ស្វែងរកពួកយើង:

Ford Territory 2026 មានការរចនារូបរាងកាន់តែប្រណិត ហើយនិងដំណើរការដោយ Hybrid ថែមទៀតផង

ដោយ

Koun Jab Luffy

14 តុលា 2024 08:30 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបង្ហាញចេញនូវរថយន្ត SUV ស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល Ford Territory នៅក្នុងទីផ្សារប្រទេសចិនជាមួយការ Update ផ្នែកសំខាន់ៗមួយចំនួនកាន់តែមានប្រណិតភាពជាងមុន។ ដោយផ្នែកខាងមុខរបស់ Territory 2026 មានការរចនាជាមួយអំពូល daytime running light រាងជាងអក្សរ J ផ្កាប់ចុះគ្រប់នៅលើចង្កៀងបំភ្លឺដែលមានការរចនាឡើងយ៉ាងប្រណិត។
បន្ថែមពីនេះវាក៏មានការរចនាជាមួយផ្ទាំងប៉ាណាមុខពណ៌ខ្មៅរលោង  black grille panel រួមទាំងមានការបង្កើននៅទំហំផ្ទាំង bumper ធំជាងមុនបន្តិច រួមនឹងការប្រើប្រាស់យ៉ាងកង់ជាប្រភេទ Alloy កាំប្រាំរចនាមានភាពទាក់ទាញ។ នៅផ្នែកខាងក្នុងរបស់ Ford Territory 2026 មានបំពាក់នូវអេក្រង់បង្ហាញព័ត៌មានរចនាភ្ជាប់គ្នាជាមួយអេក្រង់កម្សាន្តដែលមានទំហំ 12.5-inch ដូចគ្នា។
Article image
រថយន្ត Hybrid SUV របស់ Ford មួយនេះនៅមានភ្ជាប់មកជាមួយបច្ចេកវិទ្យាជំនួយការប្រើប្រាស់ឆ្លាតវៃដូចជាមុខងារកាត់បន្ថយសំឡេងរំខាន active voice reduction, ប្រព័ន្ធស្កែនផ្ទៃមុខ ឬចំណាំផ្ទៃមុខ  face recognition system និងប្រព័ន្ធសាកភ្លើងទូរស័ព្ទឥតប្រើខ្សែ wireless smartphone charging ផងដែរ។
Article image
Ford Territory 2026 គឺជារថយន្តដំបូងក្នុងគ្រួសារ Territory ដែលដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid។ សម្រាប់ប្រព័ន្ធ Hybrid system ដែលដំណើរការនៅលើ Ford Territory 2026 គឺភ្ជាប់ដំណើរការជាមួយម៉ាស៊ីនសាំងចំនុះ 1.5-liter ដែលមាន 4  ស៊ីឡាំងភ្ជាប់ដោយប្រព័ន្ធ Turbo ដែលមានសមត្ថភាពអាចផលិតកំលាំងបានដល់ 160kW។
Article image
យ៉ាងណាមិញសម្រាប់ទំហំកញ្ចប់ថាមពលអាគុយ និងរយះចម្ងាយក្នុងការបើកបរដោយប្រើថាមពលអាគុយសុទ្ធនៅមិនទាន់បានទម្លាយចេញនៅឡើយទេ។ ជាមួយគ្នានេះ Ford ក៏ត្រូវបានគេដឹងថា ក៏មានម៉ូដែលដំណើរការដោយម៉ាស៊ីនសុទ្ធសម្រាប់ Territory 2026 ផងដែរ ដែលនឹងមានកំលាំង 125kW និងកំលាំងរមូល 260Nm។
Article image
សម្រាប់ការបង្ហាញវត្តមានជាលើកដំបូងនៅក្នុងប្រទេសចិននៃរថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ក៏ត្រូវបានគេរំពឹងថា រថយន្ត SUV ស៊េរីថ្មីមួយនេះ ក៏នឹងមានដាក់លក់ទៅកាន់ទីផ្សារផ្សេងទៀតដូចជា ទីផ្សារប្រទេសហ្វីលីពីន ប្រេស៊ីល និងមជ្ឈិមបូព៌ានៅរយះពេលប៉ុន្មានខែខាងមុខនេះផងដែរ ប៉ុន្តែ Ford ទំនងជាមិនត្រូវបានលក់នៅក្នុងប្រទេសអូស្ត្រាលីនាពេលខាងមុខនោះទេ។ ហើយសម្រាប់តម្លៃរបស់ Ford Territory 2026 មិនទាន់ត្រូវបានបង្ហាញចេញឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕
Article image
Ford Territory 2026 មានការរចនារូបរាងកាន់តែប្រណិត ហើយនិងដំណើរការដោយ Hybrid ថែមទៀតផង