្តថា ទៅលើម៉ូដែលស្តង់ដារ Find X10 និង Find X10 Pro គឺនឹងមានការដាក់សម្ពោធជាមួយគ្នា ដោយ Find X10 នឹងមានអេក្រង់ទំហំ 6.59 អ៊ីងកម្រិត 1.5K display និងប្រើឈីប 3nm Dimensity 9600 Lite។ ឈីបនេះ គឺជាម៉ូដែលថ្មីរបស់ Dimensity 9500។ ទៅលើ Find X10 Pro វិញ គឺមានអេក្រង់ទំហំ 6.78 អ៊ីងកម្រិត 1.5K display និងដំណើរការនៅលើបន្ទះឈីប 2nm Dimensity 9600 Pro។

Article image
មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់ពី OPPO Find X10 Ultra ដែលត្រូវបានលុបចោលជំនួសសោយ Find X10 Pro Max នៅឡើយទេ។ យើងត្រូវរង់ចាំតាមដានព័ត៌មានជាក់លាក់ពីក្រុមហ៊ុន OPPO សិន ប៉ុន្តែប្រសិនបើ Ultra លុបចោលមែននោះ បញ្ជាក់ថា ម៉ូដែល Pro Max នឹងក្លាយជាម៉ូដែលខ្ពស់ជាងគេនៅក្នុងត្រកូល OPPO Find X10 Series ឆ្នាំនេះ។
Find X10 Pro Max អាចនឹងក្លាយជាម៉ូដែលមាន Spec ខ្ពស់ជាងគេនៅក្នុងត្រកូល OPPO Find X10 Series