ស្វែងរកពួកយើង:

Ford ចេញឡាន Everest ម៉ូដែលថ្មីមួយទៀតស្រដៀង Raptor សមត្ថភាព Off-Road មិនធម្មតា!

ដោយ

Koun Jab Luffy

25 ធ្នូ 2025 01:38 រសៀល

អាន 2 នាទី

Article image
អីចឹងនេះគឺជាឡាន Ford Everest Tremor ស៊េរីថ្មី ឆ្នាំ 2026 ទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារបរទេស ជាមួយនឹងសមត្ថភាព Off-road មិនធម្មតា។ Ford Everest Tremor ឆ្នាំ 2026 បំពាក់ម៉ាស៊ីនសាំង ចំណុះ 2.7L Twin-turbo EcoBoost ទំហំ 6 ស៊ីឡាំង អាចបង្កើតកម្លាំងបាន 350 HP និង កម្លាំងរមួល 500 NM ដំណើរការដោយប្រអប់លេខអូតូ 10 វគ្គ និង ប្រព័ន្ធបើកបរប៉ុង 2 (4WD) មកស្តង់ដារ តែម្តង។
Article image
ចំពោះម៉ាស៊ីននេះដែរ គឺមានប្រើរួចមកហើយនៅលើ Ford F-150 និង Ranger សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយក៏មានសមត្ថភាពប្រហាក់ប្រហែលទៅនឹង ម៉ាស៊ីនសាំង ចំណុះ 3.0L ទំហំ 6 ស៊ីឡាំងរបស់ Ranger Raptor ផងដែរ។
Article image
ក្រៅពីទទួលបានការអាប់ដេតលើ Performance ឡាន Ford Everest Tremor ថ្មីនេះ ក៏ទទួលបានការអាប់ដេតលើរូបរាង និងលក្ខណៈពិសេសមួយចំនួនទៀតផងដែរ ដូចជា ការបំពាក់ប្រព័ន្ធបូម Bilstein, លើកកម្ពស់ខ្ពស់ជាងមុន 26mm, បន្ថែមមុខងារ Rock Crawl Mode និង បំពាក់យ៉ាន់កង់ទំហំ 17 អ៊ីញ ពណ៌ខ្មៅ ថ្មី ទៀតផង។
Article image
គួរឲ្យដឹងដែរថា ឡាន SUV ដែលប្រើគ្រោងឆ្អឹងប្រភេទ Ladder-frame នេះ នឹងក្លាយជាគូប្រជែងរបស់ SUV ដទៃទៀត ដូចជា Toyota Land Cruiser Prado, Fortuner, Mitsubishi Montero Sport, Isuzu MU-X និង Nissan X-Terra ជាដើម។ សូមបញ្ជាក់ឲ្យដឹងថា ចំពោះ Ford Everest Tremor ឆ្នាំ 2026 នេះ ត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសអូស្ត្រាលី ក្នុងតម្លៃចាប់ពីខ្ទង់ $52,000 ឡើងទៅ៕
Ford ចេញឡាន Everest ម៉ូដែលថ្មីមួយទៀតស្រដៀង Raptor សមត្ថភាព Off-Road មិនធម្មតា!