ស្វែងរកពួកយើង:

Ford Mustang Mach-E និង Ford F-150 ទទួលបាននូវពានរង្វាន់ផ្នែកសុវត្ថិភាពខ្ពស់បំផុតពីស្ថាប័ន IIHS

ដោយ

Koun Jab Luffy

30 ធ្នូ 2024 01:07 រសៀល

អាន 3 នាទី

Article image
កាលពីពេលថ្មីៗនេះ រថយន្ត Ford Mustang Mach-E ស៊េរីឆ្នាំ 2024 និង Ford F-150 ស៊េរីឆ្នាំ 2024-2025 ទទួលបានពានរង្វាន់ផ្នែកសុវត្ថិភាពខ្ពស់បំផុត ឬ “IIHS Top Safety Awards” ពីវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវ៉េ Insurance Institute for Highway Safety Awards ហៅកាត់ថា “IIHS”។ រថយន្ត Ford Mustang Mach-E ស៊េរីឆ្នាំ 2024 បានទទួលពាន TOP SAFETY PICK+ សម្រាប់ម៉ូដែលដែលបានប្រកាសចេញក្រោយខែសីហា ឆ្នាំ 2024 ខណៈដែលម៉ូដែលរថយន្តភីកអាប់ Ford F-150 ឆ្នាំ 2024-2025 ទទួលបានពាន TOP SAFETY PICK សម្រាប់ម៉ូដែលដែលបានបញ្ចេញក្រោយខែកញ្ញា ឆ្នាំ 2024។
ពានរង្វាន់ដែលរថយន្ត Ford ទាំងពីរនេះបានទទួល ត្រូវបានទទួលស្គាល់ថា ជាយានជំនិះដែលសម្រេចបាននូវសមត្ថភាពកម្រិតខ្ពស់ High Performance សម្រាប់ការវាយតម្លៃពីស្ថាប័ន IIHS ទៅលើប្រព័ន្ធមុខងារ crashworthiness និង crash-avoidance evaluations។ ដើម្បីសម្រេច និងទទួលបាននូវពានរង្វាន់ TOP SAFETY PICK រថយន្តត្រូវតែទទួលបានចំណាត់ថ្នាក់ល្អនៅក្នុងការធ្វើតេស្តកម្រិតខ្ពស់ផ្នែកខាងមុខ និងផ្នែកចំហៀង ដោយក្នុងនោះសម្រាប់ការធ្វើតេស្តខាងមុខត្រូវបានវាយតម្លៃក្នុងចំណាត់ថ្នាក់កម្រិតមធ្យម ដោយក្នុងនោះ សុវត្ថិភាពលើប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិនៅពេលមានឧបសគ្គបន្ទាន់នៅខាងមុខមុខដូចជាមានអ្នកដំណើរថ្មើរជើងជាដើម។
Article image
បន្ថែមពីនេះសម្រាប់ការវាយតម្លៃទៅលើការរៀបចំតុបតែផ្នែកចង្កៀងមុខរថយន្តក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីបង្ហាញនូវសោភ័ណ្ឌភាពប្រកបដោយភាពភាពច្នៃប្រឌិត។ សម្រាប់ពានរង្វាន់កម្រិត TOP SAFETY PICK+ គឺត្រូវការវាយតម្លៃកម្រិតខ្ពស់បំផុតទាំងផ្នែករចនាច្នៃប្រឌិត ប្រព័ន្ធសុវត្ថិភាព និងភាពធន់រឹងមាំនឹងការបុកប៉ះជាដើម។ សម្រាប់ពានរង្វាន់ចុងក្រោយបំផុតទាំងនេះ គឺបានបន្ថែមលើកំណត់ត្រាសុវត្ថិភាពដ៏អស្ចារ្យរបស់ក្រុមហ៊ុន Ford បន្ទាប់ម៉ូដែល Ford Explorer 2024 និង  Lincoln Nautilus 2024 បានទទួលនូវពានរង្វាន់កម្រិត TOP SAFETY PICK+ កាលពីដើមឆ្នាំ 2024។
លោក Bob Holycross ប្រធានផ្នែកនិរន្តរភាព បរិស្ថាន និងសុវត្ថិភាពរបស់ក្រុមហ៊ុន Ford បាននិយាយថា "ការវាយតម្លៃសុវត្ថិភាពផ្ទៃក្នុងដ៏ម៉ត់ចត់របស់យើង គឺដើម្បីធានាថា ផលិតផលរថយន្តម៉ាក Ford និង Lincoln បានបំពេញតាមស្តង់ដារសុវត្ថិភាពកម្រិតខ្ពស់បំផុត" ។
Article image
“នៅទូទាំងផលប័ត្រផលិតផលរបស់យើង យើងបានប្តេជ្ញាបង្កើតបទពិសោធន៍ដ៏ល្អអស្ចារ្យទៅលើប្រព័ន្ធសុវត្ថិភាពសម្រាប់អតិថិជនរបស់យើង និងអ្នកប្រើប្រាស់ដងផ្លូវទាំងអស់។ យើងមានមោទនភាពចំពោះសមិទ្ធផលទាំងនេះ ហើយយើងនៅតែបន្តការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តក្នុងការកែលម្អជាបន្តបន្ទាប់ឲ្យកាន់តែល្អបន្ថែមទៀត”។ រថយន្ត Ford ទាំងអស់ដែលបានទទួលពានផ្នែកសុវត្ថិភាពកម្រិតខ្ពស់ពីវិទ្យាស្ថាន IIHS ក៏ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយប្រាំពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ “National Highway Traffic Safety Administration”ផងដែរ៕
Ford Mustang Mach-E និង Ford F-150 ទទួលបាននូវពានរង្វាន់ផ្នែកសុវត្ថិភាពខ្ពស់បំផុតពីស្ថាប័ន IIHS