ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Ford F-Series ស៊េរីថ្មី បានបង្ហាញខ្លួនក្នុងទូរទស្សន៍ The History Channel ជាមួយនឹងកម្មវិធី "Truck Weekend In America"

ដោយ

Koun Jab Luffy

10 វិច្ឆិកា 2018 05:24 ព្រលឹម

អាន 2 នាទី

Article image
រថយន្តស៊េរីថ្មី Ford F-Series គឺជារថយន្តដឹកទំនិញ Truck ដែលលក់ដាចបំផុតនៅក្នុងសហរដ្ឋអាមេរិកអស់រយៈពេល 41 ឆ្នាំមកហើយ។ អ្វីដែលអស្ចារ្យនោះ នៅក្នុងរយៈពេលជាច្រើនទសវត្សន៍នេះ រថយន្តស៊េរីថ្មី Ford F-Series នេះ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់រថយន្តសហរដ្ឋអាមេរិក។ The History Channel បានគិតថា នេះគឺជារថយន្តដ៏ល្អបំផុតដែលនឹងចាក់ផ្សាយនៅតាមទូរទស្សន៍។ នៅថ្ងៃទី 10 ខែវិច្ឆិកានេះ ស្ថានីយ៍ទូរសទស្សន៍មួយ ដែលមានឈ្មោះថា The History Channel បានបង្កើតនូវកម្មវិធីមួយដែលមានចំណងជើងថា “Truck Weekend in America” ហើយក្រុមហ៊ុន Ford គឺជាអ្នកឧបត្ថម្ភធំនៅក្នុងកម្មវិធីនេះ។ សម្រាប់រថយន្តជាច្រើនស៊េរី គឺជាប្រភេទ F-Series ។ សម្រាប់កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
Article image
យោងតាមការបញ្ជាក់ពីកម្មវិធីខាងលើនេះ បានអោយដឹងថា វគ្គនីមួយៗនឹងផ្តោតទៅលើរថយន្តស៊េរី F-Series ដូចជាកម្មវិធី “Truck Hunters”, “Born Tough: Inside the Ford Factory”, “American Restoration: Truck Edition”, “Trucks Transformed: Custom Culture”, និង “Rescue Trucks” ។ លោក Mark LaNeve ដែលអនុប្រធានរបស់ក្រុមហ៊ុន Ford ដែលធ្វើទីផ្សារនៅសហរដ្ឋអាមេរិកនិយាយថា “អស់រយៈពេលច្រើនជាង 1សតវត្សន៍នេះ ក្រុមហ៊ុន Ford ពង្រីកទីផ្សារយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក ហើយនៅថ្ងៃនេះរថយន្ត Truck របស់យើងបានក្លាយជាផ្នែកមួយនៃមនុស្សជាច្រើនសម្រាប់ការធ្វើការងារ ការកមន្សន្ត និងការរស់នៅថែមទៀត។ Truck Weekend នៅក្នុងសហរដ្ឋអាមេរិកគឺការចូលរួមនៃវិស្វកររបស់យើងសម្រាប់អតិថិជនជាច្រើនរបស់យើង ហើយវាគឺជាប្រវត្តិសាស្រ្ត និងអនាគតនៃរថយន្ត Pickup Truck ផងដែរ។”
Article image
Article image
មិនថា អ្នកគឺជាមនុស្សដែលស្រឡាញ់រថយន្ត Trucks ឬមិនស្រឡាញ់នោះទេ យ៉ាងហោចណាស់វគ្គនីមួយៗ គឺផ្តោតទៅលើរថយន្ត ឬប្រភេទ Trucks នេះ។ លោក Paul Buccieri ដែលជាអគ្គនាយករបស់ A+E Networks Group បាននិយាយថា “សម្រាប់កម្មវិធី Truck Weekend នៅក្នុងសហរដ្ឋអាមេរិកនេះ គឺជាព្រឹត្តិការណ៍នៃកម្មវិធីដែលបង្កើតនូវរឿងជាច្រើននៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន និងនាពេលអនាគតផងដែរ។ ចាប់តាំងពីការប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបំផុតទៅលើរថយន្ត Truck នេះ គឺនឹងធ្វើឱ្យអ្នកដែលស្រឡាញ់រថយន្ត Trucks នេះមិនអាចដកចិត្តបាននោះទេ។
Article image
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Ford F-Series ស៊េរីថ្មី បានបង្ហាញខ្លួនក្នុងទូរទស្សន៍ The History Channel ជាមួយនឹងកម្មវិធី "Truck Weekend In America"