ស្វែងរកពួកយើង:

Ford Transit Custom MS-RT រថយន្តប្រភេទ Van ស៊េរីថ្មីឆ្នាំ 2024 បានបង្ហាញវត្តមានផ្លូវការណ៍ ជាមួយជម្រើស 3 ស៊េរី

ដោយ

Koun Jab Luffy

15 កុម្ភៈ 2024 05:15 ល្ងាច

អាន 2 នាទី

Article image
ស្របពេលនៃការប្រកាសចេញរថយន្ត Pickup ស៊េរីថ្មី Ford Ranger ute ដែលជាម៉ូដែលលក់ដាច់បំផុត ក្រុមហ៊ុន Ford Pro ប្រចាំនេះទីផ្សារអឺរ៉ុប ក៏បានធ្វើការណែនាំបង្ហាញចេញនូវរថយន្តប្រភេទដឹក Van ស៊េរីថ្មីឆ្នាំ 2024 ស្ថិតក្នុងត្រកូល Ford Transit ម៉ូដែល Transit Custom MS-RT។ រថយន្តដឹកទំនិញប្រភេទ Van ស៊េរីថ្មីឆ្នាំ2024 នេះ មានជម្រើសចំនួនបីប្រភេទផ្សេងគ្នា។
ក្នុងនោះមានម៉ូដែល Transit Custom MS-RT ប្រើម៉ាស៊ីនម៉ាសូត, ម៉ូដែលប្រើប្រព័ន្ធ Plug-in Hybrid និងម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ Full Battery-electric។ ដោយម៉ូដែលដំណើរការដោយថាមពលអគ្គិសនី Ford Transit Custom MS-RT 2024 មានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីមួយនៅខាងក្រោយ ឬ e-motor rear-wheel ដែលផ្តល់នូវថាមពលដល់កង់ក្នុងការអូសតួររថយន្តទាំងមូលបានក្នុងកំលាំង 210kWh។
Article image
ចំនែកម៉ូដែល Ford Transit Custom MR-RT 2024 ប្រភេទកូនកាត់បានបំពាក់នូវប្រព័ន្ធ Hybrid កំលាំង 170kW ដែលទាញថាមពលចេញពីម៉ាស៊ីនសាំងចំនុះ 2.5-liter មានជំនួយដោយប្រព័ន្ធ Turbo រួមនឹងភ្ជាប់មកជាមួយអាគុយអគ្គិសនីទំហំ 11.8kWh។
Article image
ចំពោះម៉ូដែលប្រើប្រាស់ម៉ាស៊ីនស៊ូតវិញ គឺប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំនុះ 2.0-liter ជាមួយជម្រើសបើកបរដោយប្រើប៉ុងមួយ Front-wheel-drive និងប្រើប៊ុងពីរ All-Wheel-Drive ជាមួយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តប្រាំបីវគ្គ eight-speed automatic ឬប្រាំមួយវគ្គស្វ័យប្រវត្តិ speed manual gearbox។
Article image
ប្រធានផ្នែកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Ford Pro Europe លោក Hans Schep បាននិយាយថា “មិនថាជម្រើសរថយន្តប្រើប្រាស់អគ្គិសនីមួយណាដែលអ្នកជ្រើសរើស អ្វីគ្រប់យ៉ាងអំពី Transit Custom MS-RT DNA គឺផ្តល់នូវសមត្ថភាពដ៏អស្ចារ្យដែលអតិថិជនចង់បានជាមួយនឹងផលិតភាពដែលពួកគេត្រូវការ។ E-Transit Custom MS-RT ដែលមានថាមពលអគ្គិសនីពេញលេញដល់ 210kW ទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលជម្រុញប្រជាប្រិយភាពបន្ថែមទៀតសម្រាប់ត្រកូលរថយន្ត Van របស់ Ford មួយនេះ។
Article image
រថយន្ត Ford Transit MS-RT 2024 បានបំពាក់យ៉ាន់កង់ទំហំ 19-inch ប្រើប្រាស់សំបកកង់ទទឹងធំជាងម៉ូដែល Ford Transit Sport ប្រមាណជា 0.5-inch និងបណ្តោយវែងជាង 50mm ជាមួយសំបកកង់ម៉ាក Goodyears Eagle Sports ខ្នាត 235/45 R19។ Ford Transit Custom MS-RT2024 អាចផ្ទុកទំងន់សរុបបាន 1,124 គីឡូក្រាម។ រថយន្ត Van ស៊េរីថ្មីរបស់ Ford នេះ នឹងទៅដល់តំណាងចែកចាយក្រុមហ៊ុន Ford Pro ក្នុងទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2024 នេះ ទោះបីជាការបង្ហាញវត្តមាននៅលើទីផ្សារប្រទេសអូស្ត្រាលី រួមនិងតម្លៃមិនទាន់ត្រូវបានគេប្រកាសឲ្យនៅឡើយក្តី៕