យោងតាមរបាយការណ៌ថ្មីជាច្រើនាពេលថ្មីៗនេះ គឺបានចែករំលែកនូវព័ត៌មានពីការមកដល់នូវស្មាតហ្វូនជំនាន់ថ្មី OPPO Find X10 series ដែលមានដូចជា Find X10, X10 Pro និង X10 Pro Max។ តាមការគ្រោងទុក OPPO ប្រហែលជាអាចនឹងប្រកាសចេញស្មាតហ្វូនថ្មីនៅខែតុលខាងមុខ ខណៈដែលម៉ូដែល Find X10 Ultra ទំនងជានឹងបង្ហាញវត្តមាននៅពាក់កណ្តាលត្រីមាសទី 1 ឆ្នាំ 2027។ នៅពេលនេះ មុនការសម្ពោធមកដល់អ្នកទម្លាយ Digital Chat Station បានធ្វើការចែកចាយនូវព័ត៌មានថ្មីរបស់ស្មាតហ្វូននេះហើយ ជាពិសេសគឺទៅលើកាមេរ៉ាគោល។

Find X10 Ultra នឹងប្រើកាមេរ៉ា 200MP របស់ Samsung រួមនិងកាមេរ៉ាមុខ 100MP សិនស័រ 1:1
យោងតាមរបាយការណ៌ថ្មីជាច្រើនាពេលថ្មីៗនេះ គឺបានចែករំលែកនូវព័ត៌មានពីការមកដល់នូវស្មាតហ្វូនជំនាន់ថ្មី OPPO Find X10 series ដែលមានដូចជា Find X10, X10 Pro និង X10 Pro Max។ តាមការគ្រោងទុក OPPO ប្រហែលជាអាចនឹងប្រកាសចេញស្មាតហ្វូនថ្មីនៅខែតុលខាងមុខ ខណៈដែលម៉ូដែល Find X10 Ultra ទំនងជានឹងបង្ហាញវត្តមាននៅពាក់កណ្តាលត្រីមាសទី 1 ឆ្នាំ 2027។ នៅពេលនេះ មុនការសម្ពោធមកដល់អ្នកទម្លាយ Digital Chat Station បានធ្វើការចែកចាយនូវព័ត៌មានថ្មីរបស់ស្មាតហ្វូននេះហើយ ជាពិសេសគឺទៅលើកាមេរ៉ាគោល។
ផ្អែកតាមការបង្ហោះនៅលើ Weibo ថ្មីៗនេះ បានបង្ហាញថា OPPO គឺបានធ្វើតេស្តទៅលើកាមេរ៉ាជំនាន់ថ្មី 200MP កម្រិតសិនស័រ 1/1.12-inch LOFIC ទៅលើកាមេរ៉ាគោលស្មាតហ្វូននេះហើយ។ នៅក្នងនោះ លោកថែមទាំងបានបញ្ជាក់ថា សិនស័រថ្មីនេះ គឺមានតែសម្រាប់ Find X10 Ultra តែមួយគត់ទៀតផង។ សូមជំរាបថា LOFIC មានពាក្យពេញថា Lateral Overflow Integration Capacitor ដែលជាបច្ចេកវិទ្យាសិនស័រថ្មី ឌីស្សាញឡើងដើម្បីពង្រឹងទៅលើ dynamic range និងជួយអោយកាមេរ៉ាអាចថតបានកាន់តែប្រសើរជាមុន និងមានការបញ្ជាក់ច្បាស់ពីពន្លឺរូបភាព ទោះក្នុងស្ថានភាពងងឹតក៏ដោយ។


កាលពីខែកុម្ភៈកន្លងទៅនេះ អ្នកទម្លាយរូបនេះ ក៏បានបញ្ជាក់ពីការប្រើប្រាស់សិនស័រនេះនៅលើស្មាតហ្វូនម៉ូដែល Ultra-tier flagship ដែលបង្ហាញវត្តមានក្នុងឆ្នាំ 2027 ផងដែរ។ បន្ថែមពីនេះ DCS ក៏បានបញ្ជាក់ទៀតថា OPPO គឺបានតេស្តទៅលើកាមេរ៉ាជាច្រើមសម្រាប់ Find X10 Ultra នេះដូចគ្នា ដែលក្នុងនោះមានទាំងកាមេរ៉ា 100-megapixel សិនស័រ 1:1 square នៅលើកាមេរ៉ាមុខទៀតផង។ Find X10 Ultra ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.89 អ៊ីង កម្រិត 2K LTPO OLED ថ្មទំហំ 7,000mAh+ និងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite Gen 6 Pro។

