
ថ្មីៗនេះ Ford F-150 Raptor ស៊េរីឆ្នាំ 2024 ត្រូវបានគេឃើញថាបានបង្ហាញខ្លួននៅលើទីផ្សារសហរដ្ឋអាមេរិក។ សម្រាប់ម៉ូដែលថ្មីនេះ គឺទទួលបាននូវការអាប់ដេតមួយចំនួន ដែលបានជួយឲ្យវាកាន់តែមានរូបរាង កាចជាងមុន ទំនើបជាងមុន និង Off-road កាន់តែខ្លាំងទៀតផង។ រថយន្តភីកអាប់ខ្នាតធំរបស់អាមេរិក Ford F-150 Raptor ឆ្នាំ 2024 នេះ គឺមានការប្រើប្រាស់ម៉ាស៊ីនសាំង ចំណុះ 3.5L Twin-turbo ទំហំ 6 ស៊ីឡាំង មានកម្លាំង 450 សេះ និងមានកម្លាំងរមួល 691 ញូតុនម៉ែត្រ ហើយនិងដំណើរការដោយប្រអប់លេខអូតូ 10 វគ្គ និង ប៉ុង 2 (4WD)។
បើនិយាយពីរូបរាងវិញ Ford F-150 Raptor ឆ្នាំ 2024 បានបំពាក់កាងមុខថ្មី ដែលអាចចាប់ជាមួយគ្រឿងតុបតែងច្រើនជាងមុន ដូចជា របាភ្លើង LED ជាដើម។ បន្ថែមពីនេះ នៅលើរថយន្តនេះ បានបំពាក់សំបកកង់ ទំហំ 37 អ៊ីង មកស្តង់ដារ និង បូម Fox ឌីហ្សាញឡើងថ្មី ហៅថា Fox Duel Live Valve Shocks ដែលអាចសារ៉េកម្ពស់បូមដោយស្វ័យប្រវត្តិ រាប់រយដងក្នុងមួយវិនាទី ដើម្បីសម្របទៅតាមស្ថានភាពផ្លូវ ជួយឲ្យភីកអាប់នេះ មានសមត្ថភាពកាន់តែខ្លាំង នៅលើផ្លូវពិបាក។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ ការរៀបចំ និងឌីហ្សាញរបស់វាគឺស្រដៀងទៅនឹងឆ្នាំមុនដែរ ប៉ុន្តែ Ford បានបំពាក់នូវអេក្រង់កម្សាន្ត Touchscreen ទំហំ 12 អ៊ីញមកស្តង់ដារ លើ F-150 គ្រប់ម៉ូដែលតែម្តង។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់កុងទ័របាញ់លើកញ្ចក់ ដែលអាច Custom បាននៅពេលប្រើម៉ូដបើកបរ Tow/Haul និង Off-road។

បើនិយាយពីប្រព័ន្ធសុវត្ថិភាព និង ជំនួយការបើកបរវិញ Ford F-150 Raptor ឆ្នាំ 2024 មានបំពាក់ប្រព័ន្ធ BlueCruise 1.2 ដែលជាការអាប់ដេតនៃកញ្ចប់សុវត្ថិភាពកម្រិត 2 (Level 2) ជាមួយនឹងការពាំនាំនូវប្រព័ន្ធជំនួយពេលផ្លាស់ប្តូរ និងតម្រង់គន្លងផ្លូវ Lane Change Assist and In-Lane Repositioning ទៀតផងផង។

Ford F-150 Raptor 2024 មានមុខងារសំខាន់ៗដូចជា៖
ប្រព័ន្ធហ្វ្រាំងបន្ទាន់អូតូ Automated Emergency Braking with Pedestrian Detection
ប្រព័ន្ធផ្តល់សញ្ញាពេលចាកចេញពីគន្លង Lane Departure Warning
ប្រព័ន្ធជំនួយលើដៃចង្កូតឲ្យឡានស្ថិតក្នុងគន្លងផ្លូវ Lane Keeping Assist
ប្រព័ន្ធកំណត់ល្បឿនថេរតាមយានយន្តខាងមុខ Adaptive Cruise Control with Hands-free Driving Mode ផងដែរ
ប្រភព: Carscoops
