Ford Bronco 2026 ឌីស្សាញតាមរចនាបទ “Boxy Design”
មានអគ្គិសនីសុទ្ធ និងអគ្គិសនី+សាំង
Ford Bronco 2026 គឺជាឡានអគ្គិសនីប្រភេទ Off-Road SUV ស៊េរីថ្មី ដែលមានការសហការវិនិយោគទុនរួមគ្នារៀង Ford និង JMC ដោយគ្រោងនឹងមានការផលិតចំនួន 200,000 គ្រឿងនៅក្នុងដំណាក់កាលដំបូង។ បើតាមការបញ្ជាក់កន្លងមក បាននិយាយថា Ford Bronco 2026 នឹងក្លាយជាដៃគូប្រកួតប្រជែងទីផ្សារជាមួយរថយន្តដូចជា Aito M8, Li Auto L9, Denza N9 និងរថយន្តអគ្គិសនីថ្មីជាច្រើនទៀតរបស់ចិន។

Ford Bronco 2026 មានការឌីស្សាញរូបរាងបែបជាប្រអប់ជ្រុង ដែលភាសារចនារថយន្តហៅថា “boxy design”។ នៅផ្នែកខាងមុខបំពាក់បណ្តុំចង្កៀងធំៗសងខាង និងរំលេចដោយស្លាកឈ្មោះ BRONCO រចនាបែបភ្លើង LED ធំៗនៅចំកណ្តាលភ្ជាប់ពីចង្កៀងម្ខាងទៅម្ខាង។ ផ្នែកខាងមុខឃើញមានពាសដោយរបាំងដែកការពារមានទំហំធំ រីផ្នែកចំហៀងឃើញមានការស្រោបការពារយ៉ាន់កង់ជាមួយជ័រផ្លាស្ទីក និងដៃទ្វារស្មើរតួរ ឬហៅថា pop-out door handle។
Ford Bronco 2026 មានបណ្តោយតួរខ្លួន 5,025mm/ ទទឹង 1,960mm/ កំពស់ 1,825mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,950mm ជាមួយកំពស់ពីផ្ទៃដីមកបាតឡាន 220mm។ ផ្នែកកាប៊ីន Ford Bronco 2026 មានបំពាក់អេក្រង់កម្សាន្តទំហំ 15.6-inch touchscreen, អេក្រង់បង្ហាញព័ត៌មាន digital instrument cluster និងមានប្រព័ន្ធ AR-HUD ទំហំ 70-inch។ បន្ថែមពីនេះ ក៏មានទូរទឹកកកចំណុះ 7.5L, ពោងសុវត្ថិភាព 10 គ្រាប់, Speaker 21 គ្រាប់ និងមានដំបូលបើក Panoramic sunroof ផងដែរ។ Bronco 2026 ជាប្រភេទឡាន off-road SUV កៅអី 5។

Ford Bronco 2026 ម៉ូដែល BEV ដំណើរការដោយម៉ូទ័រអគ្គិសនីពីរដែលអាចបង្កើតកម្លាំងសរុបបាន 332kW ឬ 445hp ទទួលថាមពលពីកញ្ចប់អាគុយ LFP ទំហំ 105.4kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 650km។ រីម៉ូដែល EREV បានបំពាក់នូវម៉ាស៊ីនសាំង 1.5-litre ICE កម្លាំង 148 សេះ ជាមួយម៉ូទ័រអគ្គិសនីប្រភេទ e-motor ចំនួនពីរកម្លាំងសរុប 416 សេះ ជាមួយកញ្ចប់អាគុយ BYD Blade battery ទំហំ 43.7kWh ដែលការសាកភ្លើងពេញម្តងអាចបើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយ 220km និងដល់ 1,220km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង៕