ស្វែងរកពួកយើង:

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ

Koun Jab Luffy

12 មេសា 2025 02:22 រសៀល

អាន 3 នាទី

Article image
កាលពីចុងឆ្នាំមុននេះ ក្រុមហ៊ុន OPPO ត្រូវបានគេឃើញថា ទើបតែបានបង្ហាញចេញនូវស្មាតហ្វូន Find X8 និង X8 Pro ដែលបំពាក់នូវបន្ទះឈីប  Dimensity 9400 នៅក្នុងប្រទេសចិនរួចហើយ។ យោងតាមការបញ្ជាក់នៅថ្ងៃនេះ បានអោយដឹងថា ស្មាត ហ្វូន Find X8 Ultra ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ក៏បានបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសចិនផងដែរ។ ស្មាតហ្វូនថ្មីនេះ គឺជាម៉ូដែល Flagship 2025 ដែលមានការពង្រឹងយ៉ាងខ្លាំងទៅលើផ្នែក hardware និងកាមេរ៉ា។
ស្មាតហ្វូន Find X8 Ultra ថ្មីនេះ មានភាពខុសគ្នាទៅនឹងស្មាតហ្វូនជំនាន់មុន ដោយក្រុមហ៊ុន OPPO បានធ្វើការឌីស្សាញជាមួយនឹងអេក្រង់រាបស្មើ ហើយនិងមានបំពាក់នូវប៊ូតុងថ្មីចំនួន 2 នោះគឺ “shortcut button” ហើយនិងប៊ូតុង  “Quick Button” នៅផ្នែកខាងឆ្វេង ដែលប៊ូតុងនេះស្រដៀងគ្នាទៅនឹង “Capture Button”របស់ស្មាតហ្វូន iPhone 16 series ផងដែរ។
Article image
Find X8 Ultra មានការបំពាក់នូវកាមេរ៉ាក្រោយចំនួន 5 គ្រាប់ដោយសិនស័រភាគច្រើនគឺមានទំហំធំជាងគូប្រជែងជាច្រើន ទៀតរបស់ក្រុមហ៊ុននេះ។ កាមេរ៉ាខាងក្រោយរបស់ Find X8 Ultra:
•កាមេរ៉ាគោលទំហំ 50MP 1 អ៊ីង ″ ជាមួយនឹង 1G7P lens នៅផ្នែកខាងលើដែលទ្រទ្រង់ Two-Axis OIS
•កាមេរ៉ា Periscope តេឡូហ្វូតូ ទំហំ 50MP ហ្ស៊ូម 3X គាំទ្រដោយសិនស័រ 1/1.56 អ៊ីង
•កាមេរ៉ា Periscope តេឡូហ្វូតូ ទំហំ 50MP ហ៊្សូម 6x ជាមួយនឹង 1/1/.95″ sensor
•កាមេរ៉ា ultra-wide-angle ទំហំ 50MP ថតបានកម្រិត 120° wide viewing angle
•កាមេរ៉ា 2MP True Chroma
Article image
សូមជំរាបថា នៅលើស្មាតហ្វូន Galaxy S25 Ultra គឺកាមេរ៉ាទំហំ 10MP ហ៊្សូម 3x telephoto ទំហំ 1/3.52″ បើធៀបជាមួយ ស្មាតហ្វូន flagship របស់ក្រុមហ៊ុន OPPO វិញ គឺមានសិនស័រទំហំ 1/1.56 អ៊ីង″។ សម្រាប់សិនស័រទំហំ 1/1.56 អ៊ីងនេះ គឺប្រើប្រាស់នៅលើកាមេរ៉ាគោលស្មាតហ្វូន Find X8។ ហើយចំពោះឡែនហ៊្សូម 6x periscope telephoto ក៏ធំជាងកាមេរ៉ាទំហំ50MP 5X telephoto ដែលមាននៅលើស្មាតហ្វូន  Galaxy S25 Ultra ផងដែរ។
Article image
ស្មាតហ្វូន Find X8 Ultra នេះ នឹងមានអេក្រង់ទំហំ 6.82 អ៊ីងកម្រិត 2K LTPO AMOLED display គាំទ្រជាមួយនឹងកម្រិតពន្លឺ 1600nits ហើយនិងមានកម្រិត 2500nits ទៅលើ local peak brightness។ នៅលើស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវសិនស័រ Ultrasonic Fingerprint Scanner ក្រោមអេក្រង់ថែមទៀតផង។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 6100mAh ទ្រទ្រង់ទៅលើ 100W wired និង 50W wireless charging។ ស្មាតហ្វូន Find X8 Ultra នេះ ប្រើប្រាស់នូវ IP69 សម្រាប់ការពារធូលី និងទឹកផងដែរ។ ស្មាតហ្វូននេះ មានកម្រាស់  8.78 mm និងទម្ងន់ 226g ។
Article image
ស្មាតហ្វូន Find X8 Ultra នេះ គឺលក់ផ្តាច់មុខនៅក្នុងទីផ្សារប្រទេសចិននៅថ្ងៃទី 16 ខែមេសា ដោយតម្លៃស្មាតហ្វូននេះគឺមានចាប់ពី៖= 12GB + 256GB: CNY 6,499 (€795, £685, INR 76,000), 16GB + 512GB: CNY 6,999 (€860, £740, INR 82,000) និង 16GB + 1TB: CNY 7,999 (€980, £840, INR 94,000)
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh