ស្វែងរកពួកយើង:

Ford ចេញឡាន Bronco អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 650km ឯតម្លៃ 3 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ដោយ

Koun Jab Luffy

28 វិច្ឆិកា 2025 07:34 ព្រឹក

អាន 2 នាទី

Article image
អីចឹងនេះគឺជាឡានអគ្គិសនី Ford Bronco EV ថ្មី ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ នៅលើទីផ្សារប្រទេសចិន ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $32,300 ដល់ $39,800 ប៉ុណ្ណោះ។ ឡាន Ford Bronco EV សម្រាប់ទីផ្សារប្រទេសចិននេះ បំពាក់កញ្ចប់អាគុយទំហំ 105.4 kWh និង ម៉ូទ័រអគ្គិសនីចំនួន 2 ដែលអាចបង្កើតកម្លាំងបានសរុប 445 HP ហើយសាកភ្លើងម្តងអាចបើកបរបានចម្ងាយដល់ 650 KM ឯណោះ។
អ្វីដែលរឹតតែពិសេសនោះគឺ វាក៏ផ្តល់ជម្រើសប្រភេទ REEV ដោយគួបផ្សំរវាងម៉ាស៊ីនសាំង ចំណុះ 1.5L Turbo ជាមួយម៉ូទ័រអគ្គិសនី 2 និង កញ្ចប់អាគុយ ទំហំ 43.7 kWh ដែលអាចបង្កើតកម្លាំងបានសរុប 416 HP និង អាចបើកបរបានចម្ងាយ 220 KM ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ទៀតផង។ មិនតែប៉ុណ្ណោះ ដោយសារតែម៉ាស៊ីនរបស់វាដំណើរការជាម៉ាស៊ីនភ្លើង ដើម្បីសាកភ្លើងឲ្យទៅអាគុយ ធ្វើឲ្យវាអាចបើកបរបានចម្ងាយសរុប 1,220 KM ឯណោះ។
Article image
គួរឲ្យដឹងដែរថា Ford Bronco EV ថ្មីនេះ មានគម្លាតពីកង់មុខទៅកង់ក្រោយ 2.95m ដូចទៅនឹង Ford Bronco ទ្វារ 4 ដែលមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិកដែរ។ យ៉ាងណាមិញ សម្រាប់ Ford Bronco EV ថ្មីនេះក៏មានបំពាក់នូវលក្ខណៈពិសេសមួយចំនួន ដូចជា មានបំពាក់ LiDAR នៅលើដំបូល ព្រមទាំង សេនស័រ និងកាមេរ៉ា សរុបច្រើនជាង 30 គ្រាប់ ដែលធ្វើឲ្យមុខងារជំនួយការបើកបរ ADAS របស់វា ដំណើរការបានកាន់តែប្រសើរ។
Article image
មិនតែប៉ុណ្ណោះ សូម្បីតែកាប៊ីនខាងក្នុងរបស់វាក៏មានសភាពទំនើបខ្លាំងដែរ ដោយក្នុងនោះរួមមានទាំង អេក្រង់កម្សាន្ត Touchscreen ទំហំដល់ 15.6 អ៊ីញ, កុងទ័រឌីជីថល និង កុងទ័របាញ់លើកញ្ចក់ ទំហំ 70 អ៊ីញ ទៀតផង៕
Article image