ស្វែងរកពួកយើង:

Ford E-Transit ឆ្នាំ 2026 ទំនើបជាងមុន មានប្រព័ន្ធសុវត្ថិភាពបើកបរល្អជាងមុន តម្លៃខ្ពស់ជាងមុនបន្តិច

ដោយ

Koun Jab Luffy

21 វិច្ឆិកា 2025 10:59 ព្រឹក

អាន 3 នាទី

Article image
Ford E-Transit គឺជារថយន្តដឹងទំនិញប្រភេទ Van ដែលពេញនិយមបំផុតមួយរបស់ក្រុមហ៊ុនអាមេរិក Ford Motor។ ហើយនៅពេលនេះ Ford បានបញ្ចេញជំនាន់ថ្មីឆ្នាំ 2026 ដែលបានធ្វើបច្ចុប្បន្នភាពទៅលើប្រព័ន្ធអេក្រង់កម្សាន្តល្អជាងមុន បង្កើនប្រសិទ្ធភាពប្រព័ន្ធកម្តៅ និងត្រជាក់ល្អប្រសើរជាងមុន កែកុងការឌីស្សាញរូបរាងកាន់តែទាក់ទាញជាងមុន និងប្រព័ន្ធជំនួយការបើកបរកាន់តែល្អប្រសើរជាងមុន។
យ៉ាងណាមិញទាក់ទងនឹងតម្លៃក៏ថ្លៃជាងជំនាន់ឆ្នាំ 2025 បន្តិចផងដែរ។ Ford E-Transit 2026 រក្សាការបំពាក់អេក្រង់កម្សាន្តថាច់ស្រ្គីនទំហំ 12-inch គាំទ្រមុខងារ Apple CarPlay និង Android Auto ដូចជំនាន់មុនដែរ ប៉ុន្តែ មានអេក្រង់បង្ហាញព័ត៌មានធំដល់ 8-inch ប្រភេទ Digital Instrument Cluster។
ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Ford E-Transit 2026 គាំទ្រដោយប្រព័ន្ធ Co-Pilot360 ដែលជាស្តង់ដារសម្រាប់រថយន្ត E-Transit គ្រប់ស៊េរី។ ប្រព័ន្ធនេះ មានភ្ជាប់មកជាមួយកញ្ចប់មុខងារពិសេសៗដូចជា  ប្រព័ន្ធជាន់ហ្វ្រាំងស្វ័យប្រវត្តិភ្លាមៗ Post-Collision Braking, Pre-Collision Assist with Automatic Emergency Braking, ប្រព័ន្ធចង្កៀងមុខដំណើរការឡើងចុះស្វ័យប្រវត្តិ Auto High-Beam Headlamps, មុខងាររក្សារថយន្តក្នុងគន្លងផ្លូវ lane-keeping assist និង Forward Collision Warning ជាដើម។ បន្ថែមពីនេះឡាន Van ជំនាន់ថ្មីនេះ បានដំណើរការដោយប្រព័ន្ធ Co-Pilot 360 2.0 ដែលបានបន្ថែមនូវ មុខងារ Blind Spot Information System, Adaptive Cruise Control និងមានកាមេរ៉ា 360-degree ផងដែរ។
Ford E-Transit 2026 មានពីរជម្រើស គឺ Chassis Cab និង Cutaway ដែលមានការឌីស្សាញឡើងជាមួយប្រវែងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 156-inch ដែលនៅជម្រើសថ្មីដល់អ្នកប្រើប្រាស់តាមការចង់បានរបស់ពួកគេ។ E-Transit 2026 គឺមានជម្រើសតែមួយពណ៌ប៉ុណ្ណោះ គឺជាពណ៌បៃតង ហៅថា Wild Green Metallic។ លើសពីនេះទៅទៀត ប្រព័ន្ធម៉ាស៊ីនបូមកំដៅចាក់ចំហាយទឹក ឬ vapor injection heat pump ដែលជាស្តង់ដារនៅលើរថយន្ត E-Transit ឆ្នាំ 2026 ដំណើរការកាន់តែល្អប្រសើរក្នុងការបង្កើននូវប្រសិទ្ធភាពថាមពលទាំងក្នុងអាកាសធាតុក្តៅ និងត្រជាក់ នេះបើយោងតាមក្រុមហ៊ុន Ford។
Article image
Ford E-Transit 2026 មានភ្ជាប់មកជាមួយឆ្នាំងសាកចំនួនពីរ ដែលជាស្តង់ដារថ្មីមួយ គ្រាន់តែមានតែឆ្នាំងសាកប៉ុណ្ណោះដែលមាននៅលើរថយន្តនៅតែត្រូវបានរួមបញ្ចូលជាស្តង់ដារ។ សម្រាប់ថាមពលថ្ម ម៉ូទ័រអគ្គិសនី និងកម្លាំងសាកភ្លើងនៅលើ E-Transit 2026 គឺមិនមានការផ្លាស់ប្តូរថ្មីពីម៉ូដែលចេញឆ្នាំមុននោះទេ។ E-Transit 2026 មានកញ្ចប់ថ្មទំហំ  89.9kWh ផ្តល់ថាមពលទៅកាន់ម៉ូទ័រអគ្គិសនីខាងក្រោយមានកម្លាំង 266 សេះ ហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 159 ម៉ាយល៍ ឬប្រមាណជាជាង 255km។ ចំនែកការសាកភ្លើងចូលវិញ គឺអាចធ្វើបានតាមរយះរន្ធ AC និង DC។ Ford E-Transit ឆ្នាំ 2026 មានតម្លៃចាប់ពី $50,145 សម្រាប់ប្រភេទ Chassis Cab ឡើងថ្លៃ $1,850 បើធៀបនឹងម៉ូដែលមុន និងតម្លៃចាប់ពី $55,355 សម្រាប់ប្រភេទ Cutaway ឡើងថ្លៃ $2,260 បើធៀបនឹងម៉ូដែលឆ្នាំមុន៕