ស្វែងរកពួកយើង:

Ford F-150 ស៊េរីឆ្នាំ 2026 ត្រៀមចេញលក់នៅអូស្ត្រាលីដើមឆ្នាំក្រោយ មានតម្លៃចាប់ពីជាង 11 ម៉ឺនដុល្លារឡើង

ដោយ

Koun Jab Luffy

30 តុលា 2025 07:29 ព្រឹក

អាន 3 នាទី

Article image
Ford F-150 រថយន្ត Pick up ស៊េរីថ្មីឆ្នាំ 2026 នឹងមានវត្តមានផ្លូវការណ៍នៅទីផ្សារអូស្ត្រាលីនាដើមឆ្នាំ 2026 ខាងមុខនេះបន្ទាប់ពីបានបង្ហាញវត្តមានកាលពីជាង 2 ឆ្នាំមុននៅទឹកដីសហរដ្ឋអាមេរិក។ដើមឡើយ Ford F-150 ឆ្នាំ 2026 ត្រូវបានរំពឹងថានឹងមកដល់បន្ទប់តាំងបង្ហាញរបស់ Ford នៅទឹកដីអូស្ត្រាលីនាខែចុងក្រោយនៃឆ្នាំ 2024 បន្ទាប់មកថានឹងនៅដើមឆ្នាំ 2025 ប៉ុន្តែត្រូវពន្យាពេលរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ហើយថ្មីៗនេះ Ford បានបញ្ជាក់ថា Ford F-150 ឆ្នាំ 2026 នឹងមកដល់ទឹកដីអូស្ត្រាលីផ្លូវការណ៍នាដើមឆ្នាំ 2026 ដោយមានទាំងម៉ូដែល Platinum ថ្មីផងដែរ។
ចំពោះតម្លៃវិញត្រូវបាន Ford Australia បញ្ជាក់ថាចាប់ពី $114,950 (មិនបូកពន្ធ) ឡើងទៅជាមួយជម្រើសចំនួន 6 ម៉ូដែលផ្សេងគ្នាំ។ Ford F-150 ឆ្នាំ 2026 មានបំពាក់នូវអេក្រង់កម្សាន្តប្រភេទ Touchscreen ថ្មីទំហំធំដល់ 12-inch និងចង្កៀងខាងមុខថ្មីប្រភេទ LED reflector headlights។ចំនែកម៉ូដែល XLT ក៏មានបំពាក់មកជាមួយអេក្រង់កម្សាន្តទំហំ 12-inch, ប្រើប្រាស់យ៉ាន់កង់ថ្មីប្រភេទ Alloy Wheel ទំហំ 20-inch, ដំឡើងរន្ធ USB-C Charge Port, ចង្កៀង LED Fog light, tail-light, គ្រែដឹកបំពាក់ភ្លើងរួមនឹងរន្ធដោតភ្លើងកំលាំង 12-Volt នៅលើគ្រែដឹកផងដែរ។
Article image
ដោយឡែកសម្រាប់ម៉ូដែល F-150 Lariat វិញមានតម្លៃខ្ទង់ $143,950 ថ្លៃជាងម៉ូដែលមុន $4,000 និង $30,05។ F-150 Lariat បានបំពាក់មកជាមួយយ៉ាន់កង់ដែលមានការឌីស្សាញថ្មីប្រភេទ chrome alloy wheels និងប្រព័ន្ធបំពងសំឡេង Bang & Olufsen audio system ចំនួន 14 គ្រាប់។នៅលើម៉ូដែល F-150 Lariat ប្រភេទតួរខ្លីឬ short-wheelbase បានបន្ថែមការបំពាក់ឈ្នាន់ជាន់ផ្នែកចំហៀងផងដែរ។
Article image
និយាយពីអនុភាពថាមពលនៃកម្លាំងវិញ Ford F-150 Series 2026 សម្រាប់ទីផ្សារអូស្ត្រាលីគឺនៅតែបន្តប្រើម៉ាស៊ីនសាំងប្រភេទ 3.5-litre twin-turbocharged petrol V6 កម្លាំង 298kW និងកម្លាំងរមួល 678Nm ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 10 វគ្គ (10-speed torque-converter automatic transmission)។ដោយឡែកសម្រាប់ម៉ូដែល F-150 Hybrid នៅទីផ្សារសហរដ្ឋអាមេរិកក៏ដំណើរការដោយម៉ាស៊ីន 3.5-litre twin-turbocharged petrol V6 នេះផងដែររួមជាមួយជម្រើសប្រើម៉ាស៊ីនសាំងសុទ្ធប្រភេទ 2.7-litre V6 និង 5.0-litre V8។ទោះជាយ៉ាងណាសម្រាប់ម៉ូដែល Ford F-150 Hybrid ក្រុមហ៊ុនមិនទាន់បញ្ជាក់អំពីវត្តមាននៅទីផ្សារអូស្ត្រាលីនោះទេ៕
Article image
តម្លៃ Ford F-150 ក្នុងទីផ្សារអូស្ត្រាលីតាមម៉ូដែលនីមួយៗដែលត្រៀមដាក់លក់ដើមឆ្នាំ 2026
• F-150 XLT short-wheelbase តម្លៃ $114,950 (ឡើងថ្លៃ $8,000)
• F-150 XLT long-wheelbase តម្លៃ$114,950 (ឡើងថ្លៃ $7,005)
• F-150 Lariat short-wheelbase តម្លៃ $143,950 (ឡើងថ្លៃ $4,000)
• F-150 Lariat long-wheelbase តម្លៃ $143,950 (ឡើងថ្លៃ $3,005)
• F-150 Platinum short-wheelbase តម្លៃ $163,950 (ម៉ូដែលថ្មី)
• F-150 Platinum long-wheelbase តម្លៃ $163,950 (ម៉ូដែលថ្មី)។
Ford F-150 ស៊េរីឆ្នាំ 2026 ត្រៀមចេញលក់នៅអូស្ត្រាលីដើមឆ្នាំក្រោយ មានតម្លៃចាប់ពីជាង 11 ម៉ឺនដុល្លារឡើង