ស្វែងរកពួកយើង:

Ford Australia ចេញតម្លៃថ្មីទៅលើរថយន្ត Ranger PHEV ដើម្បីប្រជែងជាមួយ BYD Shark 6 ute

ដោយ

ជុំ ប៉េងលីន

09 ឧសភា 2026 08:34 ព្រឹក

អាន 3 នាទី

Article image

នៅពេលនេះ តម្លៃរបស់រថយន្ត Ford Ranger Plug-in-hybrid នៅក្នុងទីផ្សារអូស្ត្រាលី មានការប្រែប្រួលហើយ ដោយក្រុមហ៊ុនធ្វើការបញ្ចុះតម្លៃនៅក្រោមតម្លៃរបស់រថយន្ត BYD Shark 6 ute ដែលជា Pick up PHEV ដែលលក់ដាក់បំផុតក្នុងទីផ្សារអូស្រ្តាលី។ នៅក្នុងការលក់ Promotion បញ្ចុះតម្លៃ Ranger PHEV នេះ គឺបញ្ចុះតម្លៃរហូតដល់ទៅ $10,000 ឯណោះ។ សម្រាប់រថយន្ត Ranger PHEV ដែលក្រុមហ៊ុនប្រកាសលក់បញ្ចុះតម្លៃរួមមានម៉ូដែល XLT ដែលតម្លៃពីមុន $71,990 ចុះមកនៅត្រឹម $62,000, ម៉ូដែល Sport តម្លៃពីមុន $75,990 ចុះមកនៅត្រឹម $66,000 និងម៉ូដែល Stormtrak តម្លៃពីមុន $82,990 មកនៅត្រឹម $73,000។

Article image
យ៉ាងណាមិញសម្រាប់ម៉ូដែល Wildtrack PHEV មិនស្ថិតនៅក្នុង Promotion បញ្ចុះតម្លៃនេះនោះទេ គឺរក្សាតម្លៃដើមចេញពីរោងចក្រ $79,990 ដដែល។ នៅពេលនេះ តម្លៃរបស់ Ford Ranger PHEV (XLT) មានតម្លៃធូរថ្លៃជាងរថយន្ត BYD Shark 6 Premium នៅក្នុងដែនដីនៃរដ្ឋធានីអូស្ត្រាលី រដ្ឋញូវសៅវែល និងរដ្ឋអូស្ត្រាលីខាងលិច ដែលមានតម្លៃចាប់ពី $57,900 ឡើងទៅ ហើយបើគិតទាំងតម្លៃពន្ធមានតម្លៃជាង $62,000។ ចំនែកម៉ូដែល Ranger PHEV (Sport) មានតម្លៃធូរថ្លៃជាងម៉ូដែល BYD Shark 6 Performance ដែលមានតម្លៃចាប់ពី $65,090 ទៅ $69,178 នៅគ្រប់តំបន់ លើកលែងតែតំបន់ភាគខាងជើងរបស់អូស្ត្រាលី។

Article image
Ford Ranger PHEV Series បំពាក់នូវម៉ាស៊ីនសាំង 2.3-litre four-cylinder turbocharged petrol engine ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីមួយកម្លាំង 75kW ដែលជួយធ្វើឲ្យកម្លាំងឡាន Pick up មួយនេះអាចផលិតបានដល់ 207kW ជាមួយកម្លាំងរមួល 697Nm។ Ranger PHEV មានកញ្ចប់ថ្មប្រភេទ lithium-ion battery ទំហំ 11.8kWh សាកភ្លើងពេញម្តងអាចបើកដោយប្រើថាមពលថ្មសុទ្ធបានចម្ងាយ 49km ចំនែកកម្រិតនៃការស៊ីសាំងរបស់ Ranger PHEV គ្រប់ម៉ូដែល គឺខ្ទង់ 2.9L/100km នៅពេលសាកថ្មពេញបើធៀបនឹងម៉ូដែល Ranger ប្រើម៉ាស៊ីនម៉ាស៊ូត V6 Diesel ដែលស៊ីប្រេង 8.4L/100km។

Article image
ចំនែក BYD Shark 6 ute ដែលជា Pick up PHEV លក់ដាច់បំផុតប្រចាំទីផ្សារអូស្ត្រាលី គឺមានសមត្ថភាពអាចផលិតកម្លាំងបាន 321kW និងកម្លាំងរមួល 650Nm សម្រាប់ម៉ូដែល Premium ដែលបំពាក់ម៉ាស៊ីន 1.5-Litre turbo engine ជាមួយម៉ូទ័រអគ្គីសនីពីរ និងមានកញ្ចប់ថ្មទំហំ 29.6kWh ដែលអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 80km នៅពេលសាកភ្លើងពេញម្តង។

BYD Shark 6 មានកម្រិតស៊ីសាំងប្រមាណ 2.0L/100km និងមានសមត្ថភាពអាចអូសសណ្តោងទំងន់បាន 2,500kg។ សូមបញ្ជាក់ថាបច្ចុប្បន្ន នៅទីផ្សារអូស្ត្រាលី គឺមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងផ្នែករថយន្តប្រភេទ Plug-in Hybrid Pick up ដោយម៉ូដែលទាំងពីរ គឺ Ford Ranger PHEV និង BYD Shark 6 ute កំពុងមានការប្រកួតប្រជែងពីម៉ូដែលថ្មី GWM Cannon Alpha PHEV ដែលមានអនុភាពកម្លាំងសរុប 300kW/750Nm និងអាចចម្ងាយបើកបរបានលើសពី 100km ដោយប្រើថាមពលអគ្គិសនីសុទ្ធ រួមនិងម៉ូដែលថ្មីមួយទៀត គឺ JAC Hunter PHEV ដែលមានកម្លាំង 360kW ដែលអាចនឹងមានតម្លៃក្រោម $50,000៕
Article image
Article image
Ford Australia ចេញតម្លៃថ្មីទៅលើរថយន្ត Ranger PHEV ដើម្បីប្រជែងជាមួយ BYD Shark 6 ute