
រថយន្ត SUV ម៉ូដែល Ford Everest Wildtrak ស៊េរីឆ្នាំ 2025 ម៉ូដែល Limited-Edition បានត្រឡប់វិញសាកជាថ្មីម្តងទៀតសម្រាប់ត្រៀមចេញលក់ជាលើកទីពីរក្នុងចំនួនមានកំនត់ដែលមានប្រមាណតែ 950 គ្រឿងប៉ុណ្ណោះ ហើយបានតម្លៃចាប់ពីខ្ទង់ $76,950 ឡើងទៅ ដែលតម្លៃនេះ គឺថ្លៃជាងមុនប្រមាណ $2,546។ រថយន្ត Ford Everest Wildtrak ឆ្នាំ 2025 រក្សារការរចនាដូចគ្នាទៅនឹងរថយន្ត Ford Everest Wildtrak ជំនាន់មុនឆ្នាំ 2023 ដែរ ដោយគ្រាន់តែម៉ូដែលថ្មីឆ្នាំ 2025 បានប្រើប្រាស់នូវម៉ាស៊ីន V6 និងភ្ជាប់មកជាមួយការកែលម្អគ្រឿងបំពាក់ថ្មីៗមួយចំនួនទាំងខាងក្នុង និងខាងក្រៅ។
សម្រាប់ការ Upgrade គ្រឿងបំពាក់ថ្មីនៅលើ Ford Everest Wildtrak ស៊េរីឆ្នាំ 2025 ខុសពីជំនាន់ឆ្នាំ 2023 រួមមាន ការបំពាក់នូវយ៉ាន់កងប្រភេទ Alloy ទំហំ 20-inch, ផ្ទាំងប៉ាណាមុខពណ៌ខ្មៅ, កញ្ចក់មើលក្រោយពណ៌ប្រផេះ, ឈ្នាន់ជាន់ចំហៀងពណ៌ទឹកប្រាក់, កៅអីមុខមានរំលេចជាមួយការដេរអក្សរ WILDTRAK ជាអក្សរផុស និងមានបន្ថែមជម្រើសពណ៌ទឹកលឿង Luxe Yellow ផងដែរ។

បន្ថែមពីនេះ Ford Everest Wildtrak 2025 Limited-Edition នៅមានបំពាក់កៅអីស្បែកពណ៌ខ្មៅប្រភេទ Black Leather Upholstery, សែនស័រវ៉ាស់សំពាធខ្យល់, ដំបូលបើក, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ, ប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient Lighting, Zone Lighting, មុខងារ 400W Inverter និងកៅអីខាងមុខអាចធ្វើការកំណត់ជាមួយមុខងារចង់ចាំ Memory សម្រាប់កៅអីអ្នកបើកថែមទៀតផង។ Ford Everest Wildtrak 2025 ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត 3.0-Litre Turbo-Diesel V6 កំលាំង 184kW ជាមួយកំលាំងរមូល 600Nm ភ្ជាប់ដំណើរការដោយប្រអបលេខស្វ័យប្រវត្តិ 10 វគ្គ ហើយនិងមានជម្រើសដំណើរការដោយប្រព័ន្ធ 2x4 និង 4x4 System។

លោក George Thomas ប្រធានផ្នែកទីផ្សារលក់រាយ និងផលិតផលរបស់ Everest មានប្រសាសន៍ថា “បន្ទាប់ពីការលក់កាលពីឆ្នាំមុន និងភាពជោគជ័យក្នុងការលក់ម៉ូដែល Ford Everest Wildtrak 2023 វាបានជម្រុញឲ្យយើងធ្វើការនាំយករថយន្ត Everest ដែលជា Luxury SUV របស់ Ford ចូលមកកាន់ទឹកដៃនៃទីផ្សារប្រទេសអូស្រ្តាលីជាថ្មីម្តងទៀត”។
Ford Everest Wildtrak 2025 នឹងត្រូវចេញលក់ជាថ្មីម្តងទៀត នៅចុងខែមីនាខាងមុខនេះដែលមានជម្រើសចំនួន 8 ម៉ូដែលផ្សេងគ្នាមានដូចជា៖
-Ambiente 4×2 មានតម្លៃខ្ទង់ $54,240
-Ambiente 4×4 មានតម្លៃខ្ទង់ $59,240
-Sport 4×2 មានតម្លៃខ្ទង់ $63,740
-Trend 4×4 មានតម្លៃខ្ទង់ $67,040
-Sport V6 4×4 មានតម្លៃខ្ទង់ $74,640
-Tremor V6 4×4 មានតម្លៃខ្ទង់ $76,590
-Wildtrak V6 4x4មានតម្លៃខ្ទង់ $76,950
-Platinum V6 4×4 មានតម្លៃខ្ទង់ $81,200
