
រថយន្ត Ford ថ្មីចំនួនជាង 100,000 គ្រឿងត្រូវបានធ្វើការនាំចេញនៅក្នុងទឹកដីនៃទីផ្សារប្រទេសអូស្រ្តាលីកាលពីឆ្នាំ 2024 កន្លងទៅ ហើយនៅក៏ជាលើកដំបូងបំផុតសម្រាប់ចំនួននៃការនាំចេញបានច្រើនដូចនេះ គិតចាប់ពីការឈានជើងចូលទីផ្សាររថយន្តប្រទេសអូស្ត្រាលីកាលពីឆ្នាំ 2008 មក។ រថយន្តម៉ាក Ford Ranger និង Ford Everest បានវ៉ាដាច់រថយន្ត Mazda ដែលជាម៉ាកយីហោពេញនិយមលំដាប់លេខពីរក្នុងទីផ្សារប្រទេសអូស្ត្រាលី។
ក្រុមហ៊ុន Ford បានបំបែកកំណត់ត្រាក្នុងការនាំចេញរថយន្តថ្មីប្រចាំឆ្នាំច្រើនជាង 100,000 គ្រឿងនៅក្នុងប្រទេសអូស្ត្រាលីជាលើកដំបូងក្នុងរយៈពេល 16 ឆ្នាំមកនេះ។ ទិន្នន័យនៃការលក់រថយន្តថ្មីរបស់ស្ថាប័ន VFACTS ដែលចេញផ្សាយក្នុងសប្តាហ៍នេះបង្ហាញថា ក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់សហរដ្ឋអាមេរិក បានកត់ត្រានៃការលក់រថយន្តបានចំនួនចំនួន 100,170 គ្រឿង នៅទូទាំងប្រទេសអូស្ត្រាលីក្នុងឆ្នាំ 2024 នៅពីក្រោយក្រុមហ៊ុនតូយ៉ូតារបស់ជប៉ុន ក្លាយជាម៉ាកយីហោរថយន្តលេខពីរនៅក្នុងប្រទេសអូស្ត្រាលី។
ក្រុមហ៊ុន Ford មិនដែលបានធ្វើការចែកចាយរថយន្តថ្មីប្រចាំឆ្នាំលើសពី 100,000 គ្រឿងនោះទេ ចាប់តាំងពីឆ្នាំ 2008 លើទឹកប្រទេសអូស្ត្រាលី នៅពេលដែលរថយន្ត Falcon sedan, wagon និង ute ដែលផលិតដោយប្រទេសអូស្ត្រាលី គឺជារថយន្តជាប់ចំណាត់ថ្នាក់លេខមួយរបស់ខ្លួននៅក្នុងទីផ្សារប្រទេសមួយនេះ។
តាមតួរលេខនេះបានបង្ហាញថា ការនាំចេញរថយន្តថ្មីរបស់ Ford ក្នុងទឹកដីអូស្រ្តាលីបានកើនឡើង 14.1% បើធៀបនឹងឆ្នាំ 2023 ដោយក្នុងរថយន្ត SUV ប្រភេទរថយន្តគ្រួសារម៉ាក Everest បានជួយបង្កើនការចែកចាយរបស់ Ford ជាមួយការនាំចេញម៉ូដែលនេះកើនឡើង 75.8%។ ហើយវាជាលើកទីមួយហើយដែល Ford បានក្លាយជាម៉ាកយីហោរថយន្តលេខពីរក្នុងប្រទេសអូស្ត្រាលីក្នុងរយៈពេលជាច្រើនទសវត្សរ៍ ក្រោយពីរបានយកឈ្នះក្រុមហ៊ុន Mazda ដែលបានកាន់តំណែងលេខពីរតាំងពីឆ្នាំ 2015។
ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Ford Australia លោក Andrew Birkic បាននិយាយថា ក្រុមហ៊ុនមានមោទនភាពចំពោះដៃគូចែកចាយរបស់ខ្លួនដែលបាននៅជាមួយក្រុមហ៊ុន "On the Journy" ដើម្បីក្លាយជាម៉ាកយីហោរថយន្តលេខពីរ ដែលលក់រថយន្តបានជាង 100,000 គ្រឿង។
លោក Andrew ក៏បានថ្លែងអំណរគុណដល់អតិថិជនសម្រាប់ការគាំទ្ររបស់ពួកគេ។” Ford Ranger គឺជារថយន្តដែលលក់ដាច់បំផុតរបស់ប្រទេសអូស្ត្រាលីក្នុងរយះពេល 2 ឆ្នាំជាប់ៗគ្នា។ វាជាលើកដំបូងដែរ Ford បានឈរនៅលើកំពូលតារាងជាប់ៗគ្នាចាប់តាំងពីការបង្ហាញវត្តមានរបស់ម៉ាក Ford Falcon ក្នុងឆ្នាំ 1992 និង 1993 ដែលបាននាំមុខ Toyota RAV4, Toyota HiLux, Isuzu D-Max និង Mitsubishi Outlander។
កាលពីឆ្នាំ 2024 ក្រុមហ៊ុន Ford បានលក់រថយន្ត Ranger បានចំនួន 62,593 គ្រឿង ដោយបាននាំមុខ Toyota RAV4s ដែលលក់បានចំនួន 58,718 គ្រឿង និង HiLuxes ដែលលក់បានចំនួន 53,499 គ្រឿង។ Birkic បាននិយាយថា "យើងមានមោទនភាព និងភាពស្ញប់ស្ញែងក្រៃលែងដែល Ford Ranger បានត្រលប់មកវិញ ហើយត្រូវបានគ្រងរាជ្យជាយានយន្តសំណព្វរបស់អតិថិជនក្នុងប្រទេសអូស្ត្រាលីម្តងទៀតក្នុងឆ្នាំ 2024"។

Ford Ranger គឺជារថយន្ត Pickup Four-wheel-drive ដែលលក់ដាច់បំផុត ខណៈ Ford Everest គឺជារថយន្ត SUV គ្រួសារដែលលក់ដាច់បំផុតផងដែរ ហើយរថយន្ត Ford Mustang គឺជារថយន្តស្ព័រដែលលក់ដាច់បំផុតជាមួយតម្លៃក្រោម $80,000។ លោក Birkic មានប្រសាសន៍ថា Ford Everest គឺជារថយន្ត off-road SUV ដែលជាគូប្រជែងជាមួយ Toyota LandCruiser Prado និង Isuzu MU-X ហើយក៏បានទាក់ទាញចិត្តអ្នកទិញថ្មីឲ្យងាកមកជ្រើសរើសម៉ាកនេះនៅក្នុងឆ្នាំ 2024៕
