ស្វែងរកពួកយើង:

Ford Ranger Raptor នៅតែជាភីកអាប់ Off-Road Performance ដ៏អង់អាច មានសមត្ថភាពខ្លាំង ក្នុងឆ្នាំ 2025!

ដោយ

Koun Jab Luffy

08 តុលា 2025 10:58 ព្រឹក

អាន 3 នាទី

Article image
នេះគឺជាឡានភីកអាប់ Ford Ranger Raptor ដែលមានតម្លៃ $79,900 សម្រាប់ទីផ្សារប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុនមេ RMA Cambodia ហើយបងប្អូនអាចអញ្ជើញទៅមើលដោយផ្ទាល់បាន នៅក្រុមហ៊ុន Ford Cambodia។
ភីកអាប់ដ៏អំណាចដែលបងប្អូនតែងចាត់ទុកថាជាឡានក្នុងក្តីស្រមៃនេះ ប្រើម៉ាស៊ីនសាំងជំនាន់ថ្មី ចំណុះ 3.0L Twin-turbo ទំហំ 6 ស៊ីឡាំង ប្រភេទ EcoBoost មានកម្លាំងខ្លាំងសរុបដល់ទៅ 392 HP និងកម្លាំងរមួល 583 NM ដំណើរការដោយប្រអប់លេខអេឡិចត្រូនិច E-Shifter 10 វគ្គអូតូ និង ប៉ុង 2 កាប់ពីតាស់ អាចសារ៉េបាន 4 បែប គឺ 2H, 4H, 4L និង 4A ហើយវាក៏មានប្រព័ន្ធ Anti-Lag System ដែលជួយឲ្យការជាន់យកល្បឿនកាន់តែរលូន។
បើនិយាយពីការឌីហ្សាញរូបរាងរបស់វាវិញ Ford Ranger Raptor នេះ គឺជាភីកអាប់ដែលកាច និងអំណាច ហើយបើជិះតាមផ្លូវ ប្រាកដជាធ្វើឲ្យគេងាកមើលគ្រប់គ្នាតែម្តង។ ក្នុងនោះវាមានបំពាក់ប៉ាណាមុខអក្សរ FORD ផុសធំ អមដោយចង្កៀងមុខប្រភេទ Matrix LED ឌីហ្សាញជារាងអក្សរ C យ៉ាងទាក់ទាញ និងមានដែកសណ្តោងខាងមុខ 2 ហើយថែមទាំងមានបន្ទះដែកថែបកម្រាស់ 2.3mm ដើម្បីការពារផ្ទៃផ្នែកខាងក្រោមឡាន ផងដែរ។
Article image
ក្រឡេកទៅមើលផ្នែកចំហៀងវិញ ភីកអាប់នេះបានបំពាក់យ៉ាន់កង់អាលុយម៉ូញ៉ូមបែបស្ព័រ ទំហំ 17 អ៊ីញ ហើយប្រើប្រព័ន្ធស្លាបប្រចៀវថ្មី អមដោយបូម FOX 2.5 Live Valve Shocks ជំនាន់ថ្មី អាចសារ៉េឡើង-ចុះបាន ហើយក៏អាចកំណត់យក Normal, Sport និង Baja ខណៈគ្រោងឆ្អឹងឡានបានផ្លាស់ប្តូរថ្មីទាំងស្រុង ទៀតផង។
ក្រឡេកទៅមើលផ្នែកខាងក្រោយវិញ ក៏មិនណយដែរ ដោយវាបំពាក់ស្តុប LED និង ដែកសណ្តោងខាងក្រោយថ្មី 2 ខណៈបំពង់ស៊ីម៉ាំងរបស់វាអាចសារ៉េសំឡេងបាន 4 បែប គឺ ស្ងាត់ (Quiet), ធម្មតា (Normal), ស្ព័រ (Sport) និង ឧបសគ្គ (Baja) ទៀតផង។ ក្រៅពីនោះ វាក៏មានប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ និង សេនស័រមុខ-ក្រោយ 12 គ្រាប់ ផងដែរ។
Article image
ចូលទៅមើលផ្នែកខាងក្នុងវិញ វាបានរៀបចំ និងឌីហ្សាញយ៉ាងប្រណីតតែម្តង ថ្វីបើវាជាឡានភីកអាប់ក្តី ដោយក្នុងនោះរួមមាន ចង្កូតស្បែកអេឡិចត្រូនិច មានហាយឡាយពណ៌ទឹកក្រូច និងឡូហ្គូ Raptor ហើយអាចកំណត់ប្រព័ន្ធចង្កូត Normal, Comfort និង Sport, ពូកស្បែក, កុងទ័រឌីជីថលទំហំ 12.4 អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ 12 អ៊ីញ ដំណើរការដោយប្រព័ន្ធ SYNC 4A អាចភ្ជាប់មុខងារ Apple Car Play & Android Auto ដោយមិនចាំបាច់ប្រើខ្សែ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, ប្រព័ន្ធសំឡេង Bang & Olufsen មាន Speaker 10 គ្រាប់, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិចថ្មី, ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ ដែលអាចរើសបាន 7 បែប គឺ ធម្មតា, ស្ព័រ, រអិល, ភក់, ខ្សាច់, ឧបសគ្គ, ថ្ម ហើយក៏មានប្រព័ន្ធចាប់ប៉ុងមុខ-ប៉ុងក្រោយ សម្រាប់សម្រួលពេលជាប់ផុង ព្រមទាំង ប្រព័ន្ធគ្រប់គ្រងប៉ុងឡានអេឡិចត្រូនិចជំនាន់ថ្មី ទៀតផង។
Article image
ក្រៅពីនោះ បើនិយាយពីប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរសំខាន់ៗវិញ មានដូចជា ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិបែបអក្សរ P និង T, ប្រព័ន្ធជាន់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ ក្រោយពេលមានការប៉ះទង្គិច, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ ពេលមានឧបសគ្គ និងប្រព័ន្ធជំនួយលើដៃចង្កូត បញ្ចៀសចេញពីគ្រោះថ្នាក់ ជាដើម។ កុំភ្លេចចុច Share & Follow ម្នាក់មួយផង! អរគុណ៕
Article image
Ford Ranger Raptor នៅតែជាភីកអាប់ Off-Road Performance ដ៏អង់អាច មានសមត្ថភាពខ្លាំង ក្នុងឆ្នាំ 2025!