ស្វែងរកពួកយើង:

Ford Ranger MS-RT 2024 នឹងមានការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អឺរ៉ុបនាពាក់កណ្តាលឆ្នាំ 2024 ខាងមុខនេះ

ដោយ

Koun Jab Luffy

20 កុម្ភៈ 2024 01:05 រសៀល

អាន 2 នាទី

Article image
Ford Ranger MS-RT2024 ជាប្រភេទរថយន្ត M-Sport Truck ដែលជាសមត្ថកកើតឡើងពីការចាប់ដៃសហការគ្នារវាងក្រុមហ៊ុន Ford និង MS-RT ត្រូវបានបង្ហាញវត្តមានជាផ្លូវការណ៍។ ត្រកូល Ford Ranger គឺជាប្រភេទរថយន្ត Pickup Truck របស់ Ford ដែលលក់ដាច់បំផុតនៅលើទីផ្សាររថយន្តប្រភេទ Pick up។ ហើយសម្រាប់រថយន្តម៉ូដែលថ្មី Ford Ranger MS-RT2024 នេះ ត្រូវបានគេបង្ហើបថា គឺផលិតឡើងសម្រាប់ទិសដៅទីផ្សារក្នុងតំបន់អឺរ៉ុបតែប៉ុណ្ណោះ។
សម្រាប់ការឌីស្សាញរូបរាងរបស់ Ford Ranger MS-RT2024 គឺមានទំហំទូលាយជាង ប៉ុន្តែមានកម្ពស់ទាបជាងបើធៀបនឹងម៉ូដែល Ford Ranger Standard ទូទៅ។ រថយន្តស៊េរីថ្មីឆ្នាំ2024 មួយនេះត្រូវបាន Ford កាត់បន្ថយកម្ពស់ទាបជាងមុន 40mm ប៉ុន្តែ បានពង្រីកទទឹកធំជាងមុនប្រមាណ 82mm។ សម្រាប់យ៉ាន់កង់ដែលមានទំហំ 21-inch របស់ Ford Ranger MS-RT2024 ត្រូវបានរចនាឡើងបែបស្ទាយថ្មី Diamond-cut edge ជាមួយសម្បកកង់ស្តើងបែបស្ព័រខ្នាត 275/45 R21 ជាមួយទទឹកកង់ទាលធំជាងមុន 40mm ដែលធ្វើឲ្យការបើកបរកាន់តែមានលំនឹងល្អនៅលើដងផ្លូវ។
Article image
Ford Ranger MS-RT2024 ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវម៉ាស៊ីនម៉ាស៊ូត 3.0-liter V6 និងមានប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 10 វគ្គ។ ម៉ាស៊ីនម៉ាស៊ូតថ្មីនេះអាចបង្កើនកំលាំងឲ្យ Ford Ranger MS-RT2024 បានដល់ 177kW រាងខ្សោយជាងម៉ូដែល Ford Ranger Standard ទូទៅដែលអាចធ្វើបានដល់ 184kW ប៉ុន្តែមានកំលាំងរមូល 600Nm ដូចគ្នា។
Article image
សម្រាប់គ្រឿងបរិក្ខាតុបតែង និងប្រព័ន្ធបច្ចេកវិទ្យាដែលមានបំពាក់នៅលើ Ford Ranger MS-RT2024 គឺមិនសូវជាខុសគ្នាជាមួយនឹងម៉ូដែល Ford Ranger ស្តង់ដារស៊េរីថ្មីចុងក្រោយ ឡើយដោយក្នុងនោះ រួមមានប្រព័ន្ធអេក្រង់កម្សាន្តទំហំ 12-inch touchscreen; ប្រព័ន្ធគ្រប់គ្រង់ម៉ាស៊ីនត្រជាក់ dual-zone electronic temperature control; ប្រព័ន្ធកាមេរ៉ាមុខក្រោយជាប្រភេទ rear view camera ជំនួយដល់ការបើកបរ និងការចូលចត (front/rear parking aids), ប្រព័ន្ធគ្រប់គ្រង Intelligent Adaptive Cruise Control និង Intelligent Speed Limiter។ ជាចុងក្រោយ Ford Ranger MS-RT2024 អាចផ្ទុកទំងន់បានដល់ 3,500 គីឡូក្រាម។
Article image
បច្ចុប្បន្ន Ford Ranger MS-RT2024 បាននឹងកំពុងដំណើរការផលិតនៅក្នុងរោងចក្រ Ford Dagenham Estate ក្នុងប្រទេសអង់គ្លេស។ ហើយការនាំចេញទៅកាន់បណ្តាទីផ្សារក្នុងតំបន់អឺរ៉ុប ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ 2024 នេះ យ៉ាងណាមិញមិនទាន់មានព័ត៌មានពីការប្រកាសចេញនៅក្នុងប្រទេសអូស្ត្រាលី ក៏ដូចជាតម្លៃរបស់ Ford Ranger MS-RT2024 នៅឡើយទេ៕
Article image