
ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបង្ហាញនូវស្មាតហ្វូនអេក្រង់បត់បាន Find N5 របស់ខ្លួន។ យោងតាមព័ត៌មាននៅពេលនេះ បានបង្ហាញថា ក្រុមហ៊ុនបានក៏ត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីមួយទៀតផងដែរ។ ស្មាតហ្វូន Find X8 Ultra នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ។ បើតាមការបែកធ្លាយថ្មីនេះ និយាយថា ស្មាតហ្វូន Find X8 Next អាចនឹងបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ យើងក៏មានរូបភាពជាច្រើនអំពីស្មាតហ្វូន OPPO Find X8 Ultra នេះផងដែរ។ ការឌីស្សាញទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះ ក៏មានភាពខុសភាពគ្នាថែមទៀតផង។
យោងតាមលោក Zhou Yibao ដែលជាប្រធានផ្នែកផលិតផល Flagship របស់ក្រុមហ៊ុន OPPO បាននិយាយថា ការថតរូបភាពនៅពេលយប់ ក៏ក្លាយជាការប្រកួតប្រជែងដ៏ធំនៅក្នុងឧស្សាហកម្មស្មាតហ្វូននាពេលបច្ចុប្បន្ននេះផងដែរ។ ជាមួយគ្នានេះ នៅលើស្មាតហ្វូនម៉ូដែល Ultra ក៏មានបំពាក់នូវ lens ដែលគាំទ្រជាមួយនូវ aperture ធំ ដែលមានសមត្ថភាពខ្ពស់នៅក្នុងការចាប់ពន្លឺចូល ក៏ដូចជាការ upgrade hardware ដើម្បីធានាបាននូវពណ៌ច្បាស់ផងដែរ។

ស្មាតហ្វូន OPPO Find X8 Ultra ជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវ IPS ដ៏ខ្លាំងក្លាដើម្បីធានាបាននូវការថតរូបភាពពន្លឺទាបបានយ៉ាងល្អផងដែរ។ ស្មាតហ្វូននេះ ត្រូវគេជឿជាក់ថា អាចនឹងប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូន Galaxy S25 Edge, iPhone 17 Air ជាដើម។ សម្រាប់ស្មាតហ្វូន OPPO Find X8 Next វិញ គឺនឹងមានបន្ទះឈីប Dimensity 9400, 6.3 អ៊ីង LTPO OLED display ហើយនិងមានកាមេរ៉ាគោលទំហំ 50MP គាំទ្រជាមួយសិនស័រ 1/1.56" sensor ហើយនឹងមានមុខងារ OIS ថែមទៀតផង៕
