
ក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford បានធ្វើការពង្រីកស្រឡាយរថយន្ត Ford Ranger Super Duty របស់ខ្លួនដោយបានបន្ថែមនៅជម្រើសម៉ូដែល XLT ute សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។ រថយន្ត Ranger Super Duty ដែលក្រុមហ៊ុនបានប្រកាសចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលីបច្ចុប្បន្ន គឺប្រើប្រាស់គ្រោងឆ្អឹងសាក់ស៊ីប្រភេទ cab-chassis ដោយមានជម្រើសម៉ូដែលដូចជា Single-cab, Extra-cab ឬ dual-cab។

ដោយឡែកនៅក្នុងសប្តាហ៍កន្លងទៅថ្មីៗនេះ Ford Ranger Super Duty XLT ឆ្នាំ 2027 បានបង្ហាញវត្តមាននៅក្នុងបន្ទប់តាំងបង្ហាញរថយន្តរបស់ Ford Australia ជាមួយនឹងម៉ូដែល dual-cab pick up និង cab-chassis ដោយផ្តល់ជូននូវលក្ខណៈពិសេសជាច្រើនទៀតក្នុងតម្លៃរហូតដល់ $99,990 បូកបញ្ចូលទាំងថ្លៃពន្ធ។ ហើយនៅក្នុងពេលនេះ Ford ក៏បានបន្ថែមនូវជម្រើសម៉ូដែលថ្មីពីរផ្សេងទៀតសម្រាប់គ្រួសារ Ranger Super Duty 2027 របស់ខ្លួនជាមួយជម្រើសម៉ូដែល XLT Single-cab និង Extra-cab-chassis ដែលមានតម្លៃមិនទាន់គិតបញ្ចូលពន្ធខ្ទង់ $88,990 និង $92,490។
Ranger Super Duty 2027 ផលិតឡើងដោយប្រើប្រាស់ទម្រង់រូបរាងដើមរបស់ម៉ូដែល Ranger ប៉ុន្តែ បានប្រើប្រាស់នូវប្រព័ន្ធគ្រោងឆ្អឹងសាក់ស៊ី ប្រព័ន្ធប៉ូម Suspension និងប្រព័ន្ធ Driveline ផ្ទាល់ខ្លួនរបស់វា ដើម្បីគាំទ្រដល់ការកើនឡើងនៃម៉ាស់យានយន្តសរុប (GVM) និងសមត្ថភាពអូសទាញ “Brake-towing capacity” ដោយអាចអូសសណ្តោងទំងន់បានដល់ 4,500 គីឡូក្រាម។ Ford បានលើកឡើងពីម៉ាស់រួមបញ្ចូលគ្នារបស់ Ranger Super Duty គឺមានទំងន់សរុបដល់ទៅ 8,000 គីឡូក្រាម និងសមត្ថភាពបន្ទុកនៃម៉ូដែល XLT Single-cab គឺបានជិតពីរតោន។

Ford Ranger Super Duty Series 2027 ត្រូវបានក្រុមហ៊ុនធ្វើការបំបាក់នូវសម្បកកង់ធំ, ប្រព័ន្ធចាក់ប៉ុងមុខ ឬប៉ុងក្រោយ និងបង្កើនប្រសិទ្ធិភាពប្រព័ន្ធការពារបាតក្រោមរថយន្តបានកាន់តែប្រសើរជាងមុនដើម្បីផ្តល់នូវសុវត្ថិភាពកាន់តែខ្ពស់នៅពេលបើកបរនៅលើផ្លូវមានឧបសគ្គខ្លាំង ឬផ្លូវ off-road។ Ranger Super Duty XLT ឆ្នាំ 2027 ប្រើប្រាស់យ៉ាន់កង់រង្វង់ 18-inch ជាប្រភេទយ៉ាន់ដែក។ ហើយនៅខាងក្នុងកាប៊ីនរបស់ XLT គឺមានបំពាក់មកជាមួយកៅអីស្បែកមានមុខងារកំណត់ការប្រើប្រាស់ដំណើរការដោយប្រព័ន្ធអេឡិចត្រូនិច, កៅអីខាងមុខមានមុខងារក្តៅ-ត្រជាក់។

គ្រប់ម៉ូដែលក្នុងគ្រួសារ Ford Ranger Super Duty ឆ្នាំ 2027 បានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 3.0-litre turbo-diesel V6 មានកម្លាំង 154kW និងកម្លាំងរមួល 600N.m ដែលភ្ជាប់ដំណើរការដោយប្រអប់លេខអូតូមាន 10-វគ្គ ដែលដំណើរការបើកបរដោយប្រើប្រព័ន្ធប៉ុងពីរ ឬ All-wheel-drive ជាមួយមុខងារ 4A on-road 4x4 mode និង low-range transfer case ដើម្បីជម្រុញអនុភាពកម្លាំងនៅពេលបើកបរនៅលើផ្លូវឧបសគ្គច្រើន ឬ off-road បានកាន់តែខ្លាំង៕
